Posts in ‘សម្រាំងបច្ចុប្បន្នភាព’ Category

អ្នក​ជំនួញ​ដើម​កំណើត​ខ្មែរ​ម្នាក់ ជាប់​ជា​តំណាង​រាស្ត្រ​បារាំង

អ្នក​ជំនួញ​ដើម​កំណើត​ខ្មែរ​ម្នាក់ ជាប់​ជា​តំណាង​រាស្ត្រ​បារាំង

មានអាយុ៤៤ឆ្នាំ លោក តាន់ ប៊ុនហុង (Buon Huong Tan) ដែលគេស្គាល់លោក ជាមួយនឹងឈ្មោះ​ខ្លី «ប៊ុនតាន់ (Buon Tan)» ជានាយកក្រុមហ៊ុនតែ ដ៏ល្បីមួយ នៅក្នុងប្រទេសបារាំង។ ប៉ុន្តែនៅក្នុងនយោបាយ លោក​មិន​មែន​ទើប​ចូលប្រឡូក ក្នុងពេលថ្មីៗនេះទេ។ លោកជាចៅសង្កាត់រង នៃសង្កាត់ទី១៣ (ដែលមានចៅ​សង្កាត់ មក​ពី​គណបក្ស​សង្គម​និយម - PS) របស់រដ្ឋធានីប៉ារីស តាំងពីឆ្នាំ២០០៨ ហើយលោកក៏ជាទីប្រឹក្សា (ក្នុង​នាម​ជា​ជន​ឯករាជ្យ - គ្មានគណបក្ស) របស់រដ្ឋធានីប៉ារីស ទទួលបន្ទុកផ្នែកសេដ្ឋកិច្ច និងទេសចរណ៍​ តាំង​ពី​ឆ្នាំ​​២០១៤​មក​ដែរ។

ងាកទៅមើលអតីតកាលរបស់លោកវិញ លោក តាន់ ដែលចាប់កំណើត ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា បាន​ឆ្លងកាត់របបខ្មែរក្រហម ក្នុងរយៈពេលខ្លីមួយ ដែលខុសពីប្រជាជនកម្ពុជា រាប់លាននាក់ផ្សេងទៀត។ ប៉ុន្តែ​រយៈពេលខ្លីនេះ [...]

មាជ សុវណ្ណារ៉ា៖ «ការ​លះបង់​របស់​ប៉ា​ទោះ​​ស្លាប់​ឬ​រស់ មិន​សំខាន់​ទេ»

មាជ សុវណ្ណារ៉ា៖ «ការ​លះបង់​របស់​ប៉ា​ទោះ​​ស្លាប់​ឬ​រស់ មិន​សំខាន់​ទេ»

គុកដាក់បានតែរូបកាយប៉ុណ្ណោះ! តែទំនួញស្រែកយំយែក លាយឡំនឹងការជូនពរ ក្នុងថ្ងៃទិវាលោកឪពុក (Father's Day) របស់កូនស្រីទាំងបីនាក់ បានហោះរំលងជញ្ជាំងគុក និងពិតជាបានឮ ទៅដល់លោក មាជ សុវណ្ណារ៉ា សកម្មជនគណបក្សសង្គ្រោះជាតិ ដែលបានជាប់ក្នុងពន្ធនាគារព្រៃស តាំងពីច្រើនឆ្នាំមកហើយ។

កូនស្រីទាំងបីនាក់ ជាពិសេសយុវតី មាជ សុជាតា ជាកូនច្បង បានថ្លែងពាក្យជូនពរ និងការនឹក​រលឹក​ឪពុក​របស់​ពួកនាង កាលពីម្សិលម៉ិញ នៅក្នុងវីដេអូផ្សាយផ្ទាល់មួយ ដែលមានចែករំលែករាប់ពាន់នាក់ នៅលើបណ្ដាញ​សង្គម។

ជាមួយនឹងភាពរលីងរលោងទឹកភ្នែកផង សុជាតា ដែលទើបនឹងពេញវ័យ ដ៏ស្រស់សោភា បានថ្លែងថា៖ «រាល់​ឆ្នាំ​ឃើញគេធ្វើពិធី ទិវាលោកឪពុក ទាំងអស់គ្នាជាមួយឪពុកគេ តែយើងឯណេះអត់ឪពុកបីឆ្នាំហើយ វាសោក​សង្រេង​ណាស់។ ប៉ុន្តែចង់ឲ្យប៉ាដឹងថា អរគុណប៉ាដែលបង្កើតកូន ហើយនាំកូនមករៀននៅស្រុកអាមេរិក ឲ្យ​ចំណេះ​កូន ចិញ្ចឹមកូនដល់ធំ ហើយនឹងស្អាត។ ប៉ាដឹងថា [...]

អេង ឆៃអ៊ាង៖ «មនុស្ស​មាន​រោគ​ចិត្ត​ក្នុង​ខ្លួន អញ្ចឹង​ឯង»

អេង ឆៃអ៊ាង៖ «មនុស្ស​មាន​រោគ​ចិត្ត​ក្នុង​ខ្លួន អញ្ចឹង​ឯង»

រលកប្រតិកម្ម តបនឹងការលើកឡើង របស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ កំពុងបន្តមានកម្លាំងទៅមុខ។ ហើយ​ភាព​ស្ងប់​ស្ងាត់ របស់មេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលកន្លងមក​មិន​ឃើញ​តបតរអ្វី ទៅនឹងសំដីចោទប្រកាន់ជាច្រើន របស់ប្រមុខទ័ព​«ជួង»​នោះ ទំនង​ជា​ត្រូវ​បាន​បិត​​បញ្ចប់​នៅ​ថ្ងៃនេះ​ បន្ទាប់ពីអនុប្រធានគណបក្សប្រឆាំង លោក អេង ឆៃអ៊ាង បានបង្ហោះឃ្លាមួយហៅលោក ខឹម វាសនា ថា​ជា«មនុស្ស​មាន​រោគ​ចិត្ត»។

លោក អេង ឆៃអ៊ាង បានសរសេរដូច្នេះ នៅក្នុងផ្នែកដាក់យោបល់ នៃការចែករំលែកមួយ របស់លោក មឿង តុលា នាយកមជ្ឈមណ្ឌលសម្ព័ន្ធការងារ និង​សិទ្ធិមនុស្ស (ហៅកាត់ថា Central) ដែលជាការបង្ហោះរូប «ScreenShot» របស់លោក អ៊ូ វីរៈ អ្នកវិភាគផ្នែកសង្គម-នយោបាយ កាលពីប៉ុន្មានម៉ោងមុន។

» ខាងក្រោមនេះ ជាការចែករំលែករបស់លោក មឿង តុលា៖