Posts in ‘សង្គម’ Category

អំ សំអាន៖ តុលាការ​កំពូល​រំលោភ​រដ្ឋធម្មនុញ្ញ ព្រោះ​កោះ​ហៅ​តំណាង​រាស្រ្ត

អំ សំអាន៖ តុលាការ​កំពូល​រំលោភ​រដ្ឋធម្មនុញ្ញ ព្រោះ​កោះ​ហៅ​តំណាង​រាស្រ្ត

មុននឹង​កោះ​ហៅ​អ្នក​តំណាង​រាស្រ្ត តុលាការ​ត្រូវ​ធ្វើ​ការ​ស្នើ​សុំ​ទៅ​រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌ ឲ្យ​ដាក់​សំណើរ​ទៅ​កាន់​រដ្ឋសភា ដើម្បី​សុំ​ដក​អភ័យឯកសិទ្ធិ​សភា​ពី​តំណាង​រាស្រ្ត​ណា​ម្នាក់​ជា​មុន​សិន មុន​នឹង​សម្រេច​ចេញ​ដីកា​កោះ។ នេះ​ជា​មេរៀន​ខ្លីៗ ដែល​តំណាង​រាស្ត្រ​មណ្ឌល​សៀមរាប លោក អំ សំអាន ចង់​ផ្ដល់​ទៅ​ឲ្យ​តុលាការ​កំពូល ដែល​ជា​ស្ថាប័ន​កាត់​ក្ដី​កំពូល​របស់​កម្ពុជា ក្នុង​ការ​កោះ​ហៅ​តំណាង​រាស្រ្ត​នៃ​រដ្ឋសភា​កម្ពុជា ដែល​កំពុង​ស្ថិត​ក្នុង​តួនាទី​នៅ​ឡើយ។

ការថ្លែង​របស់​លោក អំ សំអាន បាន​ធ្វើ​ឡើង​ជា​មួយ​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បន្ទាប់​ពី​អគ្គ​ព្រះ​រាជ​អាជ្ញា​រង​នៃ​តុលាការ​កំពូល​របស់​ប្រទេស​កម្ពុជា លោក ឈួន ចាន់ថា កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៥ បាន​ចេញ​ដីកា​កោះ​មួយ ហៅ​តំណាង​រាស្រ្ត​ប្រាំ​ពីរ​រូប របស់​គណបក្ស​សង្គ្រោះ​ជាតិ [...]

សវនាការ​«ខុស​បច្ចេកទេស»​របស់ តាំង ស៊ុនឡាយ ទៅ​លើ​ជន​ទាំង១១នាក់ ?

សវនាការ​«ខុស​បច្ចេកទេស»​របស់ តាំង ស៊ុនឡាយ ទៅ​លើ​ជន​ទាំង១១នាក់ ?

បន្ទាប់​ពី​ចាក​ចេញ​ពី​បន្ទប់​សវនាការ មក​នៅ​ក្រៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក​មេធាវី ជួង ជូងី បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជំរះ លោក​ចៅ​ក្រម តាំង ស៊ុនឡាយ បាន​បដិសេធ​វត្តមាន​នៃ​អ្នក​តំណាង​រាស្រ្ត ក្នុង​បន្ទប់​សវនាការ ខណៈ​តំណាង​អយការ​មិន​បាន​ជំទាស់។

លោក​បាន​ថ្លែង​ឡើង​ថា៖ «ខ្ញុំ​សម្រេច​ដើរ​ចេញ​ពី​បន្ទប់​សវនាការ ពី​ព្រោះ​ប្រធាន​ក្រុម​ប្រឹក្សា​បាន​សម្រេច​រឿង​ដែល​មិន​ត្រូវ​សម្រេច។ (...) ការ​បដិសេធ​វត្តមាន​អ្នក​តំណាង​រាស្ត្រ ក្នុង​បន្ទប់​សវនាការ តែ​តំណាង​អយ្យការ​អត់​មាន​ជំទាស់ ពី​វត្តមាន​តំណាង​រាស្ត្រ​ក្នុង​បន្ទប់​សវនាការ​ទេ។ (...) អត់​មាន​មាត្រា​ណា អត់​មាន​ច្បាប់​ណា ជំទាស់​ពី​វត្តមាន​អ្នក​តំណាង​រាស្ត្រ នៅ​ក្នុង​បន្ទប់​សវនាការ​ដែរ»។

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលត្រូវបានប្រធានអង្គជំនុំជំរះបដិសេធ [...]

