ហោ ណាំហុង៖ ផែនទីមកពីបារាំងដូចគ្នា នឹងផែនទីកម្ពុជាកំពុងប្រើ
លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងអះអាង កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៥នេះថា ផែនទីដែលកម្ពុជា សុំខ្លីចម្លងមកពីប្រទេសបារាំងមកនេះ ធៀបនឹងផែនទី របស់កម្ពុជាទាំង២៦ ផ្ទាំង ឃើញថា មានភាណដូចគ្នាបេះបិទ។
ក្នុងរយៈពេលជាងបួនម៉ោង ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោងជិត១២ ថ្ងៃត្រង់ នាវិមានសន្តិភាព ផែនទីដែលបារាំង ប្រគល់ដល់កម្ពុជា ទាំង២៦ផ្ទាំងនោះ មានមួយផ្ទាំង ជាផែនយូធីអឹម (UTM) ឯ២៥ផ្ទាំងផ្សេងទៀត ជាផែនទីបោន(Bonne)។ លោក ហោ ណាំហុង ដែលជាប្រធានគណៈកម្មការ ចំពោះកិច្ចសម្របសម្រួល ការងារទទួល និងផ្ទៀងផ្ទាត់ផែនទីដែរនោះ បានថ្លែងពន្យល់ថា៖ «ផែនទីទាំង២៦ផ្ទាំង ដែលបារាំងប្រគល់ឲ្យនេះ ជាផែនទីផ្លូវការរបស់បារាំង ដែលគេប្រគល់ឲ្យជាផ្លូវការ។ (...) គេសុខចិត្តប្រគល់មកឲ្យស្ថានទូត បោះត្រាស្ថានទូតទៀត... ហើយសរសេរអក្សរដៃថា “ផែនទីនេះ ផ្តល់ឲ្យដោយវិទ្យាស្ថាន ព័ត៌មានភូមិសាស្រ្ត [...]