រដ្ឋាភិបាលដកដីពីក្រុមហ៊ុនអេងកាំង បន្ទាប់ពីពលរដ្ឋបញ្ចេញកំហឹង
បន្ទាប់ពីការតវ៉ាយ៉ាងខ្លាំងខ្លាពីសំណាក់ព្រះសង្ឃ និងប្រជាពលរដ្ឋ ទីបំផុតទៅរដ្ឋាភិបាលកម្ពុជា ដែលកន្លងមកបានផ្តល់សិទ្ធិឲ្យក្រុមហ៊ុនអេងកាំង អភិវឌ្ឍន៍ដីនៅតំបន់ព្រែកលាប តាំងពីឆ្នាំ២០១២មកនោះ បានសម្រេចដកដីពីក្រុមហ៊ុនអេងកាំងយកមកឲ្យប្រជាពលរដ្ឋ និងព្រះសង្ឃនៅតំបន់នោះគ្រប់គ្រងវិញ។
សកម្មភាពដុតអេស្កាវ៉ាទ័រ និងសម្ភារះផ្សេងៗ របស់ពលរដ្ឋនៅតំបន់ព្រែកលាប រាជធានីភ្នំពេញ។ (រូបថត ហ្វេសប៊ុក)
ក្នុងសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ដោយភ្ជាប់ជាមួយបទបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៣ ដែលបានផ្ញើរជូនអភិបាលរាជធានីភ្នំពេញ និងរដ្ឋមន្រ្តីក្រសួមធម្មការសាសនា បានបញ្ជាក់ថា ដី និងឈាបនដ្ឋាន(កន្លែងដុតខ្នោច) ដែលមានវិវាទរវាងក្រុមហ៊ុនអេងកាំង [...]