Posts in ‘យុត្តិធម៌ សណ្ដាប់ធ្នាប់’ Category

សង្គម​ស៊ីវិល ព្រមាន​មិន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ណា ដែល​អនុម័ត​ច្បាប់ NGOs

សង្គម​ស៊ីវិល ព្រមាន​មិន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ណា ដែល​អនុម័ត​ច្បាប់ NGOs

ការសំដែងមតិមួយ របស់តំណាងអង្គការសមាគម ប្រមាណជាង២០០នាក់ របស់ត្រូវបានធ្វើឡើង ក្នុងនាម​ជា​ប្រជាពលរដ្ឋ ឬជាម្ចាស់ឆ្នោតម្នាក់ ដោយស្នើទៅតំណាងរាស្រ្ត ក្នុងរដ្ឋសភាទាំងអស់ ដែលជាតំណាង​របស់ខ្លួន​ថា ពួកគេនឹងមិនបោះឆ្នោត គាំទ្រតំណាងរាស្រ្ត ឬបក្សណា ដែលបានចូលរួមគាំទ្រ ទៅលើការអនុម័តសេចក្តី ព្រាងច្បាប់ ស្តីពីសមា គម និងអង្គការក្រៅរដ្ឋាភិបាលខាងលើនោះឡើយ។ ការសំដែងមតិ របស់ពួកគេបាន​ធ្វើ​ឡើង នៅមុខរដ្ឋសភា កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ដោយមានការដាក់ញត្តិ សម្តែងការមិនពេញចិត្ត និងមិន​គាំទ្រ ទៅលើសេចក្តីព្រាងច្បាប់ ដ៏ចម្រូងចម្រាស់នេះផង។

ក្រុមមន្ត្រីមកពីអង្គការសមាគមន៍ទាំងនោះ សុទ្ធតែបានសំនូមពរ ទៅគណបក្សដែលមានសម្លេង នៅក្នុងរដ្ឋ​សភា​ទាំងអស់ ឲ្យធ្វើការពិចារណា និង«គិត»ឡើងវិញ ឲ្យបានត្រឹមត្រូវ មុននឹងសម្រេចចេញច្បាប់នេះ។ មន្ត្រីជាន់​ខ្ពស់​មួយរូប ពីអង្គការការពារសិទ្ធិមនុស្ស លីកាដូ (Licadho) លោក អំ សំអាត បានថ្លែងព្រមានថា [...]

«ម៉ែ​យ៉ែម»​ជួញ​ដូរ​ផ្លូវ​ភេទ បាន​រក​ស៊ី​បី​ឆ្នាំ​ហើយ ទើប​នឹង​ចាប់​បាន

«ម៉ែ​យ៉ែម»​ជួញ​ដូរ​ផ្លូវ​ភេទ បាន​រក​ស៊ី​បី​ឆ្នាំ​ហើយ ទើប​នឹង​ចាប់​បាន

«ម៉ែយ៉ែម» ជារហស្សនាមរបស់ស្ត្រីសង្ស័យម្នាក់ ដែលល្បីខាងលួងលោមក្មេងស្រី ទៅលក់ឲ្យភ្ញៀវ។ ស្ត្រី​ដែល​មានឈ្មោះ សុខ ហ៊ឹម ម្នាក់នេះ បានសារភាពឲ្យមន្រ្តីជំនាញ នៃការិយាល័យជួញដូរមនុស្សដឹងថា អ្នកស្រីតែង​តែទទួលបានកម្រៃ ពីការនាំក្មេងស្រី ទៅគេងជាមួយភ្ញៀវ បានសម្រេច ទាំងនោះបាន៥០ភាគរយ ក្នុងម្នាក់ៗ។

