Posts in ‘បាល់ទាត់’ Category

បាល់ទាត់​ពិភពលោក៖ ស្វីស​ហាល​អាវ​ត្រឹម​១ភាគ៨ ក្រោម​ថ្វីជើង​ស៊ុយអែដ

បាល់ទាត់​ពិភពលោក៖ ស្វីស​ហាល​អាវ​ត្រឹម​១ភាគ៨ ក្រោម​ថ្វីជើង​ស៊ុយអែដ

បើនិយាយពីសាច់បាល់ និងបច្ចេកទេសទាត់វិញ ក្រុម ស៊ុយអែដ មិនជាខ្លាំងជាងក្រុម ស្វីស ប៉ុន្មានទេ លើកលែងតែការលេងបាល់ លើអាកាស ដែលសឹងតែគ្រប់គ្រាប់បាល់ ដែលបញ្ជូនទៅដល់មុខទី ស៊ុយអែដ តែងត្រូវបានខ្សែការពារ យកក្បាលរុញចេញបានទាំងអស់។ ក្រឡាខ្សែការពាររបស់ក្រុម ស៊ុយអែដ ដែលបានបង្ហាញ ពីភាពរឹងមាំរបស់ខ្លួន នៅចំពោះការវាយប្រយុទ្ធ របស់ក្រុម ស្វីស ដែលរកលទ្ធភាពទម្លុះ ជញ្ជាំងពណ៌លឿង (ពណ៌អាវរបស់ក្រុម ស៊ុយអែដ) មិនបាន ឬបានខ្លះ តែមិនមានប្រសិទ្ធិភាព ក្នុងការទាត់បញ្ចូលទី។

តែផ្ទុយទៅវិញ ប្រសិទ្ធិភាពនៃថ្វីជើង របស់កីឡាករ ស៊ុយអែដ «Emil FORSBERG» បានរកគ្រាប់បាល់បាន នៅនាទីទី ៦៦ ដោយទាត់ពីចំងាយជាង២០ម៉ែត្រ បន្ទាប់ពីទទួលបាល់ ពីកីឡាករ «Akanji» និងគ្រប់គ្រាន់ដើម្បីឲ្យក្រុម ស៊ុយអែដ បន្តវគ្គទៅលើ ដោយទុកឲ្យក្រុម ស្វីស វេចបង្វិចត្រឡប់មកមាតុប្រទេសវិញ ទាំងក្ដីសោកស្ដាយ។

» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុង ស៊ុយអែដ [...]

បាល់ទាត់​ពិភពលោក៖ បីសាច​ក្រហម​ប៊ែលហ្សិក ងើប​ពី​ឋាន​នរក

បាល់ទាត់​ពិភពលោក៖ បីសាច​ក្រហម​ប៊ែលហ្សិក ងើប​ពី​ឋាន​នរក

នៅក្នុងការប្រកួតវគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រ ទល់នឹងក្រុម ប៊ែលហ្សិក ដែលមានរហស្សនាម បីសាចក្រហម ក្នុងយប់ថ្ងៃទី២ ខែកក្កដានេះ ក្រុមជប៉ុន សឹងនឹងបានបង្កការភ្ញាក់ផ្អើល មិនខុសគ្នាប៉ុន្មាន ពីក្រុមកូរ៉េខាងត្បូង ដែលបានចាកចេញ ពីព្រឹត្តិការណ៍ពិភពលោក ដោយបំបាក់ក្រុមជម្រើសជាតិ អាល្លឺម៉ង់ ២-០ កាលពីប៉ុន្មានថ្ងៃមុន។

