ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ជិតចេញហើយ... បីឆ្នាំទៀត!
រយៈពេលជាង១០ឆ្នាំចុងក្រោយនេះ ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ត្រូវបានលើកយកមកពិភាក្សា ដោយភាគីរដ្ឋាភិបាល គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ ប៉ុន្តែមិនទទួលបានផ្លែផ្កាអ្វីជាដុំកំភួននោះទេ។ មិនទទួលបានលទ្ធផលជាផ្លែផ្កា ដោយសារតែច្បាប់នេះ មិនទាន់ទទួលបាននូវសិទ្ធិអាទិភាព នៅក្នុងឆន្ទៈនយោបាយរបស់រដ្ឋាភិបាល ទើបច្បាប់មួយនេះត្រូវបានពន្យាពេល។ នេះជាការលើកឡើង របស់នាយកវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ លោក ណែប ស៊ិនថៃ នៅក្នុងសិក្ខាសាលាថ្នាក់ជាតិមួយ ស្តីពី«សិទ្ធិទទួលព័ត៌មាន»។
នៅក្នុងសិក្ខាសាលា ថ្ងៃទី១៨ ខែធ្នូ ក្នុងសណ្ឋាគារសាន់វ៉េនេះ មន្ត្រីមេដឹកនាំវិទ្យាស្ថាន លោក ស៊ិនថៃ បាននិយាយថា ទើបតែដល់ឆ្នាំ២០១៣នេះ ទើបរដ្ឋាភិបាលបានគិតគូរ កំណត់ឱ្យមានការតាក់តែងច្បាប់នេះឡើងវិញ។ [...]