បីឆ្នាំ ដើម្បីឈានដល់ការចាប់ខ្លួន

ការិយាល័យជួញដូរមនុស្ស និងអនីតិជន ដែលដឹកនាំដោយលោក សេង ហុង ជានាយរងការិយាល័យ នៃ​ស្នង​ការរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា តាមចម្លើយរបស់ស្រ្តី«ម៉ែយែម» និងក្មេងស្រីរងគ្រោះពីរនាក់ គឺស្ត្រី​ដែល​មានវ័យជាង ៥០ឆ្នាំរូបនេះ បានរកស៊ីជួញដូរផ្លូវភេទលើស្រ្តី និងកុមារនេះ អស់រយៈពេល៣ឆ្នាំមកហើយ។ រិឯ​ក្មេងស្រីទាំងពីរនាក់ ដែលត្រូវបាននគរបាល ជួយសង្គ្រោះនេះ ម្នាក់ឈ្មោះ ចាន់ ស្រីនាង អាយុ១៧ឆ្នាំ ម្នាក់​ទៀត​ឈ្មោះ កែវ វូចណៃ អាយុ១៩ឆ្នាំ។

ក្រុមនគរបាលបានឲ្យដឹងទៀតថា [...]

ភាគី​ស្ត្រី​ដែល​កាប់​ប្តី​ឯង ថា​ខ្លួន​នាង​ទៅ​វិញ​ទេ ជា​ជន​រង​គ្រោះ

ភាគី​ស្ត្រី​ដែល​កាប់​ប្តី​ឯង ថា​ខ្លួន​នាង​ទៅ​វិញ​ទេ ជា​ជន​រង​គ្រោះ

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានចុះផ្សាយអត្ថបទមួយ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ដែលនិយាយពី អំពើ​ហិង្សានៅក្នុងគ្រួសារមួយ ហើយស្ត្រីជាភរិយា បានលើកកាំបិតតាំងតោ កាប់បុរសជាស្វាមី បណ្ដាលឲ្យ​រង​របួស​ធ្ងន់ ត្រូវចូលទៅព្យាបាលនៅមន្ទីរពេទ្យ ជាបន្ទាន់។ ហេតុការណ៍នេះ បានកើតឡើងតាំងពីថ្ងៃទី២១ ខែមិថុនា នៅ​ក្នុងភូមិតាសេក ឃុំបែកចានស្រុកអង្គស្នួល ខេត្តកណ្តាល។

ប៉ុន្តែនៅមួយថ្ងៃក្រោយមក គឺនៅរសៀលថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៥ អ្នកស្រី ហួត ថត ដែលត្រូវជាម្តាយ​បង្កើត របស់អ្នកស្រី វណ្ណា គន្ធា ភរិយាដែលបានបង្កររបួសស្នាម ទៅលើប្តីខ្លួនឯងឈ្មោះ ផាត មី នោះ បាន​ថ្លែង​បង្ហើប ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វួថា កូនស្រីរបស់ខ្លួន ដែលកំពុងមានផ្ទៃពោះផងនេះ បានទទួលរង​នូវ​ការធ្វើបាប ជាច្រើនលើកច្រើនសារ ពីសំណាក់ស្វាមី [...]

ឆ្លង​ថ្នល់​ពេល​ចេញ​ពី​ធ្វើ​ការ ត្រូវ​ម៉ូតូ​ឌុប​បុក​រង​របួស​ក្បាល

ឆ្លង​ថ្នល់​ពេល​ចេញ​ពី​ធ្វើ​ការ ត្រូវ​ម៉ូតូ​ឌុប​បុក​រង​របួស​ក្បាល

អ្នកឃើញហេតុការណ៍នេះ លោក រិទ្ធ អាយុ ៣២ ឆ្នាំរស់នៅភ្នំពេញ បានប្រាប់ទស្សនាវដ្តីមនោរម្យអាំង.ហ្វូថា នៅ​មុនពេលកើតហេតុ ម៉ូតូដែលមានស្លាកលេខ ភ្នំពេញ ១AW-០៤១១ ធុន សង់ឌ្រីមសេរី១០១១ ត្រូវបានម្ចាស់ម៉ូតូ បើកយ៉ាងលឿន ក្នុងទិសដៅពីលិចទៅកើត។ ស្រាប់តែមកដល់មុខ មណ្ឌលសុខភាពទឹកថ្លា បានបុកពេញ​ទំហឹង ជាមួយស្រ្តីម្នាក់ដែលកំពុងដើរឆ្លងថ្នល់។

