ចរាចរណ៍ស្រុកខ្មែរ៖ នគរបាលឃាត់ឡានទាហាន បំពានភ្លើងក្រហម
មតិជាច្រើនបានកោតសរសើរដល់ នគរបាលចរាចរណ៍មួយចំនួនធំ ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្រួលចរាចរណ៍ មិនថាក្តៅ ភ្លៀង យប់ ឬថ្ងៃឡើយ។ តែជាមួយគ្នានេះ ក៏មានមតិរិះគន់យ៉ាងច្រើនដែរថា នគរបាលមួយចំនួនទៀត បានយកឯកសណ្ឋានរបស់ខ្លួន មកធ្វើជាអាជីវកម្មលើប្រជាពលរដ្ឋ ដូចជាការផាកពិន័យហួសប្រមាណ និងការចាប់គម្រាមតែអ្នកតូចតាចជាដើម។
តាមបណ្តាញព័ត៌មានសង្គម ភាគច្រើននៃប្រជាពលរដ្ឋដែលបញ្ចេញមតិ បានលើកឡើងថា នគរបាលចរាចរណ៍ភាគច្រើនបំផុត បានប្រព្រិត្តិបទល្មើសមួយដោយស្របច្បាប់ គឺការ«ចាប់ជំរិតទារប្រាក់»។ មតិទាំងនោះបន្តថា ភាគច្រើនចាប់បានតែអ្នកក្រ អ្នកតូចតាច ឬប្រជាពលរដ្ឋធម្មតាប៉ុណ្ណោះ ឯអ្នកធំ ឬអ្នកជិះឡានទំនើប ទោះផ្គើននឹងផ្លាកសញ្ញា ឬភ្លើងសញ្ញាបែបធ្វើវាហី។
ឆ្លើយតបទៅនឹងការលើកឡើងខាងលើនេះ [...]