យ៉ោម បុប្ផា ៖ មិនចុះចាញ់ ទោះរដ្ឋាភិបាលប្រើកាំភ្លើងមកបាញ់ក៏ដោយ
«ពួកយើងស៊ូស្លាប់គឺដើម្បីយុត្តិធម៌ និងសេរីភាព ពួកយើងមិនចុះចាញ់ទេ ទោះបីជារដ្ឋាភិបាលប្រើកាំភ្លើងមកបាញ់សម្លាប់ពួកយើងក៏ដោយ» នេះជាការអះអាងរបស់អ្នកស្រី យ៉ោម បុប្ផា សកម្មជនដីធ្លីមកពីសហគមន៍បឹងកក់ ខណៈពេលដែលក្រុមអ្នកស្រីហែរញាត្តិ ទៅដាក់នៅស្ថានទូតបរទេសចំនួន ៥ ក្នុងប្រទេសកម្ពុជា បំណងឲ្យជួយអន្តរាគមន៍អោយមានការដោះលែង ជនឃាត់ខ្លួនទាំង២៣រូប ដែលបានចាប់ខ្លួនកាលពីថ្ងៃទី២ ទី៣ មករា ឆ្នាំ២០១៤។
អ្នកស្រីយ៉ោម បុប្ផា ក្នុងពេលតវ៉ានៅមុខស្ថានទូតអាឡឺម៉ង់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)
ប្រព័ន្ធយុត្តិធម៌ - «ខ្ញុំធ្លាប់ជាប់នៅពន្ធធានាគារ គឺខ្ញុំឈឺចាប់ណាស់ មួយថ្ងៃប្រៀបដូចជា មួយឆ្នាំអញ្ចឹង ព្រោះថាយើងមិនបានធ្វើអ្វីខុសទេ [...]