អំ សំអាត៖ ទីក្រុង មិនមែនសម្រាប់តែអ្នកមាននោះទេ
សិទ្ធិលំនៅដ្ឋានសមរម្យ អ្នកមាន និងអ្នកក្រ អាចរស់នៅទីប្រជុំជន ជនបទបានដូចគ្នា មិនមែនថាទីក្រុងសំរាប់អ្នកមាន ឯអ្នកក្រត្រូវតែចេញពីទីក្រុង ហើយរដ្ឋត្រូវមានកាតព្វកិច្ចក្នុងការរៀបចំ ជួយរៀបចំប្រជាពលរដ្ឋរស់នៅ ឲ្យមានរបៀបរៀបរយ ដោយមិនមែនយកការបណ្តេញចេញ ដើម្បីសោភ័ណភាពទីក្រុង ឫក៍បរិស្ថាន អនាម័យទីក្រុងនោះឡើយ។ នេះជាការលើកឡើង របស់លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតរបស់អង្គការលីកាដូ ដែលបានថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងឱកាសនៃការប្រារព្ធ ទិវាសិទ្ធិលំនៅដ្ឋានពិភពលោក លើកទី២៩ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៤នេះ។
ការថ្លែងរបស់មន្ត្រីលេចធ្លោ ខាងការឃ្លាំមើលសិទ្ធិមនុស្ស ក្នុងប្រទេសកម្ពុជារូបនេះ បានធ្វើឡើងស្របទៅនឹងប្រធានបទ«សំឡេងអ្នកក្រក្នុងទីក្រុង» នៃការប្រារព្ធទិវាសិទ្ធិលំនៅដ្ឋាន ឆ្នាំនេះ [...]