
មហាសង្ក្រាន្តឆ្នាំវក អដ្ឋស័ក២៥៦០ គ្រិស្តសករាជ២០១៦
ព្រះពុទ្ធសករាជព្រះសាសនា អតិក្កន្តាកន្លងទៅហើយបាន ២៥៥៩ ត្រឹមថ្ងៃ១៥កើត ខែពិសាខ លុះដល់ថ្ងៃ១រោច ខែពិសាខ ឆ្នាំវក អដ្ឋស័ក តទៅចូលពុទ្ធសករាជ ២៥៦០ ។ នឹងគណនាឆ្នាំវកឥឡូវនេះសង្ក្រាន្តចូលមកនៅថ្ងៃពុធ ៧ កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ្រិស្តសករាជ ២០១៦ វេលាម៉ោង២០និង០០នាទី។
ពេលនោះ ព្រះអាទិត្យចេញពីមីនរាសី ទៅឋិតនៅឯមេសរាសី តាមផ្លូវគោវិថី គឺផ្លូវកណ្តាល ទើបមានទេវធីតាមួយព្រះអង្គ ជាមគ្គនាយិកាព្រះនាម មណ្ឌាទេវី ជាបុត្រីទី៤នៃកបិលមហាព្រហ្ម ទ្រង់គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ អន លម្អនៅព្រះកាណ៌ដោយសៀតផ្កាចម៉្បា អភរណៈទ្រង់កែវពិទូរ្យ ភក្សាហារទ្រង់សោយ សប្បិ ព្រះហស្តស្តាំទ្រង់ម្ជុល ព្រហស្តឆ្វេងទ្រង់ឈើច្រត់ ទ្រង់គង់ផ្ទំបើកព្រះនេត្រលើខ្នង គទ្រភៈ (សត្វលា) ជាពាហនៈ។ [...]