Posts in ‘សម្រាំងបច្ចុប្បន្នភាព’ Category

ក្រុម​​សន្តិសុខ​​រាជធានី​​ភ្នំពេញ ហែក​​រូប ហ៊ុន សែន និង​ភរិយា? (vdo)

ក្រុម​​សន្តិសុខ​​រាជធានី​​ភ្នំពេញ ហែក​​រូប ហ៊ុន សែន និង​ភរិយា? (vdo)

ក្រុមសន្តិសុខបិទមុខចម្រុះ ដែលត្រូវបានបញ្ជូនមកវាយពលរដ្ឋ និងអ្នកសារព័ត៌មាន នៅទីលានប្រជាធិបតេយ្យ។ (រូបថត ហ្វេសប៊ុក)

ក្រោយពីសម្រាកក្នុងវត្តសាមគ្គីរង្ស៊ី រាជធានីភ្នំពេញ អស់ពេលជាងមួយខែមក ប្រជាពលរដ្ឋរងគ្រោះវិវាទដីធ្លី ប្រមាណជាង២០០គ្រួសារ មកពីតាមបណ្តាខេត្តនានា បានដើរដង្ហែរក្បួនដោយថ្មើរជើង ដើម្បីដាក់ញ្ញត្តិ​នៅ​តាមស្ថាប័នធំៗរបស់ជាតិ ពិសេសរដ្ឋសភា និងខុទ្ធកាល័យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយទាមទារ​ឲ្យអាជ្ញាធរខេត្តក្រចេះ ចេញប័ណ្ឌកម្មសិទ្ធិដីធ្លីឲ្យពួកគាត់ កាលពីព្រឹកថ្ងៃទី ១៨ សីហានេះ។

ក្រោយការដាក់ញ្ញត្តិនៅរដ្ឋសភាហើយ ពួកគាត់បានបន្តដំណើរឆ្ពោះទៅកាន់ភូមិគ្រឹះ លោកនាយករដ្ឋមន្រ្តី​ជិតវិមានឯករាជ្យ ជាមួយនឹងបដាពាក្យស្លោកនានា ខ្លះកាន់រូបលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា​គឺលោកស្រី ប៊ុន [...]

ហ៊ុន សែន ព្រលះ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដែល​រិះគន់​លោក ជុំ​វិញ​វិបត្តិ​ដី​ធ្លី

ហ៊ុន សែន ព្រលះ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដែល​រិះគន់​លោក ជុំ​វិញ​វិបត្តិ​ដី​ធ្លី

លោក ហ៊ុន សែន បានបញ្ចេញប្រតិកម្មជាថ្មីកាលពីថ្ងៃទី២១ ខែសីហាម្សិលម៉ិញនេះ ក្នុងពិធីចែក​សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដោយ«ព្រមាន»ធ្ងន់ៗមិនចំពោះ សំដៅទៅកាន់អង្គការ​សង្គមស៊ីវិលទាំងនោះ ថាត្រូវចេះរៀបចំឥរិយាបថឲ្យបានសមរម្យ មុននឹងនិយាយ។

ប្រតិកម្មរបស់លោកនាយករដ្ឋមន្ត្រី បន្ទាប់ពីការថ្លែងរបស់លោក កាលថ្ងៃទី១៨ ខែសីហា សប្តាហ៍មុន  បន្ទោស​មន្ត្រីក្រោមឱវាទរបស់ខ្លួន ដែលមិនបានបញ្ជូនញត្តិប្រជាពលរដ្ឋ មានទំនាស់ដីធ្លីទៅមកឲ្យដល់ដៃ​របស់លោក។ ក្នុងឱកាសនោះ លោកក៏បានចេញបញ្ជាសារជាថ្មីមួយ ឲ្យអាជ្ញាធរខេត្តដោះស្រាយបញ្ហាដីធ្លី ជូនប្រជាពលរដ្ឋជាបន្ទាន់។

បើទោះជាការលើកឡើងទាំងឡាយខាងលើ របស់ប្រមុខរដ្ឋាភិបាលកម្ពុជា បានរងនូវការរិះគន់ផង និង​គាំទ្រ​ផងពីបណ្តាសង្គមស៊ីវិលមួយចំនួនធំៗ នោះក៏ដោយ តែសង្គមស៊ីវិលទាំងនោះ នៅមិនទាន់មានជំនឿ​ជឿ​ជាក់ទាំងស្រុង ពីចំណាត់ការរឿងដីធ្លី តាមបទបញ្ជា«ថ្មី»នេះនៅឡើយ។ [...]

កង្វះ​ធនធាន​មនុស្ស​ជា​បញ្ហា​ចំបង ដែល​ធ្វើ​ឱ្យ​ភោជនីយដ្ឋាន​នៅ​កម្ពុជា​អាច​នឹង​បិទ​ទ្វា

កង្វះ​ធនធាន​មនុស្ស​ជា​បញ្ហា​ចំបង ដែល​ធ្វើ​ឱ្យ​ភោជនីយដ្ឋាន​នៅ​កម្ពុជា​អាច​នឹង​បិទ​ទ្វា

មើលទៅម្ហូបក្នុងភោជនីយដ្ឋាននេះ គួរអោយឆ្ងាញ់:

ប៉ុន្មានឆ្នាំចុងក្រោយនេះ ភោជនីយដ្ឋាននៅក្នុងប្រទេសកម្ពុជា មានសន្ទុះកើនឡើងយ៉ាងច្រើនគួរសម ទន្ទឹមនឹងការកើនឡើងនេះ ក៏មានបញ្ហាប្រឈមមួយចំនួន កើតមានផងដែរ ដែលធ្វើឱ្យវិស័យភោជនីយដ្ឋាន ​បង្កើតក្នុងប្រទេសកម្ពុជា ពិបាកនឹងប្រកួតប្រជែងជាមួយ ភោជនីយដ្ឋានដែលមានឈ្មោះល្បីៗ ពីក្រៅស្រុក។

