ប្រើល្បិចឲ្យស្ករគ្រាប់រួចដោះយកក្រវឹល អស់លក្ខត្រូវពលរដ្ឋចាប់
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១៣ និង ៣០នាទី រសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៥ នៅចំណុចផ្សារ នគរាជទី២ ស្ថិតក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោសែនជ័យរាជធានីភ្នំពេញ។ បុរសជាជនសង្ស័យ ត្រូវបានគេស្គាល់ថាឈ្មោះ ចេង សុជា មានមុខរបរមិនពិតប្រាកដ។
បច្ចុប្បន្ន ជនសង្ស័យ ស្នាក់នៅផ្ទះជួល ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរាជធានីភ្នំពេញ។ មុនពេលកើតហេតុ សាក្សីបានឲ្យដឹងថា បុរសអាយុ៤០ឆ្នាំរូបនេះ ជិះម៉ូតូធុនគុបពណ៍ស្លែ នៅតាមផ្លូវលំចូលភូមិ រួចចុះមកលួងលោមក្មេងស្រី ឈ្មោះ អ.ក.ស អាយុ៣ឆ្នាំ។ អ្នកស្រី លឹម ហ៊ុននី វ័យ៣៥ឆ្នាំ ជាអ្នកលក់កាហ្វេ ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ កូនស្រីរបស់គាត់ កំពុងអង្គុយលេង នៅក្រោយផ្ទះ ស្រាប់តែជនសង្ស័យ បានមកដល់ ហើយធ្វើសកម្មភាព លួងលោមដោយឲ្យស្ករគ្រាប់ ទៅនាងញ៉ាំ។
ម្តាយក្មេងស្រីរងគ្រោះបញ្ជាក់បន្ថែមថា កូនអ្នកស្រីមានគ្រឿងប្រើប្រាស់ ជា (ក្រវឹល) ប្រមាណ៥ហ៊ុន [...]