​ឡោក ខេង សុំ​ឲ្យ​ពលរដ្ឋ​​នៅ​​ឡ​ពាង បង្ហាញ​​ជំហរ​​ច្បាស់​ក្នុង​​ការ​​ទារ​​សំណង

​ឡោក ខេង សុំ​ឲ្យ​ពលរដ្ឋ​​នៅ​​ឡ​ពាង បង្ហាញ​​ជំហរ​​ច្បាស់​ក្នុង​​ការ​​ទារ​​សំណង

ជំលោះដីធ្លី នៅ​សហគមន៍​ឡពាង នៅ​តែ​មាន​បញ្ហា​រក​ដំណោះ​ស្រាយ​មិន​ចេញ។ នោះ​ដោយ​សារ​តែ​ក្រុម​គ្រួសារ​ដែល​នៅ​សេស​សល់​ទាំង ១៦​គ្រួសារ​ មិន​មាន​គោល​ជំហរ​ច្បាស់​លាស់​នោះ​ទេ ក្នុង​ការ​ទាមទារ​សំណង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកស្រី ឡោក ខេង សមាជិក​គណៈកម្មការ​ទី ១ នៃ​រដ្ឋសភា ក្នុង​ការ​ថ្លែង​មួយ​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន បន្ទាប់​ពី​លោកស្រី​ចេញ​ពី​អង្គ​ប្រជុំ​ពិភាក្សា រវាង​សហគមន៍​ឡពាង និង​គណៈកម្មការ​សិទ្ធិ​មនុស្ស ទទួល​ពាក្យ​បណ្តឹង អង្កេត និង​ទំនាក់​ទំនង រដ្ឋសភា ព្រឹទ្ធសភា (​ឬ​ហៅ​ថា​គណៈកម្មការ​ទី១) នៃ​រដ្ឋសភា នា​ព្រឹក​ម៉ិញ​នេះ។

តំណាងរាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​រូប​នេះ បាន​និយាយ​ថា សុំ​ឲ្យ​ពលរដ្ឋ​ទាំង​នោះ​បញ្ជាក់​ជំហរ «ថា​តើ​គាត់​ចង់​បាន​ដី ឫច​ង់​បាន​លុយ ពី​ក្រុមហ៊ុន KDC» ដើម្បី​ងាយ​ស្រួល​ដល់​គណៈកម្មការ ជជែក​ជា​មួយ​នឹង​ក្រុមហ៊ុន ដែល​កំពុង​ធ្វើការ​វិនិយោគ​លើ​ដី [...]

