ជម្លោះដីធ្លីជាមួយក្រុមហ៊ុនវៀតណាមនៅរតនគិរី - ពលរដ្ឋទាមទារដំណោះស្រាយ
ប្រជាពលរដ្ឋសរុបជិត២០០គ្រួសារ ក្នុងឃុំតាលាវបាននឹងកំពុងបន្តររងគ្រោះ ដោយការបាត់បង់នូវដីចំការ«វិលជុំ» សម្រាប់ទំនៀមទម្លាប់ និងប្រពៃណីរបស់ពួកគាត់ ដែលជាជនជាតិភាគតិច ត្រូវបានក្រុមហ៊ុនវៀតណាមឈូសឆាយ និងគ្មានការអន្តរាគមពីអាជ្ញាធរ។ ពួកគាត់បានអះអាងថាដី«ដូនតា»របស់គាត់ ស្ថិតក្នុងភូមិតាណាកធំ ឃុំតាលាវ ស្រុកអន្លង់មាស ខេត្តរតនគីរី ត្រូវបានក្រុមហ៊ុនចំនួនបួនកំពុងរុកគួន និងឈូសឆាយយកជាបន្តរបន្ទាប់។

ដីធ្លី មួយកន្លែងក្នុងខេត្តរតនគីរី។ (រូបថតឯកសារ២០០៦ MONOROOM.info/Bunthoeun Chea)
វិបត្តិដីធ្លី - មេឃុំតាលាវ លោក ផាត់ ប៊ុនឡត់ បានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថា ដីនេះមានបញ្ហាតាំងពីយូរយាណាស់មកហើយ [...]



