ជនជាតិដើមខេត្តព្រះវិហារ បារម្ភក្រុមហ៊ុនចិនព័ទ្ធយកដី និងប្រាសាទ
តំណាងប្រជាពលរដ្ឋជនជាតិដើមភាគតិច កួយ ពីខេត្តព្រះវិហារ បានឡើងមករាជធានីភ្នំពេញនៅថ្ងៃទី០៦ ខែមីនានេះ ដើម្បីដាក់ញ្ញត្តិទៅក្រសួងមហាផ្ទៃ និងក្រសួងវប្បធម៌ ស្នើឲ្យមានការដោះស្រាយបញ្ហាដីធ្លី និងអន្តរាគមរឿងគ្រឹះប្រាសាទបូរាណ និងវត្ថុបុរាណមួយចំនួន កប់ក្នុងដីដែលក្រុមហ៊ុនចិនបានឈូសឆាយប៉ះ និងមានបំណងប្រមូលយកនូវវត្ថុបុរាណទាំងនោះ។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី ស៊ឹង ស៊ាំ តំណាងសហគមឃុំប្រមេ។
សកម្មភាពប្រចាំថ្ងៃរបស់ពលរដ្ឋជនជាតិដើម កួយ នៅខេត្តព្រះវិហារ។ (រូបថត វិទ្យុអាស៊ីសេរី)
បុរាណវត្ថុ - តំណាងសហគមនឃុំប្រមេអ្នកស្រី ស៊ឹង ស៊ាំ បានថ្លែងប្រាប់ទស្សនាវដ្ដី