Posts in ‘សង្គម’ Category

លទ្ធផល​ប្រឡង​បាក់​ឌុប​លើក​ទី​ពីរ នឹងចេញ​ផ្សាយ​តាម​ហ្វេសប៊ុក

លទ្ធផល​ប្រឡង​បាក់​ឌុប​លើក​ទី​ពីរ នឹងចេញ​ផ្សាយ​តាម​ហ្វេសប៊ុក

ទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំ បាន​ឱ្យ​ដឹង​ថា លទ្ធផល​ដែល​នឹង​ត្រូវ​ចេញ​ផ្សាយ នៅ​ថ្ងៃ​ទី០៤ វិច្ឆិកា ២០១៤ ខាង​មុខ​នេះ ជា​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា​លើក​ទី២ នៃ​សម័យ​ប្រឡង ១៣ តុលា ២០១៤ នឹង​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក ផ្លូវ​ការ​តែ​មួយ​គត់​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​មាន​ឈ្មោះ​ថា MoEYS Cambodia តាម​អាស័យដ្ឋាន​គេហទំព័រ facebook.com/moeys.gov.kh។

ផ្សាយលទ្ធផល «យំនិងសើច» ជាសាធារណៈ

នេះជាវិធីសាស្ត្រថ្មីមួយ របស់​ក្រសួង​អប់រំ ក្នុង​ការ​ផ្សាយ​លទ្ធផលប្រលងមួយ ដែល​ជា​ការប្រជែង​​យក​សញ្ញាបត្រ​ដ៏​ធំ​មួយ​នៅ​កម្ពុជា ហើយ​ដែល​កម្រ​មាន​ប្រទេស​ណា ប្រើ​វិធី​ដូចនេះណាស់។ ការ​ផ្សព្វ​ផ្សាយ​នេះ បាន​​ធ្វើ​ឲ្យ​មាន​មនុស្ស​ជា​ច្រើន [...]

បាតុករ៖ កម្ពុជា​ស៊ូ​ធ្វើ​​«មុខ​ក្រាស» ឲ្យ​តែ​បាន​លុយ​ជា​ថ្នូរ​នឹង​ជន​ភៀស​ខ្លួន

បាតុករ៖ កម្ពុជា​ស៊ូ​ធ្វើ​​«មុខ​ក្រាស» ឲ្យ​តែ​បាន​លុយ​ជា​ថ្នូរ​នឹង​ជន​ភៀស​ខ្លួន

ក្នុងញត្តិ​ ដែល​ដាក់​តាម​បណ្តា​ស្ថាប័ន​រដ្ឋ និង​ស្ថាន​ទូត​នានា​ប្រចាំ​កម្ពុជា របស់​ក្រុម​អ្នក​តវ៉ា បាន​លើក​ឡើង​ថា «ការ​ជម្លៀស​ជន​ភៀស​ខ្លួន​ទាំង​បង្ខំ ក្នុង​ខណៈ​ដែល​ជន​ភៀស​ខ្លួន ទាំង​១០០០​នាក់ បាន​ធ្វើ​ពហិការ​មិន​ព្រម មក​រស់​នៅ​លើ​ប្រទេស​កម្ពុជា ដោយ​ពួក​គេ​ដឹង​ថា ប្រទេស​កម្ពុជា​ជា​ប្រទេស​មួយ​ដែល​ក្រី​ក្រ រស់​ដោយ​សារ​ជំនួយ​ពី​បរទេស ជា​ប្រទេស​គ្មាន​សុវត្តិភាព និង​សុខ​សន្តិភាព​នោះ។»

អ្នកស្រី គង់ ចន្ថា ពលរដ្ឋ​មួយ​រូប ដែល​បាន​បាត់​បង់​ដីធ្លី​របស់​ខ្លួន បាន​បង្ហាញ​នូវ​ការ​ហួស​ចិត្ត និង​ភាព​អាម៉ាស​ជំនួស​រដ្ឋាភិបាល​កម្ពុជា ដែល​ត្រូវ​បាន​ជន​ភៀស​ខ្លួន​ពី​អូស្រ្តាលី បដិសេធ​មិន​ទទួល​យក​កម្ពុជា ជា​ប្រទេស​ដែល​ពួក​គេ​ត្រូវ​មក​ជ្រក​កោន​។ អ្នក​ស្រី​បន្ត​ថា ការ​បដិសេធ​យ៉ាង​ដូច្នេះ​ហើយ តើ​រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​«ចិញ្ចឹម»​ចិត្ត ក្នុង​ការ​ទទួល​យក​ទៀត​ឬ​យ៉ាង​ណា? [...]