ពលដ្ឋពីខេត្ត ស្នើ​រដ្ឋាភិបាល​ដក​ដី​សម្បទាន​ ពី​ក្រុមហ៊ុន​វៀតណាម​ចំនួន​បី

ពលដ្ឋពីខេត្ត ស្នើ​រដ្ឋាភិបាល​ដក​ដី​សម្បទាន​ ពី​ក្រុមហ៊ុន​វៀតណាម​ចំនួន​បី

ក្នុង​លក្ខណៈ​យុត្តិសាស្រ្ត និង​ទម្រង់​មិន​ខុស​គ្នា នៃ​សកម្មភាព​ឈូស​ឆាយ​ដី​ដោយ​ក្រុមហ៊ុន និង​សកម្ម​ភាព​ការពារ​ក្រុមហ៊ុន​ពី​សំណាក់​អាជ្ញាធរ ទាំង​ក្នុង​ខេត្ត​រតនគីរី និង​ខេត្ត​ព្រះវិហារ ដី​ស្រែ ដី​ចំការ ដី​ព្រៃ​កេរ្ត៍​ដូនតា ទំនៀម​ទម្លាប់ វប្បធម៌​ប្រពៃណី​របស់​ជន​ជាតិ​ភាគ​តិច​នៃ​ខេត្ត​ទាំង​ពីរ នឹង​ត្រូវ​រលាយ​បាត់​បង់ និង​សាប​សូន្យ បើ​រដ្ឋាភិបាល​មិន​មាន​វិធាន​ការ​ទប់​ស្កាត់ និង​ចាត់​វិធានការ​ជា​បន្ទាន់ ទៅ​លើ​សកម្មភាព​ឈូស​ឆាយ​របស់​ក្រុមហ៊ុន​វៀតណាម​ទាំង​បី​នេះ​ទេ។

លោកតា អ៊ុក ពឿន តំណាង​សហគមន៍​ភូមិ​ស្រែ​ពាង ឃុំ​ប្រមេ ស្រុក​ត្បែង​មាន​ជ័យ ខេត្ត​ព្រះវិហា និង​ជា​ចាស់​​ព្រឹទ្ធាចារ្យ ប្រចាំ​ភូមិ​ផង​នោះ បាន​លើក​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​ថ្ងៃ​ទី៨ ខែ​មករា​នេះ​ថា លោក​​ស្តាយ​​នូវ​កេរ្តិ៍​មរត​ក​ពី​ដូនតា ដែល​រូម​មាន​ព្រៃ​ប្រពៃណី ព្រៃ​ដូនតា ព្រៃ​ជំនឿ​សាសនា ធនធាន​ធម្មជាតិ [...]

«មូលនិធិ ប៉ែន សុវណ្ណ ខុស​ពី​កាកបាទ​ក្រហម»

«មូលនិធិ ប៉ែន សុវណ្ណ ខុស​ពី​កាកបាទ​ក្រហម»

មាន​ប្រជា​ពលរដ្ឋ​កម្ពុជា​ក្នុង​លក្ខណៈ​ជា​គ្រូសារ ឬ​បុគ្គល​ក្រីក្រ កាន់​​តែ​ច្រើន​ឡើង ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ស្ថិត​ក្នុង​កិច្ច​អភិវឌ្ឍន៍ និង​ឈាន​ក្នុង​សមាហរណកម្ម​អាស៊ាន​ឆ្នាំ​២០១៥​នេះ។ ទន្ទឹម​នឹង​នោះ នៅ​កម្ពុជា «អ្នក​មាន​ក៏​មា​ន​ដាច់» ឯ​«អ្នក​ក្រ​ក៏​ក្រ​ដាច់» និង​គ្មាន​ទី​ពឹង ទី​ពំនាក់។ ហើយ​ពួក​គាត់ ហាក់​បី​ដូច​ជា​គ្មាន​ការ​អើ​ពើ ពី​អាជ្ញាធរ​មូលដ្ឋាន ឬ​រដ្ឋាភិបាល​ឡើយ ពិសេស​ពី​កាកបាទ​ក្រហម​កម្ពុជា ក្នុង​ការ​ជួយ​ពួក​គាត់​ជា​លក្ខណៈ​បុគ្គល​នេះ។

ឃ្លា​​ទាំង​ប៉ុន្មាន​ខាង​​លើ​នេះ ជា​ការ​ថ្លែង​ចាប់​ផ្ដើម​របស់​លោក ប៉ែន សុវណ្ណ អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា ដែល​បាន​ធ្វើ​ឡើង​ក្នុង​កិច្ច​សម្ភាស ជា​មួយ​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ បន្ទាប់​ពី​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី០៦ ខែ​មករា ឆ្នាំ​២០១៥ ពី​ការ​បង្កើត​មូលនិធិ ប៉ែន សុវណ្ណ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...