
ស្លាប់ក្នុងពេលពន្លូតកូន មុននឹងត្រូវសង្សាគ្រវាត់សាកសពចោល
សាកសពហើមរលួយ របស់យុវតីដែលមានផ្ទៃពោះ ត្រូវបានរកឃើញនៅក្នុងវ៉ាលីសមួយ នៅក្បែរដងផ្លូវដ៏ស្ងាត់ជ្រងុំ កាលពីថ្ងៃសុក្រកន្លងមកនេះ ក្នុងប្រទេសដូមីនិកាំង (កោះមួយ នៅក្នុងប្រជុំកោះការ៉ាអ៊ីប ទ្វីបអាមេរិកកណ្ដាល)។ នៅពេលនាងនៅមានជីវិត យុវតីជំទង់ កញ្ញា អេមេលី ប៉េហ្គេរ៉ូ (Emely Peguero) បានពរពោះ មានកូននៅក្នុងផ្ទៃរបស់នាង ចំនួន៥ខែហើយ។
សារព័ត៌មានក្នុងស្រុក «People Chica» បានស្រង់យកការស៊ើបអង្កេតជំហ៊ានដំបូង មករាយការណ៍ថា ទ្វាមាសរបស់នាង ត្រូវបានរកឃើញ មានភាពរហែក ខណៈក្បាលរបស់នាង មានស្នាមទទួលការវាយប្រហារមួយ យ៉ាងដំណំ។
យុវតី អេមេលី ប៉េហ្គេរ៉ូ ត្រូវបានឃើញចុងក្រោយបង្អស់ នៅថ្ងៃទី២៣ ខែសីហាកន្លងទៅ ជាមួយសង្សារបស់នាង [...]