Posts in ‘សង្គម’ Category

ម្ដាយ ថេង សារឿន៖ កូន​ចៅ ហ៊ុន សែន ព្រៃ​ផ្សៃ​លើស​ប៉ុលពត​ទៅ​ទៀត

ម្ដាយ ថេង សារឿន៖ កូន​ចៅ ហ៊ុន សែន ព្រៃ​ផ្សៃ​លើស​ប៉ុលពត​ទៅ​ទៀត

«ខ្ញុំមានការសោកស្តាយ ការឈឺចាប់ និងការអន់ចិត្តចំពោះទង្វើរបស់រាជរដ្ឋាភិបាល ដែលបានធ្វើដូចនេះ។ (...) ការ​ចាប់ខ្លួននេះមិនមានភស្តុតាងច្បាស់លាស់ទេ ចាប់បំពាន ដោយបំភិតបំភ័យ។ ខ្ញុំមានការរន្ធត់រកអ្វីប្រៀបមិនបានទេ ព្រោះកូនខ្ញុំតាំងពីតូចក្រូចឆ្មាមក មិនដែលបានធ្វើអ្វីខុសសោះ គាត់ជាមនុស្សល្អ ចេះជួយឪពុកម្តាយ និងបងប្អូន។» នេះជាការបង្ហាញនូវការខកចិត្តចំពោះរដ្ឋាភិបាល ដោយលោក ស៊ាង សារឿន អាយុ៥៧ឆ្នាំ និងអ្នកស្រី តូច សាន ត្រូវ​ជាឪពុកម្តាយរបស់លោក ថេង សារឿន មន្ត្រីសហជីពមួយរូបដែលត្រូវបានចាប់ឃុំខ្លួន កាលពីថ្ងៃទី០២ ខែមករាកន្លង​មកនេះ។


អ្នកស្រី តូច សាន ជាម្ដាយរបស់លោក ថេង សារឿន កំពុងត្រូវបានឃុំខ្លួននៅពន្ធនាគារព្រៃថ្លុក ខេត្តកំពង់ចាម។ (រូបថត MONOROOM.info/ O.Vary)

[...]
ជា មុន្នី៖ ព្យុះ​បាតុកម្ម​នឹង​បន្ត​មាន បើ​ការ​ចរចា​ប្រាក់​ឈ្នួល​ត្រូវ​បញ្ចប់

ជា មុន្នី៖ ព្យុះ​បាតុកម្ម​នឹង​បន្ត​មាន បើ​ការ​ចរចា​ប្រាក់​ឈ្នួល​ត្រូវ​បញ្ចប់

ជាថ្មីម្តងទៀតសហជីពសេរីកម្មករបានអះអាងថា ប្រសិនបើការចរចាដំឡើងប្រាក់ឈ្នួលជូនកម្មករ ពិតជាត្រូវបានបិទ​បញ្ចប់មែននោះ មហាកូដកម្មរបស់កម្មករ នឹងនៅតែបន្តមានជាមួយនឹងការគាំទ្រពីសហគមន៍ជាតិ និងអន្តរជាតិ ។ ការអះអាងនេះ គឺបានកើតឡើយក្រោយពីមន្រ្តីក្រសួងការងារ និងមន្រ្តីសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) បានបញ្ជាក់ថា នឹងមិនមានការចរចាដំឡើងប្រាក់ឈ្នួលជាថ្មីនោះទេ។


កម្មករទាមទារតម្លើងប្រាក់ខែ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត ហ្វេសប៊ុក)

វិបត្តិការងារ - ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៤ លោក ជា មុន្នី ប្រធាន​សហជីព​សេរីកម្មករកម្ពុជា បានអត្ថាធិប្បាយថា អ្វីដែលមន្រ្តីក្រសួងការ [...]

ភរិយា វ៉ន ពៅ បារម្ភ​ពី​សុខភាព​​ស្វាមី​ នៅក្នុង​ពន្ធនាគារ

ភរិយា វ៉ន ពៅ បារម្ភ​ពី​សុខភាព​​ស្វាមី​ នៅក្នុង​ពន្ធនាគារ

«មហារីកដុំសាច់នៅក្រលៀន ទើបតែវះបាន៤ខែ និងពងបែកក្នុងពោះវៀនជាបញ្ហាសុខភាពធ្ងន់ធ្ងរ និងទ្រុឌ​ទ្រោម​របស់លោក វ៉ន ពៅ ដែលអាចញុំាបានត្រឹមតែបាយទន់ ត្រីស្ងោរ និងចំហុយតែប៉ុណ្ណោះ» នេះជាសំដីរបស់អ្នកស្រី ប្រាក់ សុវណ្ណារី ភរិយារបស់លោក វន ពៅ ថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ


