សាលាឧទ្ធរណ៍«បញ្ជា»ឲ្យស្ថាប័នពាក់ព័ន្ធ បន្តស្វែងរកចាប់ខ្លួនឈូក បណ្ឌិត
ប្រធានអង្គជំនុំជម្រះនៃតុលាការសាលាឧទ្ធរណ៍ នាព្រឹកថ្ងៃចន្ទ ទី៤ ខែវិច្ឆិកានេះ បានប្រកាសសម្រេច«តម្កល់»សាលក្រមរបស់តុលាការសាលាដំបូងខេត្តស្វាយរៀង ក្រោយពីបានបើកសវនាការលើអង្គសេចក្តីកាលពីរសៀលថ្ងៃទី៣១ ខែតុលានេះ។ សាលាឧទ្ធរណ៍បាន តម្រូវឲ្យសមត្ថកិច្ចពាក់ព័ន្ធ«បន្តរស្វែងរកចាប់ខ្លួន» លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ដែលបានបាញ់កម្មការិនីបីនាក់ ឲ្យរងបួសធ្ងន់ កាលពីខែកុម្ភៈ ឆ្នាំ២០១២កន្លងទៅ។
លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត។ (រូបថត CD)
រាជធានីភ្នំពេញ - ការប្រកាសសាលដីកាសាលាឧទ្ធណ៍ជាសាធារណៈ លើសំនុំរឿងលោក ឈូក បណ្ឌិតនេះ លោកតាំង ស៊ុនឡាយ ប្រធានក្រុមប្រឹក្សា បានឲ្យចៅក្រមប្រឹក្សាលោកលោកអ៊ុំ សារិទ្ធ និងលោកប្លង់ សំណាង [...]