MH370៖ រកយន្ដហោះមិនឃើញ បែរទៅឃើញខ្មោចនាវាបូរាណ
ការរុករកយន្ដហោះ បាត់ខ្លួនយ៉ាងអាថ៌កំបាំង ដែលមានទំហំផ្ទៃក្រឡា កាន់តែធំឡើងៗ នៅតែគ្មានឃើញស្រមោលអ្វី សូម្បីបន្តិច។ ប៉ុន្តែនៅពេលគេរំកិលការរុករុក មកភាគខាងលិច ឆ្ងាយបន្តិចពីផ្ទៃក្រឡារុករកកន្លងមក ក្រុមអ្នកស្រាវជ្រាវ បានប្រទះឃើញ តួនាវាដ៏ចំណាស់មួយ ដែលមានអាយុកាល តាំងពីសតវត្សន៍ទី១៩។
លោក ភីធើរ ហ្វូឡី (Peter Foley) អ្នករៀបចំដឹកនាំការរុករុក បានពន្យល់ពីការរកឃើញ របស់ក្រុមលោកថា៖ «គួឲ្យអស្ចារ្យ... តែវាមិនមែនជាអ្វី ដែលយើងកំពុងស្វែងរកនោះទេ។ យើងពិតជាខកចិត្ត ដែលវាមិនមែនជាតួយន្ដហោះ។»
នៅចំកណ្ដាល នៃផ្ទៃក្រឡារុករក ជាង៦០០០០គីឡូម៉ែត្រការ៉េ ឧបករណ៍បាញ់រលកសម្លេង sonar បានឲ្យសញ្ញាពីវត្តមាន នៃបំណែករាយប៉ាយ យ៉ាងច្រើនគួរឲ្យចាប់អារម្មណ៍។ បំណែកទាំងនោះ ស្ថិតនៅបាតសមុទ្រ ដែលមានជម្រៅ ប្រមាណជា៤គីឡូម៉ែត្រ ពីផ្ទៃទឹកខាងលើ ហើយវាពិតជា បានធ្វើឲ្យអ្នករុករកយន្ដហោះ មានក្ដីសង្ឃឹមយ៉ាងច្រើន [...]