គឺនៅត្រឹមតែនាទីទី ៥២ ក្រុមជប៉ុនរកបានគ្រាប់បាល់ទីពីរ បន្ទាប់ពីគ្រាប់បាល់ដំបូងរបស់ខ្លួន ដែលរកបាន កាលពី៤នាទីមុន (នាទីទី៤៨) ទល់នឹងក្រុមបីសាចក្រហម ប៊ែលហ្សិក។ ប៉ុន្តែនៅចំពោះបទពិសោធន៍ របស់កីឡាករប៊ែលហ្សិក ដែលកំពុងទាត់ឲ្យក្រុមធំៗ នៅអ៊ឺរ់ុប និងការថមថយកម្លាំង របស់ក្រុមកីឡាករជប៉ុន ក្រុមបីសាចក្រហម បានរកគ្រាប់បាល់ត្រឡប់មកវិញ ជាបន្តបន្ទាប់ (នៅនាទី ទី ៦៩ និងទី៧៤) និងជាពិសេស គ្រាប់បាល់ចុងក្រោយ នៅនាទីទី ៩០+៤ ដែលបានសម្លាប់ក្ដីសុបិន្ត របស់ក្រុមបាល់ទាត់​ជម្រើសជាតិ មកពីទ្វីបអាស៊ីខាងកើត ជាស្ថាពរ។

[...]

ពេលដែលស្លាតាន់ និងប៊ែកខាំ ភ្នាល់គ្នាមុនជំនួប ស៊ុយអែដ-អង់គ្លេស...

ពេលដែលស្លាតាន់ និងប៊ែកខាំ ភ្នាល់គ្នាមុនជំនួប ស៊ុយអែដ-អង់គ្លេស...

នៅតែប៉ុន្មានម៉ោង មុនជំនួបរវាងក្រុមជម្រើសជាតិ អង់គ្លេស និង ស៊ុយអែដ ក្នុងវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ នៃបាល់ទាត់ពិភពលោក អតីតកំពូលតារាបាល់ទាត់ ជាជនជាតិអង់គ្លេសនោះ គឺលោក ដេវីដ ប៊េកខាំ (David Beckham)  និងកំពូលតារាងបាល់ទាត់ ជាជនជាតិស៊ុយអែដម្នាក់ទៀត គឺលោក ស្លាតាន់ អ៊ីប្រាហ៊ីម៉ូវិច (Zlatan Ibrahimovic) បានធ្វើការឆ្លងឆ្លើយគ្នា ដ៏គួរឲ្យសប្បាយរីករាយ នៅលើបណ្ដាញសង្គមទ្វីសធើរ។

កីឡាករ ស្លាតាន់ បានចាប់ផ្ដើមការភ្នាល់គ្នានោះ ដោយសរសេរជាដំបូងឡើងថា៖ «យ៉ូ ដេវីដ ប៊េកខាំ! ប្រសិនជាអង់គ្លេសឈ្នះការប្រកួត (ខាងមុខនេះ) ខ្ញុំនឹងអញ្ជើញអ្នកឯង ឲ្យទៅទទួលទានអាហារពេលល្ងាច នៅក្នុងភោជនីយដ្ឋានណាមួយ ដែលជាជម្រើសរបស់អ្នកឯង នៅក្នុងពិភពលោក។ តែប្រសិនជា ស៊ុយអែដ បានប្រកួតឈ្នះវិញ គឺអ្នកឯង ដែលត្រូវចេញលុយ ចំពោះសម្ភារៈទាំងឡាយ ដែលខ្ញុំចង់ទិញ នៅក្នុងហាង "IKEA"។ អូខេ?»។

មួយសន្ទុះក្រោយមក លោក ដេវិដ ប៊េកខាំ [...]

បាល់ទាត់​ពិភពលោក៖ ប្រេស៊ីល​បន្ត​មហិទ្ធិរិទ្ធិ​បំបាក់​ម៉ិចសិក ២-០ ដើម្បី​ឡើង​ទៅ​១ភាគ៤

បាល់ទាត់​ពិភពលោក៖ ប្រេស៊ីល​បន្ត​មហិទ្ធិរិទ្ធិ​បំបាក់​ម៉ិចសិក ២-០ ដើម្បី​ឡើង​ទៅ​១ភាគ៤

