យន្ដហោះបាត់ខ្លួន៖ «សម្លេងរង្គើ»មួយនៅក្រោមសមុទ្រ ត្រូវបានវិភាគ
សម្លេងរង្គើដ៏គួរឲ្យសង្ស័យមួយ ដែលត្រូវបានថតទុក កាលពីថ្ងៃទី៨ ខែមីនាកន្លងទៅ អាចផ្ដល់ជាវិភាគទានថ្មីមួយទៀត ក្នុងឲ្យការស៊ើបអង្កេតទៅលើការបាត់ខ្លួន នៃយន្ដហោះប៊ូអ៊ីង ៧៧៧ ភ្ជាប់ជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ ។
សិស្សសាលា កំពុងសំពះបន់ស្រន់ នៅចំពោះរូបចម្លាក់ពីដីខ្សាច់របស់វិចិត្រករល្បី នៅលើឆ្នេរពួរី ប្រទេសឥណ្ឌា ក្នុងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៤។ (រូបថត REUTERS/Stringer)
បាត់យន្ដហោះ - ក្រុមអ្នកស្រាវជ្រាវមកពីសកលវិទ្យាល័យ ខួរទីន (Curtin) នៅទីក្រុងផើដ (Perth) បានកំពុងសិក្សាពីការថតទុកនៃសម្លេងនេះ ដើម្បីកំណត់ពីកន្លែងដែលគេគិតថា យន្ដហោះបានធ្លាក់បោកខ្លួន នៅលើផ្ទៃទឹកសមុទ្រ។
[...]