ហោ ណាំហុង អាចទទួលញត្តិបន្ទោសពីសភា រឿងព្រំដែននៅឃុំជាំ
តំណាងរាស្រ្ត មកពីគណបក្សសម្លេងភាគតិច ក្នុងរដ្ឋសភា លោក ម៉ៅ មុនីវណ្ណ បានធ្វើការអះអាងថា បើទោះជាតំណាងរាស្រ្ត គណបក្សសង្គ្រោះជាតិ ក្នុងរដ្ឋសភាខ្វះសម្លេង ត្រឹមតែប្រាំពីរនាក់ក៏ដោយ តែសមាជិកតំណាងរាស្រ្ត គណបក្សកាន់អំណាច ដែលនឹងមើលឃើញដែរថា ពិតជាមានការបាត់បង់ទឹកដី ឬការបកស្រាយនោះ ខុសពិការពិត ហើយអាចនឹង«គាំទ្រ» ក្នុងការស្នើញ្ញត្តិបន្ទោស ដកសេចក្តីទុកចិត្តបាន។
ការថ្លែងរបស់លោកតំណាងរាស្ត្ររូបនេះ បន្ទាប់ពីលោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងក្នុងកម្មវិធីតុមូល របស់ទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី២១ ខែឧសភា ម្សិលម៉ិញនេះថា ការឆ្លើយតបលិខិត ទៅតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ រឿងព្រំដែនកម្ពុជា-វៀតណាមនៅឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នោះ មិនមែនជាការធ្វើឡើង ដោយ«អត្តនោម័ត»របស់លោក តែម្នាក់នោះទេ។ លោក ណាំហុង ថែមទាំងបានអះអាង នៅក្នុងកម្មវិធីនោះថា អ្វីដែលលោកបានឆ្លើយតបនោះ [...]