អ្នកស្រី ប្រាក់ សុវណ្ណារី ភរិយារបស់លោក វន ពៅ ផ្ដល់កិច្ចសម្ភាសឲ្យអ្នកការសែតថ្ងៃទី១០ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/O.Vary)

ជីវិតមេសហជីព - ការលើកឡើង ពីសុខភាពរបស់លោក វន ពៅ ប្រធានសមាគមប្រជាធិបតេយ្យ​ឯករាជ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ត្រូវបានថ្លែងឲ្យដឹងដោយអ្នកស្រី ប្រាក់ សុវណ្ណារី ភរិយាអាយុ៣០ឆ្នាំរបស់លោក នៅក្នុងសន្និសីទ​សារព័ត៌មាន​មួយ នៅទីស្នាក់ការសមាគម [...]

តេជគុណប៊ុត ប៊ុនតិញ ប្រតិកម្ម​នឹង​ការ​មិន​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល

តេជគុណប៊ុត ប៊ុនតិញ ប្រតិកម្ម​នឹង​ការ​មិន​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល

«រដ្ឋាភិបាលអត់បានបង្រ្កាប អត់បានប្រើអំពើហិង្សាលើបាតុករ» នេះជាការលើកឡើងរបស់មន្រ្តីរដ្ឋាភិបាល បើតាម​ការអះអាងរបស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ បណ្ដាលឲ្យព្រះសង្ឃអង្គនេះ សម្ដែងប្រតិកម្មខ្លាំងៗ​ចំពោះការ​ដោះ​សារ​នេះ។ សម្រាប់ព្រះតេជគុណ ការលើកឡើងខាងលើ បង្ហាញពីការមិនទទួលខុសត្រូវរបស់កងកម្លាំងសមត្ថកិច្ច ទៅលើ​ការបង្រ្កាបក្រុមបាតុករ។


ព្រះតេជគុណ ប៊ុត ប៊ុនតិញ ប្រធានបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម។ (រូបថត ហ្វេសប៊ុក)

ប្រព័ន្ធយុត្តិធម៌ - នៅក្នុងសន្និសិទកាសែតមួយ ស្តីអំពីការទាមទារអោយមានដោះលែងអ្នកជាប់ឃុំទាំង២៣នាក់ បញ្ឈប់​អំពើហិង្សា និងទាមទារប្រាក់ខែ១៦០ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៤នេះ [...]

តើ​កម្មករ​​អាច​​រស់​នៅ​ដោយ​សមរម្យ ជា​មួយ​ប្រាក់​ខែ​១០០​ដុល្លា​បាន​ឬ?

តើ​កម្មករ​​អាច​​រស់​នៅ​ដោយ​សមរម្យ ជា​មួយ​ប្រាក់​ខែ​១០០​ដុល្លា​បាន​ឬ?

«តើប្រាក់ខែ១០០ដុល្លា អាចធ្វើអោយកម្មកររស់បានដោយសមរម្យបានដែរឬទេ បើមើល​ទៅ​លើការស្ថានភាព​សេដ្ឋកិច្ច​កម្ពុជាបច្ចប្បន្ន  ខណៈពេលក្រសួងការងារ និងសមាគមរោងចក្រកាត់ដេរកម្ពុជា(GMAC) បញ្ជាក់ជំហរនៅ​ថ្ងៃសុក្រនេះថា នឹងមិនមានការប្រជុំដំឡើងប្រាក់ឈ្នួលកម្មករឡើងវិញ នៅឆ្នាំនេះបន្តទៀតនោះ?»  ជាប្រធានបទ​មួយដែលអ្នកប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ​ធ្វើការចោទ​សួរ​គ្នាទៅវិញទៅមក ដោយសារតែ​សមាគមតំណាងឲ្យថៅកែរោងចក្រមួយនេះ រួមនឹងរដ្ឋាភិបាលផង បានសម្រេចឲ្យប្រាក់ឈ្នួលទៅកម្មករ ត្រឹមតែ​១០០ដុល្លាប៉ុណ្ណោះ ។


ក្រុមកម្មករ កម្មការិនី កំពុងឈរនៅហាលភ្លៀង ដើម្បីរងចាំដំណោះស្រាយ នៅខាងមុខតុលាការខេត្តកំពង់ស្អឺ កាលពីខែមិថុនា ឆ្នាំ២០១៣។ (រូបថត [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...