ជាប់ទោសនិងហាមធ្វើជាគ្រូពេទ្យ ព្រោះលួចថតរូប«លិង្គ»អ្នកជំងឺ
ហេតការណ៍បានកើតឡើង តាំងពីឆ្នាំ២០១៤ នៅក្នុងរដ្ឋញ៉ូយក សហរដ្ឋអាមេរិក។ ប៉ុន្តែតុលាការទើបនឹងកាត់សេចក្ដី ដាក់ពន្ធនាគារស្ត្រីជាប់ចោទ ដោយការព្យួរទោស នៅចុងខែមីនាកន្លងមកនេះ នៅក្នុងសំនុំរឿងមួយ ដែលរកការពន្យល់សឹងតែមិនបាន។
មិនយល់ ព្រោះគេមិនដឹងថា តើស្ត្រីគិលានុបដ្ឋាករូបនោះ គិតឃើញយ៉ាងដូចម្ដេច ទើបបានជាទៅលួចថតរូប «លិង្គ» របស់អ្នកជំងឺម្នាក់ ដែលស្ថិតក្រោយការថែរក្សាព្យាបាលរបស់ខ្លួន មុននឹងយករូបថតនេះ ទៅបន្តចែកចាយ ទៅឲ្យមិត្តភ័ក្រខ្លួនដទៃទៀត។
សារព័ត៌មានអាមេរិក «Washington Post» បានរៀបរាប់រឿងនេះឡើងវិញថា នាង «Kirsten Johnson» អាយុ២៧ឆ្នាំ (អាយុ២៥ឆ្នាំ នៅឆ្នាំ២០១៤) បានឆ្លៀតឱកាស ពេលអ្នកជំងឺសន្លប់មិនដឹងខ្លួន ដើម្បីធ្វើសកម្មភាពដ៏អាស្រូវ។ ក្រោយពីបានឃើញរូបថត ដែលត្រូវបានចែករំលែក ជាបន្តបន្ទាប់មកនោះ បុគ្គលិកនៅក្នុងមន្ទីរពេទ្យ «Upstate University Hospital» បានរាយការណ៍ប្រាប់នគរបាល [...]



