អង្គការលីការដូ៖ ពលរដ្ឋកន្លះលាននាក់ រងគ្រោះនឹងការរំលោភដីធ្លី
យ៉ាងហោចណាស់ក៏មានប្រជាពលរដ្ឋចំនួនជាង កន្លះលាននាក់ នៅស្ទើរគ្រប់ខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា បានទទួលរងនូវការរំលោភដីធ្លី ដែលបានកើតឡើងនៅក្នុងរយៈពេល ១៣ ឆ្នាំ នេះបើយោងទៅតាមរបាយការណ៍អង្កេត របស់អង្គការការពារសិទ្ធិមនុស្ស ដែលបានចេញផ្សាយកាលពីថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០១៤។
សកម្មភាពឈូសផ្ទះ ប្រជាជននៅឃុំកែវផុស។ (រូបថតអង្គការបណ្ដាញដីធ្លី)
ដីធ្លី - នៅក្នុងរបាយការណ៍ ដែលមានទាំងវីដេអូថ្មីមួយរួមជាមួយនឹងផែនទី ដើម្បីបង្ហាញពីទីតាំងដែលកើតមានជម្លោះដីធ្លីនោះបានលើកឡើងថា ចំនួនគ្រួសារ ដែលរងគ្រោះដោយសារជម្លោះដីធ្លីដែលពាក់ព័ន្ធនឹងរដ្ឋ និងភ្នាក់ងាររដ្ឋនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០០០ រហូតមកដល់មកត្រឹមខែមិនា ឆ្នាំ ២០១៤ នេះ [...]