អ្នកជំនាញថា ប្រជាជនកម្ពុជា២៧% កើតជំងឺផ្លូវចិត្ត
ប្រជាពលរដ្ឋកម្ពុជា ប្រមាណ ២៧% មានជំងឺធ្លាក់ទឹកចិត្ត ហើយនេះជាចំនួនដ៏ច្រើន ដែលក្នុងមួយឆ្នាំៗ តែងមានការកើនឡើងជានិច្ច។ នេះបើតាមការអះអាង របស់សាស្រ្តាចារ្យផ្នែកចិត្តវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក កៅ សុវណ្ណតារា បន្ទាប់ពីលោក ធ្លាប់បានធ្វើការសិក្សាស្រាវជ្រាវកន្លងមក។
លោកបានពន្យល់ថា៖ «យើងមើលបញ្ហាផ្លូវចិត្ត នៅក្នុងប្រទេសកម្ពុជាមានច្រើន។ មានច្រើនដោយសារអី? មានច្រើន ដោយសារតែគាត់អត់ដឹងថា មានបញ្ហាទេ ដោយសារតែគាត់អត់យល់។ (...) បញ្ហាសម្លាប់ខ្លួន មាន៤២នាក់ ក្នុងចំណោមដប់ម៉ឺននាក់ ដែលសម្លាប់ខ្លួនដោយសារបញ្ហាផ្លូវចិត្ត។» សាស្រ្តាចារ្យផ្នែកផ្លូវចិត្តរូបនេះ បានបញ្ជាក់បន្ថែមថា ជនរងគ្រោះក្រោមសម័យខ្មែរក្រហម ប្រហែល៧,៦% ដែលមានជំងឺបាក់ស្បាត ដោយសារទទួលរងឥទ្ធិពល ក្រោយសម័យខ្មែរក្រហម [...]