
អ្នកលក់ដូរកញ្ច្រែងល្អី ក្នុងសម័យតេជោ មានសំណាង?
ជាសារាចរ ដែលមានអត្ថន័យយោង យ៉ាងខ្លីដូច្នេះថា «ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ពលរដ្ឋ ព្រមទាំងកែលម្អសេវាសាធារណៈ ជូនប្រជាពលរដ្ឋ» និងអមដោយសំណេរ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅលើទំព័រហ្វេសប៊ុករបស់លោក បន្ថែម ថាលោក«បានតាមដាន យ៉ាងយកចិត្តទុកដាក់ ចំពោះជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូន ដែលមានមុខរបរលក់ដូរតូចតាច នៅតាមផ្សារ ដែលជួបការលំបាក»។
«សម្រេចលុបចោល ការបង់ភាស៊ី និងការបង់ថ្លៃផ្សេងៗទៀត ចំពោះការលក់ដូររបស់ពលរដ្ឋតាមកញ្ច្រែង កញ្ជើ ល្អី នៅតាមទីផ្សារទូទាំងប្រទេស» នេះបើគេអានសេចក្ដី ដែលមានសរសេរនៅលើសារាចរ ចុះហត្ថលេខាដោយលោក ហ៊ុន សែន ផ្ទាល់ នៅថ្ងៃសុក្រ ទី៩ ខែធ្នូ ឆ្នាំ២០១៦នេះ ដែលលោកបានបញ្ជាក់ថា ជាសារាចរដែលធ្វើឡើង បន្ទាប់ពីលោកបានពិភាក្សា ជាមួយរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច [...]