សន្តិសុខស្ថានទូតវៀតណាម ត្រូវបានរឹតបន្តឹង
បន្ទាប់ពីបំបែកការធ្វើបាតុកម្ម របស់ក្រុមបាតុករកម្ពុជា ដែលដាក់សម្ពាធលើស្ថានទូតវៀតណាមរួចមក រហូតមកដល់រសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៤ នេះសន្តិសុខ នៅបរិវេណក្បែរស្ថានទូតវៀតណាម ប្រចាំប្រទេសកម្ពុជា ត្រូវគេសង្កេតឃើញថា មានវត្តមានកងកម្លាំងប្រដាប់អាវុធរាប់សិបនាក់ និងច្រើនជំនាញ របស់រដ្ឋាភិបាលកម្ពុជាដែលធ្លាប់បានបំបែកបាតុករ បន្តដាក់ពង្រាយយ៉ាងមាំទាំបន្ថែមទៀត។
ស្ថានទូតវៀតណាម នៅរាជធានីភ្នំពេញ។ (រូបថត សហការី)
បាតុកម្ម - លើសពីការពង្រឹងសន្តិសុខ ជុំវិញស្ថានទូតវៀតណាម លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា និងលោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា [...]