ក្រុមឧទិសកុសលឲ្យ ម៉ៅ សុខចន្ទ ទទួលការសំពងនៅវត្តភ្នំ (VDO)
ក្រុមនិស្សិត ព្រះសង្ឃ និងប្រជាពលរដ្ឋជាងពីរយនាក់ បានព្យាយាមជួបជុំគ្នានៅវត្តភ្នំ ក្នុងគោលបំណងឧទិសកុសលដល់លោក ម៉ៅ សុខចន្ទ ដែលបានស្លាប់កាលពីយប់ថ្ងៃទី១៥ ខែកញ្ញា នៅស្ពានអាកាសក្បាល់ថ្នល់។ តែពួកគេទាំងនោះ ត្រូវក្រុមកម្លាំងរក្សាសន្តិសុខ ក្នុងឯកសណ្ឋានជាសន្តិសុខសណ្តាប់ធ្នាប់ប្រចាំវត្តភ្នំ និងមានឯកសណ្ឋានជាស៊ីវិល ដែលមានគ្នាច្រើនជាងហាសិបនាក់ បានធ្វើការបំបែកមិនឲ្យមានការប្រមូលផ្តុំគ្នាឡើយ។
ក្រុមពលរដ្ឋមកជួបជុំ ដើម្បីធ្វើពិធីឧទ្ទិសកុសលឲ្យ យុវជន ម៉ៅ សុខចន្ទ ដែលត្រូវបានអាជ្ញាធរបាញ់សម្លាប់ នៅក្បាលថ្នល់ កាលពីយប់ថ្ងៃទីអាទិត្យទី១៥ខែកញ្ញា។ (រូបថត MONOROOM.info/ O. Vary)
រាជធានីភ្នំពេញ - កំរងផ្កា ផ្កាឈូក គ្រឿងសក្ការៈបូជា និងកម្រងផ្កាដាក់រូបថតលោក ម៉ៅ [...]