តុលាការឃុំខ្លួនមន្ដ្រីនគរបាល ដែលរងការចោទថាបានប្រមាថ ហ៊ុន សែន
មន្ត្រីនគរបាលពាក់ស័ក្ដិបី មានអត្តលេខ «០៣១៩១១» លោក លាង ឡា ត្រូវបានចៅក្រមស៊ើបអង្កេត របស់សាលាដំបូងរាជធានីភ្នំពេញ ចេញដីកានៅល្ងាចថ្ងៃទី១៤ ខែមិថុនានេះ សម្រេចឲ្យឃុំខ្លួនមន្ត្រីក្រសួងមហាផ្ទៃរូបនេះ ជាបណ្ដោះអាសន្ន បន្ទាប់ពីបានបញ្ចប់ការសាកសួររួច។ លោក លាង ឡា បានរងការចោទប្រកាន់ថា បាន«គម្រាមសម្លាប់»លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី-ប្រធានគណបក្សប្រជាជនកម្ពុជា និងក្រុមគ្រួសារ នៅលើទំព័រហ្វេសប៊ុកផ្ទាល់ របស់នាយករដ្ឋមន្ត្រី។
លោក លាង ឡា ដែលគេស្គាល់ថា ជានាយរងផ្នែក នៃការិយាល័យគណនេយ្យ នាយកដ្ឋានភស្ដុភារ និងសម្ភារបច្ចេកទេស របស់ក្រសួងមហាផ្ទៃ ត្រូវបានលោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ «គំរាមកំហែងថានឹងសម្លាប់» តាមមាត្រា២២៣ នៃក្រមព្រហ្មទណ្ឌ។ បើសិនជាមន្ត្រីនគរបាលរូបនេះ ត្រូវបានតុលាការរកឃើញថា មានកំហុសមែននោះ [...]