ប្លន់ធនាគារ នៅកណ្ដាលរាជធានី!
ធនាគារដែលរងគ្រោះនោះ មានឈ្មោះ «RHB Indochina Bank (អ អេច ប៊ី ឥណ្ឌូឆៃណា)» មានទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទំនុបទឹក ខណ្ឌចំការមន ដែលនៅជាប់ ជាមួយវិទ្យាស្ថានគណនេយ្យ វណ្ណដា។
គេហទំព័ររបស់នគរបាលជាតិកម្ពុជា បានបង្ហើបឲ្យដឹងថា ក្រុមចោរទាំងនោះ ទំនងជាមានគ្នា ៥នាក់ ប្រដាប់ដោយអាវុធ បានធ្វើសកម្មភាពប្លន់ធនាគារខាងលើ ហើយកម្លាំងអាជ្ញាធរជំនាញ គ្រប់ជាន់ថ្នាក់ កំពុងសហការគ្នា ស្វែងរកចាប់ខ្លួនពួកគេទាំងនេះ។
នគរបាលមិនអាចអះអាង ពីចំនួនប្រាក់ដែលត្រូវបានប្លន់យក ថាមានចំនួនប៉ុន្មាន នៅឡើយ។
គួរបញ្ជាក់ដែរថា កាលពីខែកក្កដាកន្លងទៅ ធនាគារជាតិនៃកម្ពុជា បានចេញលិខិតមួយ រំឭកដល់គ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ថា មិនគួរដាក់កម្លាំងប្រដាប់អាវុធ យាមនៅក្នុងឬនៅក្បែរស្ថាប័ននោះទេ ដោយស្ថាប័នជាតិមួយនេះ ពន្យល់ថា ព្រោះកម្ពុជាបច្ចុប្បន្ន មាន«សន្តិភាពពេញលេញ [...]