
មាជ សុវណ្ណារ៉ា៖ កុំយកខ្ញុំ ជាចំណាប់ខ្មាំងនយោបាយ
នៅក្នុងលិខិតមួយ សរសេរដោយដៃរបស់លោក មាជ សុវណ្ណារ៉ា ចេញពីពន្ធនាគារព្រៃសរ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទើបនឹងទទួលបានក្នុងយប់ថ្ងៃទី១៧ ខែវិច្ឆិកានេះ បានបញ្ជាក់ថា សុំកុំឲ្យយករូបលោក ទៅធ្វើជាចំណាប់ខ្មាំងនយោបាយ នៃការចរចា ជុំវិញបញ្ហាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប។ លោកបានសរសេរថា៖ «ខ្ញុំសុខចិត្តជាប់គុក រស់នៅក្នុងគុកអស់មួយជីវិត ឲ្យតែគ.ជ.ប ឯករាជ្យ»។
លោក មាជ សុវណ្ណរ៉ា ប្រធាននាយកដ្ឋានព័ត៌មានគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួន ដោយអាជ្ញាធរបញ្ជាដោយរដ្ឋាភិបាល នៅត្រង់ចំណុចផ្លូវភ្លោះ ទល់មុខមន្ទីរពេទ្យ ព្រះអង្គឌួង ខណៈលោកកំពុងធ្វើដំណើរតាមរថយន្ត នាវេលាម៉ោង១០ និង៤០នាទីព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា។ ក្នុងថ្ងៃដដែលនោះ [...]