អ្នកកាសែតប្រភេទណា ដែលជំរិតទារលុយពីសមត្ថកិច្ច?
មូលហេតុ ដែលមិនសូវមានមនន្រ្តី សមត្ថកិច្ចណាមួយ ហ៊ាននិយាយជាមួយ អ្នកកាសែតនោះ ព្រោះខ្លាចគេសរសេរមិនល្អពីខ្លួន។ ម្យ៉ាងវិញទៀត អ្នកទាំងនោះ ថែមទាំងបានធ្វើ នូវរឿងមិនពិតមួយចំនួន ដើម្បីឲ្យមានការចាប់អារម្មណ៍ ពីសំណាក់មិត្តអ្នកអាន។ ទាំងនេះ ជាការអះអាងបញ្ជាក់ឡើង របស់មេបញ្ជាការម្នាក់ លោក ហាំ វណ្ណៈ ដែលឈរជើង នៅទល់ដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនេះ។ លោក បាននិយាយថា ដោយហេតុបែបនេះហើយ ទើបមន្ត្រីសមត្ថកិច្ចមួយចំនួន មិនសូវមានទំនុកចិត្ត ទៅលើអ្នកកាសែត និងបារម្ភពីភាពលើសលួស និងខ្វះខាតទាំងនេះ។
ទំនងជាចង់ជម្រះបញ្ជី ជាមួយអ្នកសារព័ត៌មានខ្លះ ដែលនិយាយមិនពិត ឬពន្លើស ហើយបន្ទោសបង្អាប់ ពីសកម្មភាពរបស់នគរបាលខ្មែរ នៅតាមព្រំដែននោះ លោក ហាំ វណ្ណេៈ បានថ្លែងឲ្យដឹងទៀតថា៖ «ទូរទស្សន៍មួយចំនួន ក៍ណាស់ដែរ វាយប្រហារថា នគរបាលព្រំដែនឃុបឃិត ជាមួយសមត្ថកិច្ចថៃ។ ខ្ញុំបានពិភាក្សាគ្នា បម្រុងធ្វើសុំនុំរឿងទៅតុលាការ [...]