កូរ៉េខាងត្បូងព្រមានជប៉ុន មិនឲ្យដាក់កោះមានជម្លោះក្នុងកម្មវិធីសិក្សា
រដ្ឋាភិបាលទីក្រុងសេអ៊ូល បានប្រតិកម្មភ្លាមៗទៅនឹងមហិច្ឆតារបស់ប្រទេសជប៉ុន ដែលប្រកាសចង់ដាក់បញ្ហជម្លោះដណ្តើមកោះ ជាមួយប្រទេសជិតខាងដូចជាកូរ៉េខាងត្បូង និងចិន ចូលទៅក្នុងកម្មវិធីសិក្សា កម្រិតមធ្យមសិក្សារបស់ខ្លួន។ រដ្ឋាភិបាលកូរ៉េខាងត្បូង បានស្នើឲ្យរដ្ឋាភិបាលជប៉ុន ត្រូវលុបចោលនូវគម្រោងនេះជាបន្ទាន់។

ប្រជុំកោះតូចៗ ដែលប្រទេសទាំងពីរនិយាយថា នៅក្នុងអធិបតេយ្យភាពរបស់ខ្លួនរៀងៗខ្លួន។
ជម្លោះដែនទឹក - រដ្ឋាភិបាលកូរ៉េខាងត្បូង តាមរយៈក្រសួងការបរទេសរបស់ខ្លួន កាលពីថ្ងៃអង្គារម្សិលមិញ បានចេញមុខបរិហារភ្លាមៗចំពោះទង្វើរបស់រដ្ឋាភិបាលទីក្រុងតូក្យូ។ ទីក្រុងតូក្យូ ដែលមានបំណងដាក់បញ្ហាជម្លោះដែនកោះជាមួយប្រទេសជិតខាង ទៅក្នុងកម្មវិធីសិក្សាសិស្សអនុវិទ្យាល័យ [...]