ម្ចាស់ម៉ូតូ លោក នួន លី បានប្រាប់ឲ្យដឹងដែរថា លោកគ្មានចេតនាទេ លោកជាអ្នករត់ម៉ូតូឌុប ពេលមាន​គ្រោះ​ថ្នាក់នេះ លោកកំពុងតែឌុបភ្ញៀវទៅផ្សារសូរិយា ហើយក៏ស្រាប់តែមាន គ្រោះថ្នាក់បែបនេះ។ លោកថា៖ «ខ្ញុំ​មើល​មិនឃើញមានមនុស្សទេ ដោយដើរបាំងឡាន»។

ជនរងគ្រោះ អ្នកស្រី ទាវ សុគន្ធា បាននិយាយនៅពេលភ្លាមៗ ទាំងស្មារតីមិនទាន់មានច្បាស់ នៅបន្ទាប់ពីកើត​ហេតុថា អ្នកស្រីជាអ្នកធ្វើការោងចក្រ នៅក្បែរនោះឈ្មោះ អេវើរហ្រ្គីន អឹភែរឹល (AEC)។ បច្ចុប្បន្នជនរងគ្រោះ ស្នាក់នៅភូមិទឹកថ្លា [...]

ក្រុម​ក្មេង​ស្ទាវ​ពីរ​ក្រុម​ជិះ​ម៉ូតូ​ដេញ​កាប់​គ្នា នៅ​លើ​ស្ពាន​កោះ​ពេជ្រ

ក្រុម​ក្មេង​ស្ទាវ​ពីរ​ក្រុម​ជិះ​ម៉ូតូ​ដេញ​កាប់​គ្នា នៅ​លើ​ស្ពាន​កោះ​ពេជ្រ

ហេតុការណ៍នេះ បានបង្ករការភ្ញាក់ផ្អើល យ៉ាងសម្បើមដៃ ដល់ក្រុមសមត្ថកិច្ច ឲ្យចុះទៅធ្វើអន្តរាគមន៍ នៅ​វេលា​ម៉ោងប្រមាណជា១០ព្រឹក ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៥នៅខាងក្រោម និងខាងលើស្ពានកោះពេជ្រ។ ក្រុម​អ្នក​បង្ហោះម៉ូតូ ដែលបម្រុងនឹងកាប់ចាក់គ្នា ហើយត្រូវប៉ូលិសឃើញទាន់នោះ ទំនងជាក្មេងស្ទាវ ដែលរៀននៅ​វិទ្យាល័យ។

អ្នកឃើញហេតុការណ៍នេះ បានឲ្យដឹងថា ក្មេងទាំងនោះមានគ្នាពីរក្រុម មួយក្រុមជាសិស្ស ព្រោះមានឯក​សណ្ឋាន និងមួយក្រុមទៀត ជាអ្នកក្មេងអនាថា។ គេហៅថាក្រុមក្មេងអនាថា ព្រោះអ្នកទាំងនោះ ជាអ្នករស់​នៅ​ខាងក្រោមស្ពាន ជាកន្លែងកើត​ហេតុ​ខាងលើ។ គ្មានក្រុមក្មេងស្ទាវនេះណាម្នាក់ ត្រូវបាននគរបាលចាប់ខ្លួនទេ។ ប៉ុន្តែកងកម្លាំងសមត្ថកិច្ច បានចុះ​អន្តរាគមន៍ ចាប់បានរបស់មួយចំនួន។

វត្ថុតាងដែលលាក់នៅក្រោមស្ពាន ត្រូវបានប៉ូលិសរកឃើញ នៅពេលចុះទៅបង្ក្រាប ក្រុមស៊ីសាច់ហុត​ឈាម​ទាំង​ពីរ ក្នុងនោះមានរណាអាទឹកកក ដាវ កន្ត្រៃ ដែកកាប់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...