Posts in ‘នយោបាយ’ Category

សម រង្ស៊ី អំពាវ​នាវ​​ឲ្យ​អ្នក​គាំទ្រ CPP ចាក​ចេញ​ពី​បក្ស​នេះ

សម រង្ស៊ី អំពាវ​នាវ​​ឲ្យ​អ្នក​គាំទ្រ CPP ចាក​ចេញ​ពី​បក្ស​នេះ

ជាថ្មីម្ដងទៀត លោក សម រង្ស៊ី មេដឹកនាំប្រឆាំង ដែលជាគូបដិបក្ខនយោបាយ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវ​ទៅកាន់អ្នកគាំទ្រ របស់គណបក្សប្រជាជនកម្ពុជា ឲ្យចាកចេញពីគណបក្សនេះ ដែលមានអតីតភាព ជាគណបក្សកុម្មុនីស្ដកម្ពុជា។ លោក សម រង្ស៊ី បានពន្យល់ពីមូលហេតុ នៃការអំពាវនាវរបស់លោកថា ព្រោះគណបក្សនេះ ត្រូវបានដឹកនាំ ដោយ«ជនក្បត់ជាតិ» តាំងពីដើមទី។

លោក សម រង្ស៊ី បានរៀបរាប់ដូច្នេះ នៅលើទំព័រហ្វេសប៊ុករបស់លោក ជាមួយនឹងការបង្ហោះ នូវរូបភាពជាច្រើន រំលឹកឡើងវិញ ពីលោក សឺង ង៉ុកម៉ិញ ក្នុងជំនាន់«សាធារណៈរដ្ឋប្រជាមានិតកម្ពុជា» និងជំនាន់«រដ្ឋកម្ពុជា» ដែលសុទ្ធសឹងជារបបដឹកនាំ ដែលគេដឹងថា ត្រូវបានលើកបន្តុបឡើង ដោយក្រុងហាណូយ ក្រោយការវាយលុក ចូលឈ្លានពានប្រទេសកម្ពុជា នៅចុងឆ្នាំ១៩៧៨ និងដើមឆ្នាំ១៩៧៩ ដើម្បីរំលំរបបកម្ពុជាប្រជាធិបតេយ្យ។

លោក សរសេរថា៖ «តាមរយៈទំព័រ Facebook របស់ខ្ញុំ [...]

ហ៊ុន សែន ការពារ​ភេរវជន?

ហ៊ុន សែន ការពារ​ភេរវជន?

«ព្រោះយើងមិនចង់ ឲ្យមានបាតុកម្ម ដើម្បីប្រឆាំង នឹងស្ថានទូតអាមេរិក និងអង្គការក្រៅរដ្ឋាភិបាលនោះទេ» នេះ ជាទឡ្ហីករណ៍មួយ ក្នុងចំណោមទឡ្ហីករណ៍ផ្សេងទៀត ដែលលើកឡើងដោយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីការពារចំណាត់ការរបស់លោក ប្រឆាំងអង្គការក្រៅរដ្ឋាភិបាលមួយ របស់អាមេរិក ឈ្មោះ «Agape International Missions (AIM)» ដែលលោកអះអាងថា បានប្រមាថពលរដ្ឋ និងប្រទេសកម្ពុជា។ 

ទឡ្ហីករណ៍ទាំងនេះ ត្រូវបានលោក ហ៊ុន សែន លើកឡើង​ក្នុងពិធីចែកសញ្ញាបត្រមួយ នៅព្រឹកថ្ងៃទី១ ខែសីហានេះ នៅក្នុងបញ្ជារបស់លោក ទៅកាន់ក្រសួងមហាផ្ទៃ និងក្រសួងការបរទេសកម្ពុជា ឲ្យបិទអង្គការនេះ ក្រោមហេតុផលថា ប្រធានស្ថាបនិកប្រចាំប្រទេសកម្ពុជា របស់អង្គការខាងលើ បានផ្ដល់បទសម្ភាស ទៅឲ្យបណ្ដាញទូរទស្សន៍អាមេរិក «CNN» ហើយបាន​និយាយយ៉ាងច្រើន ទាក់ទងនឹង​ឧស្សាហកម្មជួញដូរផ្លូវភេទ នៅក្នុងប្រទេសកម្ពុជា។

»​ [...]

