កម្ពុជា៖ ទឹកជំនន់បានថយឥទ្ធិពល បន្ទាប់ពីមនុស្ស៣៩នាក់ស្លាប់
ទឹកជំនន់នៅក្នុងប្រទេសកម្ពុជា បានថមថយឥទ្ធិពលរបស់ខ្លួន នៅថ្ងៃសៅរ័៍ទី០៥ខែតុលានេះ ក្នុងតំបន់ជាច្រើនដែលរងការប៉ះពាល់ បន្ទាប់ពីបានបង្កឲ្យមនុស្សរងគ្រោះដល់ជីវិត រហូតដល់៣៩នាក់ ក្នុងសប្ដាហ៍កន្លងមក។ នេះជាការថ្លែងឲ្យដឹងរបស់ គណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ហៅកាត់តាមភាសាអង់គ្លេសថា NDCM។
ទឹកជំនន់ល្ហាចល្ហឹម នៅតាមបណ្ដោយផ្លូវជាតិលេខ៦ ឆ្ពោះទៅកាន់ខេត្តកំពង់ចាម នៅថ្ងៃទី០៣ខែតុលា ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)
រាជធានីភ្នំពេញ - ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួ (Xinhua) បានធ្វើរបាយការណ៍ ដោយបានស្រង់សម្ដីអ្នកនាំពាក្យនៃគណកម្មាធិការ លោក កែវ វី មកបញ្ជាក់ថា «ស្ថានភាពបានប្រសើរជាងមុនហើយឥឡូវនេះ កម្រិតកំពស់ទឹក បានថយចុះនៅក្នុងតំបន់ជាច្រើន [...]