ក្រុម ម៉ិចសិក បានប្រើគ្រប់វិធី ដើម្បីទប់ទល់នឹងការវាយសន្ធាប់ យ៉ាងខ្លាំងក្លា និងជាបន្តបន្ទាប់ ពីសំណាក់ក្រុមប្រេស៊ីល និងជាពិសេស ក្រុម ម៉ិចសិក មានអ្នកចាំទីដ៏ចំណានមួយរូប គឺកីឡាករ «Guillermo Ochoa» ដែលបានទះបាល់ជាច្រើនគ្រាប់ ជួយសង្គ្រោះទីរបស់ក្រុមខ្លួន។ ការវាយបករបស់ក្រុម ម៉ិចសិក ក៏បង្កឲ្យក្រុម ប្រេស៊ីល លោះព្រលឹងមិនស្ទើរ ក្នុងរយៈពេលប្រមាណជា២៥នាទី ដោយមានការរុញពីក្រោយ ពីសំណាក់អ្នកគាំទ្រម៉ិចសិក​រាប់ពាន់នាក់ ដែលមានវត្តមានហ៊ោកញ្ជៀវ នៅក្នុងកីឡដ្ឋាន។

ដោយឡែក ការទប់ទល់ការពារ របស់កំផែងម៉ិចសិក មិនមានរយៈពេលលើសពី៥០នាទីឡើយ ដោយសារក្រុមប្រេស៊ីល មានការចល័តបាល់បានល្អ និងមានកីឡាករជើងត្រង់ ដូចជាកីឡាករ វីល្លីយ៉ាម (Willian) ដែលបញ្ជូនបាល់មិនឲ្យខុស ពីស្លាបខាងឆ្វេង ទៅមុខទីម៉ិចសិក ដើម្បីបើកឱកាសឲ្យកំពូលកីឡាករ ណីម៉ា (Neymar) ដោយគ្រាប់តែផ្ដួលខ្លួន រំកិលជើងទៅមុខ ដើម្បីរុញបាញ់ ដោយចូលទីម៉ិចសិក នៅនាទីទី [...]

បាល់ទាត់​ពិភពលោក៖ អ្នក​ចាំ​ទី​ក្រូអាស៊ី​ជួយ​ក្រុម​ឲ្យ​ឡើង​ជួប​រ៉ុស្ស៊ី

បាល់ទាត់​ពិភពលោក៖ អ្នក​ចាំ​ទី​ក្រូអាស៊ី​ជួយ​ក្រុម​ឲ្យ​ឡើង​ជួប​រ៉ុស្ស៊ី

ការប្រកួតដែលមានរយៈទាំងអស់ ២ម៉ោង (៩០+១៥+១៥) រវាងក្រុម ក្រូអាស៊ី និងក្រុម ដាណឺម៉ាក ក្នុងវគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រនេះ បានធ្វើឲ្យក្រុមអ្នកតាមដាន ហើបគូថពីកៅអី ត្រឹមតែ៤នាទីដំបូងប៉ុណ្ណោះ។ ពោលគឺគ្រាប់បាល់ (០-១)ដ៏រហ័សរបស់ក្រុម ដាណឺម៉ាក់ ដែលរកបាននៅវិនាទី ទី៥៧ (មិនបានមួយនាទី) មុននឹងគ្រាប់បាល់ស្មើ (១-១) របស់ក្រុម ក្រូអាស៊ី នៅ៣នាទីក្រោយមក។ 

បន្ទាប់ពីគ្រាប់បាល់ទាំងពីរនោះមក... គ្មានអ្វីគួរឲ្យរំភើបទៀតទេ! ទាំងនៅក្នុងម៉ោងប្រកួតធម្មតា ៩០នាទី និងម៉ោងបន្ថែម... ក្រុមកីឡាករទាំងសងខាង បានត្រឹមតែបញ្ជូនបាល់ចុះឡើង រហូតលុះត្រា មកដល់បាល់ពិន័យមួយគ្រាប់ ដែលកីឡាករ «Luka Modric» របស់ក្រុម ក្រូអាស៊ី ទាត់មិនចូលទីដាណឺម៉ាក នៅ៣នាទីមុនចុងបញ្ចប់ នៃការប្រកួតបន្ថែមម៉ោង។

ដូច្នេះ នៅចុងបញ្ចប់នៃការប្រកួត (១-១) គឺត្រូវសម្រេចការចាញ់ឈ្នះ ដោយការរាប់គ្រាប់បាល់ ១១ម៉ែត្រ ដែលតម្រូវឲ្យក្រុមទាំងសងខាង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...