Posts in ‘នយោបាយ’ Category

ផៃ ស៊ីផាន ប្រតិកម្ម​តប កឹម សុខា លើ​ពាក្យ «ដៃ​គូ​សន្ទនា»

ផៃ ស៊ីផាន ប្រតិកម្ម​តប កឹម សុខា លើ​ពាក្យ «ដៃ​គូ​សន្ទនា»

សង្គ្រាមពាក្យសម្ដី នៅតែបន្តភាគមិនចេះដាច់ រវាងលោក លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ជាមួយនឹងលោក កឹម សុខា អនុប្រធានទីមួយនៃរដ្ឋសភា និងជាអនុប្រធាន គណបក្សសង្គ្រោះជាតិ។ ដើម្បី​ចូលមកបញ្ចប់ខែមីនា ម្សិលម៉ិញនេះ លោក ផៃ ស៊ីផាន បានសរសេរពន្យល់បក ទៅលោក កឹម សុខា តាមទំព័រ​ហ្វេសប៊ុក របស់លោកថា៖ «ដៃគូសន្ទនា មិនមានសារធាតុនៃកិច្ចធានា ក្នុងកិច្ចរំលោភនីតិរដ្ឋ នោះឡើយ។ ក៏ប៉ុន្តែ ក៏បាន​ផ្តល់ឱកាស ក្នុងការបញ្ចប់នូវភាពឧទ្ទាម និងបង្កើននូវក្រមសីលធម៌ និងការទទួលខុសត្រូវ នៃសណ្តាប់​ធ្នាប់​នយោបាយ។ ភាពសុចរិត និងជំនឿលើ “សេរីពហុបក្ស” ត្រូវតែជាមនោគមន៍វិជ្ជា ដែលរាជរដ្ឋាភិបាល ដឹកនាំដោយ​សម្តេច​តេជោ បានខំប្រឹងប្រែង ប្រមែប្រមូល គ្រប់និន្នាការ រាប់តាំងពីក្នុងព្រៃភ្នំ ពីក្រៅប្រទេស មករួមគ្នាកសាងជាតិ ដែលសម្តេចតេជោ យល់ឃើញថា “ជាកម្លាំងជាតិ”។»

ការលើកឡើង របស់លោក ផៃ ស៊ីផាន នាពេលនេះ [...]

មន្ត្រី​បក្ស​ប្រឆាំង​រិះ​គន់ ពុង ឈីវកេក ថា​«ស្នេហា​សញ្ជាតិ​បរទេស»

មន្ត្រី​បក្ស​ប្រឆាំង​រិះ​គន់ ពុង ឈីវកេក ថា​«ស្នេហា​សញ្ជាតិ​បរទេស»

មន្រ្តីមួយរូប មកពីគណបក្សសង្គ្រោះជាតិ បានធ្វើការរិះគន់ខ្លាំងៗ ចំពោះការលាលែង មិនទទួលតំណែង ជាសមាជិក​ទី៩ របស់ គ.ជ.ប ថ្មី នៃអ្នកស្រី ពុង ឈីវកេក ថា ព្រោះតែស្នេហាសញ្ជាតិបរទេស មិនហ៊ានលះបង់សញ្ជាតិ សុខចិត្ត​លះ​បង់​ប្រយោជន៍ជាតិខ្លួន ក្រោមហេតុផលយ៉ាងខ្លីថា «មិនអាចអនុវត្តទៅរួចនោះទេ»។

លោក រស់ សួរ មន្រ្តី មន្ត្រីឯកទេសខាងច្បាប់ របស់គណបក្សប្រឆាំង បានចោទជាសំនួរថា ហេតុអ្វីបានជាអ្នកស្រី ដាក់​ប្រយោជន៍ នៃប្រទេសជាតិទាំងមូល ឲ្យមានតម្លៃទាប ជាងសញ្ជាតិបរទេស របស់អ្នកស្រីទៅវិញ ឬមួយប្រទេស​កម្ពុជា​ទាំងមូល ប្រយោជន៍ដើម្បីយុត្តិធម៌ សម្រាប់ប្រជាពលរដ្ឋ ទូទាំងប្រទេសកម្ពុជានោះ មិនស្មើនឹងសញ្ជាតិបរទេស របស់​អ្នកស្រី​មួយ​នេះ​ទេ?

ក្នុងព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥នេះ អ្នកស្រី ពុង ឈីវកេក ប្រធានអង្គការលីកាដូ បានចេញសេចក្តីថ្លែងការណ៍មួយ ធ្វើការបដិសេធ ជាសមាជិកទី៩ របស់ គ.ជ.ប។ អ្នកស្រីបានបញ្ជាក់ពីមូលហេតុថា៖ [...]

ហ៊ុន សែន៖ ខ្មែរ​ឥស្លាមនៅកម្ពុជា មាន​សិទ្ធិ​ស្លៀក​ពាក់​បែប​សាសនា​ចូល​សាលា

ហ៊ុន សែន៖ ខ្មែរ​ឥស្លាមនៅកម្ពុជា មាន​សិទ្ធិ​ស្លៀក​ពាក់​បែប​សាសនា​ចូល​សាលា

ក្នុងពីធីសម្ភាធ និងដាក់ឲ្យប្រើប្រាស់ នូវវិហារខ្មែរឥស្លាម ដែលធំជាងគេ នៅក្នំពេញ គឺ អាល់សារកាល អារ៉ាប់រួម អេមីរ៉ាត នៃទឹកដីបឹងកក់ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៥នេះ នាយករដ្ឋមន្រ្តី បី​ទសវត្សន៍របស់កម្ពុជា លោក ហ៊ុន សែន បានបង្ហាញនូវមោទនភាពថា នេះជាលើកទៅមួយហើយ ស្ថិតក្រោម​ការ​ដឹក​នាំ​របស់លោក ដែលបានអនុញ្ញាត ឲ្យស្រ្តីខ្មែរឥស្លាម អាចទៅសិក្សា និងរៀនសូត្រ ក្នុងសម្លៀកបំពាក់ តាម​បែប​សាសនា។

