ហ៊ុន សែន សោកស្តាយរឿងចំណាប់ខ្មាំងនៅអូស្ត្រាលី... ចុះនៅកម្ពុជា?
ការបង្ហាញភាពសោកសង្រេង របស់លោក ហ៊ុន សែន ទៅកាន់នាយករដ្ឋមន្រ្តីអូស្រ្តាលី ជុំវិញការចាប់ពលរដ្ឋជាចំណាប់ខ្មាំង នៅក្រុងស៊ីដនី ប្រទេសអូស្ត្រាលីនេះ ខណៈនៅកម្ពុជា អង្គការសង្គមស៊ីវិលមួយចំនួន និងប្រជាពលរដ្ឋរងគ្រោះដោយដីធ្លី ក៏បានលើកឡើងដែរថា រដ្ឋាភិបាលលោក ហ៊ុន សែន ខ្លួនឯងកំពុងប្រើប្រាស់ប្រព័ន្ធតុលាការ ក្នុងការចាប់ប្រជាពលរដ្ឋរងគ្រោះដីធ្លី តំណាងសហគមន៍ដីធ្លី តំណាងព្រះសង្ឃ និងសកម្មជនមួយចំនួន ជា«ចំណាប់ខ្មាំង»ដូចគ្នា។
ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤ នាសណ្ឋាគារ InterCon Tinental ក្នុងសន្និសីទថ្នាក់ជាតិមួយ ស្តីពីការផ្សព្វផ្សាយច្បាប់ទាំងបី ពាក់ព័ន្ធនឹងវិស័យយុត្តិធម៌ លោកនាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា៖ «យើងចូលរួមការលំបាក ជាមួយដៃគូរមិត្តភិក្តរបស់យើង ទាក់ទងនឹងការប្រយុទ្ធប្រឆាំង [...]