យន្ដហោះបាត់ខ្លួន ត្រូវបានប្រព័ន្ធចាប់រលកអាកាសថៃ មើលឃើញ?
របកគំហើញថ្មីទៀត ដែលអាចធ្វើឲ្យការស៊ើបអង្កេត ទៅលើយន្ដហោះបាត់ខ្លួនមានការប្រែប្រួល។ នោះគឺប្រព័ន្ធចាប់រលកអាកាស របស់កងទ័ពថៃ បានមើលឃើញនូវយន្ដហោះ នៅក្នុងដែនអាកាសរបស់ខ្លួន ដែលទំនងជាយន្ដហោះប៊ូអីង ៧៧៧ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ។ ការមើលឃើញនេះ បានកើតឡើង នៅ៦នាទី ក្រោយពីប្រព័ន្ធទំនាក់ទំនង របស់យន្ដហោះបាត់ខ្លួន ត្រូវបានកាត់ផ្ដាច់។ នេះបើតាមការប្រកាសរបស់ អ្នកនាំពាក្យកងទ័ពថៃ លោក ម៉ុងថុល ស៊ូជោកន (Montol Suchookorn) នៅលើបណ្ដាញទូរទស្សន៍ ស៊ីអ៊ិនអ៊ិន (CNN)។
ចំណុចសង្ស័យដែលយន្ដហោះអាចនឹងចុះចត នៅក្នុងមហាសមុទ្រឥណ្ឌា។ (រូបថត Google Map)
បាត់យន្ដហោះ - អ្នកនាំពាក្យកងទ័ពថៃ លោក ម៉ុងថុល ស៊ូជោកន [...]