ការ​កំណត់​ថ្ងៃ​បោះឆ្នោតសកល​របស់ ហ៊ុន សែន ឮ​ដល់​អ៊ឺរ៉ុប

ការ​កំណត់​ថ្ងៃ​បោះឆ្នោតសកល​របស់ ហ៊ុន សែន ឮ​ដល់​អ៊ឺរ៉ុប

ការចុះផ្សាយ របស់សារព័ត៌មាន នៅក្នុងទ្វីបអ៊ឺរ៉ុបខាងលិច​ទាំងនោះ មិនមានលក្ខណៈវែងអន្លាយ អ្វីច្រើនទេ តែគ្រាន់តែស្រង់ យកចំណុចសំខាន់ៗ ដែលទីភ្នាក់ងារព័ត៌មានបារាំង បានលើកឡើង កាលពីថ្ងៃសៅរ៍ នៅក្នុងសេចក្ដីរាយការណ៍ របស់ខ្លួន ជុំវិញសេចក្ដីសម្រេច របស់លោក ហ៊ុន សែន កំណត់កាលបរិច្ឆេទ យកថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ សម្រាប់ការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាល ទី៦។ 

ការដកស្រង់ របស់សារព័ត៌មាន បានជូនដំណឹងថា៖ «ការបោះឆ្នោតជាតិនេះ ជាវិញ្ញាសារដ៏សំខាន់មួយ របស់លោក ហ៊ុន សែន មេដឹកនាំអាយុ៦៤ឆ្នាំ ដែលមិនបញ្ឈប់សោះឡើយ ក្នុង​ការតម្លើង យុទ្ធនាការ​​កណ្ដាប់ដៃដែក ប្រឆាំងនឹងគណបក្សប្រឆាំង និងសកម្មជន ការពារសិទ្ធិមនុស្ស»។ 

សេចក្ដីរាយការណ៍ បានបន្តថា គណបក្សប្រឆាំងបានបោះជំហាន ដ័គួរឲ្យកត់សម្គាល់ នៅក្នុងការបោះឆ្នោត ជ្រើសតាំងក្រុមប្រឹក្សា ឃុំ-សង្កាត់ កាលពីខែមិថុនាកន្លងមកនេះ [...]

សម រង្ស៊ី៖ «បង្ហាញ​រូបថត​ខ្ញុំ​កាល​បួស​ជា​សង្ឃ តើ​មាន​ទោស​ឬ​ទេ?»

សម រង្ស៊ី៖ «បង្ហាញ​រូបថត​ខ្ញុំ​កាល​បួស​ជា​សង្ឃ តើ​មាន​ទោស​ឬ​ទេ?»

នៅចំពោះច្បាប់កែថ្មី ស្ដីពីគណបក្សនយោបាយ ដែលទើបត្រូវបានសម្រេចអនុម័ត្រ ដោយក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា ដែលមានសមាជិកភាគច្រើន ជាមន្ត្រីមាននិន្នាការស្និត នឹងគណបក្សប្រជាជនកម្ពុជានោះ លោក សម រង្ស៊ី ដែលគេគិតថា កំពុងរងសម្ពាធ ពីច្បាប់ថ្មីនេះ បានបន្តបង្ហោះរូបថតរបស់លោក ម្ដងហើយម្ដងទៀត ដើម្បីបញ្ឈឺទៅដល់អ្នកកែច្បាប់ ជាមួយនឹងសំនួរថា បើបង្ហាញរូបថតបែបនេះ ឬបែបនោះ តើអ្នកបង្ហាញ«មានទោសឬទេ?»។

នៅមុននេះបន្តិច មេដឹកនាំប្រឆាំងរូបនេះ បានបង្ហោះ​នៅលើទំព័រ​ហ្វេសប៊ុករបស់លោក នូវ​រូបថតប៉ុន្មានសន្លឹក កាលពីពេលលោកបានកោរសក់ បួសជាព្រះសង្ឃ និងសរសេរអម​ មានសេចក្ដីដើមទាំងស្រុងថា៖ «តាមច្បាប់ [ដែល]គេចេញថ្មី បើបង្ហាញរូបថតខ្ញុំ កាលបួសជាព្រះសង្ឃ តើមានទោសឬទេ?»។