Posts in ‘សេដ្ឋកិច្ច’ Category

ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ ត្រូវ​ទៅ​បង់​ពន្ធ!

ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ ត្រូវ​ទៅ​បង់​ពន្ធ!

ការប្រមូលពន្ធផ្លូវ ពីយានជំនិះមាន ម៉ូតូ និងឡាន សម្រាប់ឆ្នាំ២០១៥ នឹងចាប់ផ្តើមពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ​២០១៥ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥។ បើយោងតាមសេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋាន​ពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ កាលពីថ្ងៃទី០៣ ខែកក្កដា កន្លងទៅ។

ការជូនដំណឹងខាងលើ បានលើកឡើងថា ម្ចាស់យានយន្តគ្រប់ប្រភេទ អាចបង់ពន្ធ នៅតាមសាខានានា នៃ​ធនាគារកាណាឌីយ៉ា និងធនាគារអេស៊ីលីដា នៅក្នុងប្រទេស។ លិខិតជូនដំណឹងនេះ ក៏បានបញ្ជាក់ដែរថា ចំពោះយានយន្ត ដែលត្រូវបានលើកលែងមាន រថយន្តគិលានសង្គ្រោះ រថយន្តពន្លត់អគ្គីភ័យ និងរថយន្ត​របស់​រដ្ឋ​មួយចំនួនទៀត។

លិខិតផ្តល់ដំណឹងដដែល បានសរសេរថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ តទៅ អង្គភាពពន្ធដារ នឹង​ធ្វើការ​ចុះត្រួតពិនិត្យ ព្រមទាំងពិន័យ លើម្ចាស់យានជំនះមួយណា ដែលមិនគោរព តាមការកំណត់ ហើយនឹង​រងការ​ពិន័យ ជាប្រាក់ ១០០ ភាគរយនៃប្រាក់ ដែលត្រូវចំណាយ [...]

យន្ដហោះ​ប៊ែលហ្សិក​មួយ​គ្រឿង ហោះ​ត្រឡប់​ក្រោយ​ព្រោះ​ភេវរកម្ម

យន្ដហោះ​ប៊ែលហ្សិក​មួយ​គ្រឿង ហោះ​ត្រឡប់​ក្រោយ​ព្រោះ​ភេវរកម្ម

ការសម្រេចចិត្ត​ឲ្យយន្ដហោះ ដែលភ្ជាប់ជើងហោះហើរ ពីរាជធានី​ប្រ៊ុយស៊ែល (Bruxelles ប្រទេស​​ប៊ែលហ្សិក) ឆ្ពោះទៅ ក្រុង ហ្សាវេនតឹម (Zaventem ប្រទេសតួនេស៊ី) ដែលមានមនុស្ស១៧០នាក់ ធ្វើដំណើរជាមួយនោះ បានធ្វើឡើង ដោយការិយាល័យគ្រប់គ្រងវិបត្តិ របស់ក្រុមហ៊ុនទេសចរណ៍ ជែតអ៊ែរ នៅក្រោយដំណឹង​ពី​ភេវរកម្ម នៅក្នុងសណ្ឋាគារមាត់សមុទ្រមួយ នៅប្រទេសតួនេស៊ី កាលពីព្រឹកថ្ងៃសុក្រ ទី២៦ ខែមិថុនា។ យន្ដហោះ​បានត្រឡប់មកចុះចត នៅព្រលានយន្តហោះអន្តរជាតិ នៃរាជធានី ប្រ៊ុយស៊ែល វិញ នៅរសៀលថ្ងៃ​ដដែល ដោយមិនមានហេតុភេទអ្វីទេ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍ អ្នកស្រី ផ្ល័រ៉ង់ ប្រុយ៉ែរ (Florence Bruyère) បានអះអាងថា វិធានការ​ខាងលើ មិនមែនជាវិធានការទីមួយទេ ព្រោះក្រុមហ៊ុនគ្រោងនឹងផ្ដល់លទ្ធភាព ឲ្យអតិថិជនរបស់ខ្លួន ដែលមាន​ចំនួនជាង ២៣០០នាក់ អាវវិលត្រឡប់ មកមាតុប្រទេសវិញ។ កាលពីថ្ងៃសៅរ៍នេះ ក្រុមហ៊ុនបានបញ្ជូន យន្ដហោះ​គ្មានអ្នកដំណើរ ចំនួន៩គ្រឿង [...]

ក្រសួង​ធ្វើការ​ដេញ​ថ្លៃ​«រ៉ែ​ខ្សាច់» ដើម្បី​បើក​ផ្លួវ​នាវាចរណ៍

ក្រសួង​ធ្វើការ​ដេញ​ថ្លៃ​«រ៉ែ​ខ្សាច់» ដើម្បី​បើក​ផ្លួវ​នាវាចរណ៍

នាព្រឹកថ្ងៃទី៣ ខែឧសភានេះ ជាថ្ងៃដំបូងក្នុងការផ្តើមប្រកាស ស្វែងរកក្រុមហ៊ុន មានសិទ្ធិទទួលបាន នូវការធ្វើ​អាជីវកម្មរ៉ែខ្សាច់ ចំនួន«៤ឡូតិ៍» ក្នុងតំបន់ដោយឡែកៗពីគ្នា។ ការរប្រកាសជាសាធារណៈ ដើម្បីជ្រើស​រើស​ក្រុមហ៊ុន ធ្វើអាជីវកម្មបូមខ្សាច់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោក ហូ វិចិត្រ បានលើកឡើងថា ការ​ដាក់​ឲ្យមានការដេញថ្លៃនេះ ក្នុងគោលបំណងស្តារផ្លូវនាវាចរណ៍ តាមដងទន្លសមេគង្គ ស្ថិតក្នុងតំបន់ប្រវ៉ាយស្តៅ តាឯក ស្រុកកងមាស ខេត្តកំពង់ចាម និង ក្នុងស្រុកមុខកំពូល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

