បាន គី-មូន និង ហ៊ុន សែន ឆ្លើយឆ្លងលិខិតគ្នារឿងផែនទីកម្ពុជា
លិខិតរបស់លោក បាន គី-មូន ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៥ សរសេរជាភាសាអង់គ្លេស ដែលរដ្ឋាភិបាល បានបកប្រែជាខេមរភាសា ហើយបានផ្សព្វផ្សាយ នៅយប់ថ្ងៃទី០៦ ខែសីហានេះ បានបញ្ជាក់ឲ្យដឹងថា ផែនទីប្រទេសកម្ពុជា ដែលផលិតឡើងនៅចន្លោះ ឆ្នាំ១៩៣៣ ដល់ឆ្នាំ១៩៥៣ អង្គការសហប្រជាជាតិ រកមិនឃើញទេ។ តែលោក បាន គី-មូន បានអះអាងថា មានផែនទីដើមរបស់កម្ពុជាមួយចំនួន ដែលអង្គការសហប្រជាជាតិ ព្រមឲ្យប្រទេសកម្ពុជាខ្ចី ក្នុងរយៈពេលកំណត់មួយជាក់លាក់។
នេះជាលិខិតលើកដំបូងហើយ របស់អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ ដែលបានឆ្លើយតបជាផ្លូវការ ទៅនឹងការស្នើសុំខ្ចីផែនទីរបស់កម្ពុជា។ កាលពីថ្ងៃទី០៦ ខែកក្កដា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរលិខិតមួយច្បាប់ ទៅលោក បាន គីមូន ដើម្បីសុំខ្ចីផែនទីកម្ពុជា ខ្នាត ១/១០០០០០ ដែលតម្កល់នៅអង្គការប្រជាជាតិ ដោយអះអាងថាយកមកពិនិត្យផ្ទៀងផ្ទាត់ [...]