បារាំង៖ ចង់ប្លន់យកទូរស័ព្ទដៃ... តែក្រឡេកទៅឃើញធ្មេញមាស!
លោកអ្នកប្រហែលជាធ្លាប់ឮ រឿងនិទានលេងសើច (ឬអាចជាការពិត) ដែលនិយាយពីការព្រមាន គាស់យកធ្មេញមាស ពីសំណាក់ចោរប្លន់ម៉ូតូ នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែនៅពេលនេះ ការប្លន់យកធ្មេញមាស បានកើតមាននៅក្នុងប្រទេសបារាំង បង្កឡើងដោយជនមួយក្រុម ខណៈដំបូងឡើយ ពួកគេគ្រាន់តែមានបំណង ចង់ប្លន់យកទូរស័ព្ទដៃប៉ុណ្ណោះ។
ហេតុការណ៍ដ៏ហួសចិត្ត បានកើតឡើង កាលពីយប់រំលងអាធ្រាត ថ្ងៃសុក្រទី២៩ ចូលមកថ្ងៃសៅរិ៍ ទី៣០ ខែមិថុនា ទៅលើបុរសម្នាក់ អាយុ៣៧ឆ្នាំ តាមដងផ្លូវមួយ នៃក្រុង «Aubervilliers (Seine-Saint-Denis)» ស្ថិតនៅភាគខាងជើង ជាប់រដ្ឋធានី ប៉ារីស។ ទន្ទឹមនឹងទូរស័ព្ទដៃរបស់ខ្លួន ដែលត្រូវបានប្លន់យកនោះ បុរសរងគ្រោះ នៅត្រូវបានជនល្មើសដៃឆៅ គាស់យកធ្មេញមាស ចំនួន៤គ្រាប់ថែមទៀត ដោយមិនមានសម្ភារៈពិសេសអ្វីឡើយ។
ប្រភពពីនគរបាលបារាំង និងត្រូវបានស្រង់សំដី ដោយសារព័ត៌មានក្នុងស្រុក បានអះះអាងថា នៅខណៈពេលជនរងគ្រោះ កំពុងដើរនៅតាមផ្លូវ [...]