ខៀវ សុភ័កថាសុខចិត្តកាត់ក បើហ៊ុន សែនបញ្ជារឲ្យមន្ត្រីធ្វើអត្តសញ្ញាណប័ណ្ណខ្មែរឲ្យយូន
ភ្នំពេញ៖ លោក ខៀវ សុភ័ក អ្នកនាំពាក្យក្រសួងមហាផ្ទៃកម្ពុជា បានថ្លែងបែបនេះ ក្រោយបន្ទាប់ពីបេក្ខជនតំណាងរាស្ត្រក្រុងប៉ៃលិន របស់គណបក្សសង្គ្រោះជាតិ លោក សួង សុភ័ណ្ឌ បានដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ប្តឹងប្រឆាំងទៅលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីបទក្លែងក្លាយឯកសារសាធារណៈ កាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៣ និងថាបានផ្តល់អត្តសញ្ញាប័ណ្ណជនជាតិខ្មែរដោយខុសច្បាប់ ទៅឲ្យ«យួន»។
លោកសួង សុភ័ណ្ឌ ប្រធានចលនាយុវជន គណបក្សសមរង្សី កាលពីខែមិនាឆ្នាំ២០១២កន្លងទៅ។ (រូបថត samrainsypartyyouth.blogspot.com)
នៅក្នុងពាក្យបណ្តឹងរបស់លោក សួង សុភ័ណ្ឌ បានប្តឹងលោកនាយករដ្ឋមន្ត្រីទៅសាលាដំបូងរាជធានីភ្នំពេញ ថាជាអ្នកផ្តើមគំនិត [...]