ក្នុងសន្និសីទសារព័ត៌មានមួយ ដែលរៀបចំឡើងដោយម្ចាស់ភោជនីយដ្ឋានផាកកាហ្វេ កាលថ្ងៃទី២០ ខែ​សីហា​នេះអនុប្រធានសមាគមភោជនីយដ្ឋានកម្ពុជា លោក ចាន់ ស៊ី បានលើកឡើងថា បញ្ហាប្រឈមដែល វិស័យភោជនីយដ្ឋានក្នុងស្រុក កំពុងជួបបញ្ហាចំបងនោះ គឺកង្វះខាតធនធានមនុស្ស និងមានកត្តាមួយចំនួនទៀតពាក់ព័ន្ធនឹងវិស័យនេះ ដែលនាំឱ្យធ្លាក់ចុះនូវគុណភាពចំណីអាហារ។

បើតាមរបាយការណ៍ស្ទង់មតិ [...]

ប្រជា​​ពលរដ្ឋ​​រង​គ្រោះ​ដី​ធ្លី «នឹង»​ត្រឡប់​ទៅ​ខេត្ត តែ​ត្រូវ​មាន​«ល័ក្ខខណ្ឌ»

ប្រជា​​ពលរដ្ឋ​​រង​គ្រោះ​ដី​ធ្លី «នឹង»​ត្រឡប់​ទៅ​ខេត្ត តែ​ត្រូវ​មាន​«ល័ក្ខខណ្ឌ»

ពលរដ្ឋលើកបដា សុំឲ្យនាយករដ្ឋមន្ត្រីជួយ។ (រូបថត MONOROOM.info/ S. Tith)

ការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រឿងដីធ្លី កាលពីថ្ងៃទី១៨ ខែ​សីហា បានធ្វើប្រជាពលរដ្ឋ​រងគ្រោះក្នុងជម្លោះដីធ្លីជាច្រើន ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត សម្តែង​ការគាំទ្រក្នុងការ​«បញ្ជា»​ឲ្យអាជ្ញាធរមូលដ្ឋាន ដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋជាបន្ទាន់ ជាមួយនឹង​ការ​ស្តីបន្ទោសមន្រ្តីក្រោម​ឱវាទទាំងនោះ ដែលគ្មានឆន្ទៈពិតប្រាកដ ក្នុងការដោះស្រាយនាពេលកន្លងមក។ ដោយឡែកពលរដ្ឋ ដែលបានធ្វើដំណើរពីខេត្តក្រចេះ មកតវ៉ានៅរាជធានីភ្នំពេញ និងកំពុងស្នាក់នៅក្នុងវត្តសាមគ្គរង្សី ក៏បាន​យល់ឃើញប្រហាក់ប្រហែលគ្នានេះដែរ ហើយសម្រេចថានឹងវិលត្រឡប់ទៅស្រុកកំណើតខ្លួនវិញ តែតម្រូវ​ឲ្យអាជ្ញាធរគោរពល័ក្ខខ័ណ្ឌរបស់ខ្លួនសិន។

[...]
សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត៖ អាណត្តិ​សម្រាប់​នាយក​រដ្ឋមន្រ្តី ត្រឹម​តែ ១០ឆ្នាំ

សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត៖ អាណត្តិ​សម្រាប់​នាយក​រដ្ឋមន្រ្តី ត្រឹម​តែ ១០ឆ្នាំ

កិច្ចពិភាក្សាអំពី «អាណត្តិនាយករដ្ឋមន្ត្រីក្នុងប្រទេសកម្ពុជា» ដែលរៀបចំដោយសម្ព័ន្ធកំណែម្រង់ការបោះឆ្នោតនេះ បានធ្វើនៅភោជនីយដ្ឋានខ្មែរសុវិន និងមានការចូលរូម ពីបណ្តាប្រធានអង្គការសង្គមស៊ីវិល តំណាងគណបក្សនយោបាយ អ្នកវិភាគឯករាជ្យជាដើម។ វត្តមាននៃកិច្ចប្រជុំតុមូលនេះ គេសង្កេតឃើញ មានវាគ្មិនល្បីៗជាច្រើន ដែលបានធ្វើការរិះគន់យ៉ាងខ្លាំងក្លា មិនសំចៃមាត់ទៅលើការដឹកនាំរបស់រដ្ឋាភិបាល ដែលបានរំលោភសិទ្ធិមនុស្ស ក្នុងអំឡុងពេលជាប់គាំងនយោបាយ ក្រោយការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។ ការជជែករិះគន់ ដែលឈានទៅដល់ មូលហេតុ ដែលគេត្រូវកំណត់អាណត្តិរបស់នាយករដ្ឋមន្ត្រី។

តាមសេចក្តីស្នើវិសោធនកម្ម មាត្រា១១៩ថ្មី (មាត្រា១០០ចាស់) បានសរសេរថា៖ «តាមសេចក្តីស្នើពីប្រធាន ដោយមានមតិឯកភាព ពីអនុប្រធានទាំងពីរនៃរដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវីរៈជនមួយរូប ក្នុង​ចំណោមតំណាងរាស្រ្ត នៃគណបក្សដែលឈ្នះឆ្នោត ឲ្យបង្កើតរាជ្យរដ្ឋាភិបាល។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...