លោករដ្ឋលេខាធិការ បានរៀបរាប់ថា ការប្រកាសដាក់ឲ្យដេញថ្លៃនេះ ត្រូវបានធ្វើឡើង តាំងពីថ្ងៃទី ថ្ងៃទី២២ ខែ​មេសា ឆ្នាំ២០១៥ រហូតមកដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៥នេះ។ លោកថា ក្នុងរយៈពេលនេះ ឃើញមាន​ក្រុមហ៊ុន​ប្រមាណ៤០ ក្រុមហ៊ុន ដែលបាន«ទិញឯកសារដេញ»ថ្លៃ ចំនួន៦២ច្បាប់ សម្រាប់រ៉ែខ្សាច់ ទាំង៤ឡួតិ៍ ក្នុង​នោះ​ឡូតិ៍លេខ១ [...]

ម៉ាឡេស៊ីអ៊ែរឡាញ៖ យុទ្ធសាស្ត្រថ្មី ឬក្ស័យធន់

ម៉ាឡេស៊ីអ៊ែរឡាញ៖ យុទ្ធសាស្ត្រថ្មី ឬក្ស័យធន់

«បើនិយាយតាមលក្ខណៈបច្ចេកទេស យើងកំពុងតែក្ស័យធន់ហើយ។ ការធ្លាក់ចុះនៃដំណើរការ របស់ក្រុមហ៊ុន បាន​កើត​មានឡើង តាំងពីមុនព្រឹត្តិការណ៍ គ្រោះថ្នាក់យន្ដហោះ ក្នុងឆ្នាំ២០១៤មកម្លេះ។ ការកាត់បន្ថយបុគ្គលិក ជារឿងមួយ​សំខាន់​ណាស់ ព្រោះម៉ាឡេស៊ីអ៊ែរឡាញ ត្រូវទ្រាំទ្រតម្លៃចំណាយទាំងឡាយ ដល់ទៅ២០% លើសគូប្រជែងរបស់​ខ្លួនផ្សេង​ទៀត។» នេះជាការប្រកាស របស់លោក គ្រីស្តូហ្វ៍ មែល័រ (Christoph Mueller) អគ្គនាយកក្រុមហ៊ុន អាកាសចរណ៍​ជាតិ​របស់ប្រទេសម៉ាឡេស៊ី។

បើទោះជាលោក មែល័រ បានថ្លែងអះអាងថា ដំណើរការថយក្រោយ នៃក្រុមហ៊ុនម៉ាឡេស៊ីអ៊ែរឡាយ បានកើតមាន តាំង​ពី​យូរណាស់មកហើយនោះក្ដី តែគ្រោះថ្នាក់ក្នុងឆ្នាំ២០១៤ នៃយន្ដហោះ MH370 ដែលបាត់ខ្លួនយ៉ាងអាថ៌កំបាំង និង​យន្ដហោះ MH17 ដែលត្រូវបានបាញ់ទម្លាក់ នៅលើទឹកដីនៃប្រទេសអ៊ុយក្រែន នៅតែជាដើមចមដ៏សំខាន់ ដែលត្រូវ​បាន​គេ​មើលឃើញ ពីដំណើរឈានទៅរកការក្ស័យធន់ របស់ក្រុមហ៊ុនមួយនេះ។ [...]

ត្រាំ អ៊ីវតឹក៖ ២០១៥ ត​ភ្ជាប់​ផ្លូវ​ទឹក​ពាណិជ្ជកម្ម កម្ពុជា​-វៀតណាម

ត្រាំ អ៊ីវតឹក៖ ២០១៥ ត​ភ្ជាប់​ផ្លូវ​ទឹក​ពាណិជ្ជកម្ម កម្ពុជា​-វៀតណាម

លោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងគមនាគមន៍ និងដឹកជញ្ជូន បានថ្លែងឲ្យដឹងថា ផ្លូវទឹកអន្តរជាតិកម្ពុជា-វៀតណាម ដែល​ជា​មធ្យោបាយ ដឹកជញ្ជូនមួយ ដែលមានតម្លៃ«ឈ្នួល»ថោក ជាងការដឹកជញ្ជូនតាមផ្លូវដែក ផ្លូវគោក និងផ្លូវអាកាសនោះ នឹង​ត្រូវបង្កើតឡើងក្នុងឆ្នាំ២០១៥នេះ។

ថ្លែងក្នុងសិក្ខាសាលាមួយ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៥នេះ លោករដ្ឋមន្រ្តីបាន​អះ​អាងទៀតថា ក្រៅពីបង្កើត មធ្យោបាយដឹកជញ្ជូន តាមផ្លូវទឹកកម្ពុជា-វៀតណាមនេះ លោកក៏នៅចង់ ឲ្យការប្រើប្រាស់​«កំពង់​ផែភ្នំពេញ» មានភាពកាន់តែទាក់ទាញ និងប្រើប្រាស់ ការដឹកជញ្ជូនដោយផ្ទាល់ នូវទំនិញពីបរទេស ចូលមកក្នុង​រាជធានី​តែម្តង។

យ៉ាងណា ចំពោះបញ្ហា នៃការបង្កើតផ្លូវទឹកពាណិជ្ជកម្មនេះ ក្រុមការងាររបស់ក្រសួង នៅមិនទាន់សម្រេចថា ត្រូវ​ជ្រើស​រើស​ផ្លូវទឹកណាមួយនៅឡើយ។ លោកត្រាំ អ៊ីវតឹក បានបញ្ជាក់ថា ព្រោះផ្លូវទឹកកម្ពុជាមានពីរ មួយជាផ្លូវទឹក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...