ពលរដ្ឋ​មក​ពី​ខេត្ត​ព្រះ​វិហារ ស្រែក​តវ៉ា​ទ្រហឹង​ជិត​ត្រជៀក ហ៊ុន សែន

ពលរដ្ឋ​មក​ពី​ខេត្ត​ព្រះ​វិហារ ស្រែក​តវ៉ា​ទ្រហឹង​ជិត​ត្រជៀក ហ៊ុន សែន

ការជួបជុំរបស់ប្រជាពលរដ្ឋ ជា​បាតុករ​ដែល​មាន​ជម្លោះ​ដី​ធ្លី ក្នុង​ខេត្ត​ព្រះ​វិហារ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​តុលា​នេះ  ត្រូវ​បាន​រារាំង​ដោយ​កង​កម្លាំង​អាជ្ញាធរ​ជា​ច្រើន​នាក់ ក្នុង​បំណង​ទប់​មិន​ឲ្យ​ក្រុម​ពលរដ្ឋ​សម្រុក​ចូល ទៅ​ជិត​បរិវេណ​ផ្ទះ​លោក ហ៊ុន សែន។ ប៉ុន្តែ​នៅ​ពេល​កំដៅ​ថ្ងៃ កាន់​តែ​ក្តៅ​ឡើង​ខ្លាំង ការ​អត់​ធ្មត់​ទំនង​ជា​បាន​ស្រុត​ចុះ ធ្វើ​ឲ្យ​ការ​ប៉ះ​ទង្គិច​មួយ​បាន​កើត​ឡើង រវាង​ពលរដ្ឋ​ នឹង​កង​កម្លាំង​អាជ្ញាធរ​ទាំង​នោះ បណ្តាយ​ឲ្យ​ពលរដ្ឋ​ជាង ១០នាក់​រង​របួស។

ហេតុការណ៍បានកើតឡើង​នៅ​លើ មហា​វិថី​ព្រះ​សុរាម្រិត ត្រង់​ចំណុច​នាគ​បាញ់​ទឹក។ បាតុករ​បាន​ស្រែក​ខ្លាំងៗ តាម​ឧឃ្ឃោសនស័ព្ទ តម្រង់​ត្រង់​ទៅ​ផ្ទះ​នាយក​រដ្ឋ​មន្ត្រី ទំនង​ជា​ចង់​ឲ្យ លោក ហ៊ុន សែន បាន​លឺ​ថា ពួក​ខ្លួន​ជា​ពលរដ្ឋ​ដែល​មាន​បញ្ហា​ដី​ធ្លី មក​ពី​ខេត្ត​ព្រះ​វិហារ ហើយ​មក​តវ៉ា​នៅ​ទី​នេះ មិន​មាន​ពាក់​ព័ន្ធ​នឹង​នយោបាយ​ទេ [...]

ពលរដ្ឋ​ដែល​រស់​នៅ​តាម​បណ្តោយ​ផ្លូវ​ដែក ស្នើ​ឲ្យ ADB ប្រជុំ​«ចតុភាគី»

ពលរដ្ឋ​ដែល​រស់​នៅ​តាម​បណ្តោយ​ផ្លូវ​ដែក ស្នើ​ឲ្យ ADB ប្រជុំ​«ចតុភាគី»

