«សម្ភាធ»នយោបាយ បានសង្កត់ឲ្យ មាជ សុវណ្ណារ៉ា ជាប់«គុក»?
ឆ្លើយតប ទៅនឹងការចោទសួរ របស់អ្នកសារព័ត៌មាន នៅតុលាការកំពូល លោក មាជ សុវណ្ណារ៉ា បានលើកឡើងថា លោកកំពុងជាប់«ជុង» ក្នុងរឿងនយោបាយ និងជា«នុយ» នៃគណបក្សនយោបាយទាំងពីរ ដែលកំពុងប្រទាញប្រទង់គ្នា។
លោកបាននិយាយ ដោយសំដៅរកឈ្មោះ នៃប្រមុខដឹកនាំគណបក្សទាំងពីយ៉ាងដូច្នេះថា «លោក ហ៊ុន សែន និងលោក សម រង្ស៊ី គុណធម៌នៃអ្នកដឹកនាំ។ អ្នកទោសឧក្រិដ្ឋ គេដោះលែងបាន... ចុះយើង ជាអ្នកទោសនយោបាយ?។ (...) អ្នកទោសគ្រឿងញៀន អ្នកទោសសម្លាប់មនុស្ស គេឲ្យនៅក្រៅឃុំបាន យើងអ្នកនយោបាយ ជាបញ្ញាវ័ន្ត ស្អប់អំពើហិង្សា បើគេឲ្យបន្តនៅជាប់ឃុំ... គិតមើលទៅ។»
ដោយបង្ហាញ នូវមោទនភាពរបស់ខ្លួន ពាក់ព័ន្ធនឹងការដោះលែង ថាវាអាស្រ័យនឹងការចចារ នៃអ្នកនយោបាយ ពិសេសប្រមុខដឹកនាំបក្សធំៗទាំងពីរ ក្នុងរដ្ឋសភានោះ លោក មាជ សុវណ្ណារ៉ា បានពន្យល់ទៀតថា៖ «ការដោះលែង ឬមិនដោះលែងខ្ញុំ វាអាស្រ័យលើ គណបក្សនយោបាយទាំងពីរ ធ្វើការចរចាគ្នា [...]