លោកបន្តថា ករណីនេះ សម្រាប់អ្នកដឹកនាំក្រោយ លោកមិនដឹងថា គេអនុញ្ញាតដូចលោកឬ យ៉ាងណានោះទេ តែ​លោក​បានអះអាងថា ខណៈកម្ពុជា ដែលមានលោក ជានាយករដ្ឋមន្រ្តីនេះ លោកនឹងបន្តអនុញ្ញា សិទ្ធិទាំង​នេះទៅ​មុខ​ត​ទៀត ខណៈ​ដែលប្រទេសមួយចំនួន របស់ពិភពលោក នៅមិនទាន់មានការអនុញ្ញាត នៅឡើយនោះ។

នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើការអះអាងថា ដើម្បីផ្តល់ឱកាស ដល់ស្រ្តីខ្មែរឥស្លាម អាចក្លាយទៅជាបញ្ញាវន្ត [...]

​រដ្ឋសភា​ប្រកាស​ទទួល​ពាក្យ​បេក្ខជន​ ឈរ​ជា​សមាជិក គ.ជ.ប ថ្មី

​រដ្ឋសភា​ប្រកាស​ទទួល​ពាក្យ​បេក្ខជន​ ឈរ​ជា​សមាជិក គ.ជ.ប ថ្មី

តាមសេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋាន នៃរដ្ឋសភា លោក ឡេង ប៉េងឡុង បានលើកឡើងថា ដោយផ្អែកតាម​មាត្រា៥ និង៦ថ្មី នៃច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃ គ.ជ.ប និងដោយផ្អែកតាម ការសម្រេចរបស់​គណ​កម្មការ​អចិន្ត្រៃយ៍ នៃរដ្ឋសភា ក្នុងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៥នេះ នឹងធ្វើការជ្រើសរើស បេក្ខជន ដែល​ត្រូវមកឈរ​ឈ្មោះ ជា​សមាជិក​របស់ គ.ជ.ប ថ្មី។

អគ្គលេខាធិការដ្ឋាន នៃរដ្ឋសភារូបនេះ បានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងនោះថា ការទទួលពាក្យ របស់បេក្ខជននេះ ត្រូវ​បានធ្វើឡើង នាវិមានរដ្ឋសភា រៀងរាល់ថ្ងៃ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ហើយនឹងចាប់ទទួល ពាក្យពីថ្ងៃទី២៧ ខែ​មីនា ឆ្នាំ២០១៥នេះតទៅ ចាប់ពីម៉ោង ៧:០០ ដល់ម៉ោង ១១:៣០ រសៀលពីម៉ោង ១៤:០០ ដល់ម៉ោង១៧:៣០។

នាយកដ្ឋានគ្រប់គ្រងបុគ្គលិក នៃអគ្គនាយកដ្ឋាន រដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋាននៃរដ្ឋសភា និងបញ្ឃប់​ការទទួលចុះឈ្មោះ ជាបេក្ខជន សមាជិក គ.ជ.ប [...]

ច្បាប់ គ.ជ.ប ថ្មី ត្រូវ​ដាក់​ឲ្យ​ប្រើ​ជា​ការ​ប្រញាប់ បន្ទាប់​ពី​បាន​ឡាយ​ព្រះ​ហត្ថលេខា

ច្បាប់ គ.ជ.ប ថ្មី ត្រូវ​ដាក់​ឲ្យ​ប្រើ​ជា​ការ​ប្រញាប់ បន្ទាប់​ពី​បាន​ឡាយ​ព្រះ​ហត្ថលេខា

តាមប្រភពព័ត៌មាន ផ្លូវការមួយ ដែលស្និតនឹងស្ថាប័ន ព្រះបរមរាជវាង បានបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៦ ខែមីនានេះ អង្គព្រះមហាក្សត្រ បានឡាយ ព្រះហត្ថលេខា ពីទីក្រុងប៉េកាំង ដាក់ឲ្យប្រើប្រាស់ ជាការប្រញាប់ នូវច្បាប់ចំនួនពីរ គឺ​ច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ គ.ជ.ប និងច្បាប់ ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ។

ប្រភពដដែល បានលើកឡើងថា បន្ទាប់ពីរដ្ឋសភា ក្នុងសម័យប្រជុំវិសមញ្ញ កាលពីថ្ងៃពី១៩ ខែមីនា ឆ្នាំ២០១៥ គាំទ្រ​ដោយ​សម្លេងឯកច្ឆន្ទមក ច្បាប់នេះ បានដាក់ចូលទៅព្រឹទ្ធសភា ហើយត្រូវបានស្ថាប័ននេះ អនុម័តភ្លាមៗ នាព្រឹកថ្ងៃ ថ្ងៃ​ទី​២៣ ខែមីនា។ មួយថ្ងៃបន្ទាប់ គឺថ្ងៃទី២៤ ខែមីនា ច្បាប់ទាំងពីរនេះ ក៏បានចូលដល់ ក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យ និង​ពិភាក្សា​បន្ទាន់ ហើយបានដាក់ចូល មកព្រះបរមរាជវាំង ដើម្បីថ្វាយអង្គព្រះមហាក្សត្រ ឡាយព្រះហត្ថលេខា ក្នុងថ្ងៃ​ទី២៦ ខែ​មីនា ម្សិលម៉ិញនេះតែម្តង។

ច្បាប់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...