នៅក្នុងសេចក្តីថ្លែងការណ៍ របស់​ប្រជា​សហគមន៍ រស់​នៅ​តាម​បណ្តោយ​ផ្លូវ​ដែក ដែល​បាន​ធ្វើ​នៅ​ថ្ងៃ​ទី​២០ ខែ​តុលា​នេះ បាន​បញ្ជាក់​ថា ប្រជា​សហគមន៍ រស់​នៅ​តាម​បណ្តោយ​ផ្លូវ​ដែក ក្នុង​រាជធានី​ភ្នំពេញ មាន​កង្វល់​ជា​ខ្លាំង ចំពោះ​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​ដែក​ក្នុង​ប្រទេស​កម្ពុជា។ កន្លង​មក ប្រជា​ពលរដ្ឋ​បាន​ខិតខំ​ធ្វើ​សកម្មភាព ជា​ច្រើន​លើក​ច្រើន​សារ ដើម្បី​ទាម​ទារ​ឲ្យ ADB ផ្តល់​ព័ត៌មាន​លំអិត ពី​គំរោង​អភិវឌ្ឍន៍​ផ្លូវ​ដែក​នៅ​កម្ពុជា ជា​ពិសេស នៅ​តំបន់​រាជធានី​ភ្នំពេញ និង​ធានា​ពី​សិទ្ធិ​លំនៅដ្ឋាន របស់​ប្រជា​ពលរដ្ឋ រស់​នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង។ ប៉ុន្តែ ADB ប្រចាំ​កម្ពុជា មិន​បាន​ឆ្លើយ​តប​ចំពោះ​អ្វី ដែល​ប្រជា​ពលរដ្ឋ​បាន​ទាមទារ និង​ស្នើ​សុំ​នោះ​ឡើយ។

តំណាងប្រជាពលរដ្ឋម្នាក់លោក ឡុង ចាន់ឌី បានឱ្យដឹងថា ប្រជាពលរដ្ឋចង់បានព័ត៌មានលម្អិតពីADB អំពី​ទំហំនៃគម្រោងអភិវឌ្ឍនេះ [...]

ADB ច្រាន​​ចោល​​ការ​​ទទួល​​ខុស​​ត្រូវ លើ​​គម្រោង​ស្ដារ​​ផ្លូវ​​ដែក​​កម្ពុជា

ADB ច្រាន​​ចោល​​ការ​​ទទួល​​ខុស​​ត្រូវ លើ​​គម្រោង​ស្ដារ​​ផ្លូវ​​ដែក​​កម្ពុជា

«យើង​នៅ​អេឌីប៊ី យើង​យល់​អំពី​សំនួរ​​ដែល​បង​ប្អូន​ទាំង​អស់​គ្នាបាន​សួរ យើង​យល់​ពី​ក្តី​បារម្ភ​ទាំង​ឡាយ ដែល​បង​ប្អូន​ទាំង​អស់​គ្នា​បាន​លើក​ឡើង។ យើង​នៅ អេឌីប៊ី ពិត​ជា​ចង់​ជួយ​បង​ប្អូន​ទាំង​អស់​គ្នា​ណាស់។ (...) ធនាគា អេឌីប៊ី មិន​មាន​លទ្ធភាព​ក្នុង​ការ​បង្ខំ​នរណា​ម្នាក់​ដូច​ជា​រដ្ឋាភិបាល ឬ​ក្រុមហ៊ុន​ថូល​នោះ​ឡើយ ប្រសិន​បើ​ពួក​គេ​មិន​ចង់​មក​ជួប។»

នេះជាការលើកឡើងរបស់ តំណាងធនាគា​អភិវឌ្ឍន៍​អាស៊ី និង​ជាអ្នកសេដ្ឋកិច្ចវិទូ នៃធានាគារអភិវឌ្ឍន៍អាស៊ី លោក អេរិច សិដវីក ( Eric Sidgwick) តាមរយៈអ្នកបកប្រែ​ជា​ភាសា​ខ្មែរ​របស់​លោក ឆ្លើយតបទៅនឹងការ​ស្នើ​សុំ របស់​ពលរដ្ឋ​ដែល​រង​ផល​ប៉ះ​ពាល់ ពី​គម្រោង​ស្តារ​ឡើង​វិញ​​នូវ​ផ្លូវ​​រថភ្លើងកម្ពុជា។

ពលរដ្ឋប្រមាណជាងមួយរយនាក់ មកពីប្រាំបីសហគមន៍ ដែលបានបានមកជួបជុំគ្នា នៅមុខ​ការិយាល័យ​ធនាគារ​អភិវឌ្ឍន៍អាស៊ី ប្រចាំរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែតុលា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...