Posts in ‘នយោបាយ’ Category

សម រង្ស៊ី៖ ហ៊ុន សែន តែង​ចាត់​ការ​មុន​ចំពោះ​សភាព​ការណ៍​ណា ដែល​អាច​នាំ​គ្រោះ​ឲ្យ​គាត់

សម រង្ស៊ី៖ ហ៊ុន សែន តែង​ចាត់​ការ​មុន​ចំពោះ​សភាព​ការណ៍​ណា ដែល​អាច​នាំ​គ្រោះ​ឲ្យ​គាត់

ខណៈពេលដែល ការស៊ើបអង្កេត​ទៅលើការបាញ់​«ឆៅ»​សម្លាប់​លោក កែម ឡី កំពុងប្រព្រឹត្តិទៅមុខនៅឡើយ ប៉ុន្តែក្រុមអ្នកនយោបាយវិញ បានយកព្រឹត្តិការណ៍ដ៏សាហាវព្រៃផ្សៃ ដែលកើតឡើងកណ្ដាលរាជធានីនេះ មក​ធ្វើការពន្យល់ ទៅតាមហេតុផលផ្សេងៗ ជាពិសេសទៅតាមរឿងរ៉ាវ ដែលធ្លាប់កើតឡើង ជាច្រើនដង​កន្លង​មក​ហើយ។

ប្រសិនបើក្រុមអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា (កាន់អំណាច) ខិតខំយកទឡ្ហីករណ៍ផ្សេងៗមកពន្យល់ថា ឃាតកម្មលើលោក កែម ឡី អាចជាការរៀបចំឡើងរបស់គណបក្សសង្គ្រោះជាតិ ក្នុងការទម្លាក់កំហុស ទៅ​លើ​គណបក្សកាន់អំណាចនោះ តែសម្រាប់មេដឹកនាំគណបក្សប្រឆាំងវិញ បានហៅក្រុមមនុស្សដែល​បាន​លើក​ឡើង​នោះ ថា​ជា​ក្រុម​​«មនុស្ស​ឆ្កួត​លីលា»សុទ្ធសាធ។

នៅក្នុងកិច្ចសម្ភាសមួយ ផ្ដល់ទៅឲ្យសារព័ត៌មានចេញផ្សាយប្រចាំថ្ងៃ «ខេមបូឌាដេលី» លោក សម រង្ស៊ី ដែល​កំពុង​និរទេសខ្លួនឯងនៅក្រៅប្រទេស បានលើកឡើងថា៖ «ថ្មីៗនេះ ក្នុងឋានៈជាបុគ្គល(សមញ្ញ) លោក កែម ឡី [...]

កូន​របស់ អ៊ូសាម៉ា ប៊េនឡាដេន ប្រកាស​វាយ​ប្រហារ​សងសឹក​ឲ្យ​ឪពុក

កូន​របស់ អ៊ូសាម៉ា ប៊េនឡាដេន ប្រកាស​វាយ​ប្រហារ​សងសឹក​ឲ្យ​ឪពុក

បុរសវ័យក្មេងឈ្មោះ ហាមហ្សា ប៊េនឡាដេន (Hamza ben Laden) ដែលត្រូវបានផ្នែកចារកម្មអាមេរិក ចាត់​​ទុក​​ជា​កូនប្រុស​​សំណប់​ចិត្ត របស់លោក អ៊ូសាម៉ា ប៊េនឡាដេន (Oussama Ben Laden) នោះ គឺជា«តោ»​ដ៏​ខ្លាំង​មួយ​រូប នៅ​ក្នុង​អង្គការ​ចាត់តាំង នៃបណ្ដាញភេរវនិយម អាល់កៃដា (Al-Qaïda)។

នៅក្នុងខ្សែអាត់ ដែលត្រូវបានយកមកផ្សាយ នៅតាមបណ្ដាញអ៊ិនធើណែត បុរស ហាមហ្សា បានប្ដេជ្ញា​យ៉ាង​ម៉ឺងម៉ាត់ ថាខ្លួននឹងធ្វើការ«សងសឹក»ឲ្យឪពុករបស់ខ្លួន ដែលបានស្លាប់ក្រោមប្រតិបត្តិការពិសេស របស់​កង​កម្លាំង​អាមេរិក នៅក្នុងគេហដ្ឋាន​ដ៏សម្ងាត់មួយ (ក្នុងប្រទេសប៉ាគីស្ថាន) កាលពីឆ្នាំ២០១១កន្លងទៅ។ នេះ​បើ​តាម​ការ​ផ្សាយឲ្យដឹង របស់ការិយាល័យ «SITE» ដែលមាន​ជំនាញ ខាងការតាមដាន​​បណ្ដាញ​ភេរវនិយម​នានា នៅ​ក្នុង​ពិភពលោក។

បន្តវាយប្រហារប្រឆាំងអាមេរិក...

លោក ហាមហ្សា ប៊េនឡាដេន បានអំពាវនាវឲ្យបន្តបុព្វហេតុ​នៃឪពុករបស់ខ្លួន [...]

ព្យុងយ៉ាង​គម្រាម​ប្រើ​«សកម្មភាពពិត» ប្រឆាំង​ប្រព័ន្ធ​ការពារ​កាំជ្រួច

ព្យុងយ៉ាង​គម្រាម​ប្រើ​«សកម្មភាពពិត» ប្រឆាំង​ប្រព័ន្ធ​ការពារ​កាំជ្រួច

កាលពីថ្ងៃចន្ទម្សិលម៉ិញ ប្រទេសកុម្មុយនីសកូរ៉េខាងជើង បានគម្រាមប្រើ«សកម្មភាពពិត»មួយ ប្រឆាំងនឹង​ប្រព័ន្ធ​ការពារ​កាំជ្រួច មានឈ្មោះ «THAAD» របស់អាមេរិក ដែលគ្រោងនឹងត្រូវតម្លើង នៅក្នុងប្រទេស​កូរ៉េ​ខាង​ត្បូង។

«សាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ (ឈ្មោះផ្លូវការ របស់​កូរ៉េខាងជើង) នឹងបើក​ធ្វើ​ប្រតិបត្តិការ នូវ​"សកម្មភាព​ពិត"មួយ ដើម្បីត្រួតពិនិត្យឲ្យបានពេញលេញ នូវប្រព័ន្ធ"THAAD" ហើយសកម្មភាពនេះ នឹង​កើត​មាន នៅ​ពេល​ដែល​ទីតាំង​​របស់ប្រព័ន្ធនេះ ត្រូវបានដឹង​ច្បាស់​រួច​ហើយ» នេះ ជាការប្រកាសឲ្យដឹង របស់​មេ​បញ្ជាការ​របស់​កងទ័ព​កាំភ្លើង​ធំ នៃប្រទេស​កូរ៉េ​ខាង​ជើង តាមរយៈទីភ្នាក់ងារព័ត៌មានផ្លូវការ «KCNA» របស់​ប្រទេស​នេះ។

សេចក្ដីប្រកាសព័ត៌មានដដែលនោះ បានបន្តទៀតថា៖ «កងទ័ពកូរ៉េខាងជើង ដែលមាន​មធ្យោបាយ​គ្រប់គ្រាន និងទំនើបសម្បូរបែប ក្នុងការវាយលុកនោះ នឹងអនុវត្តន៍ នូវវិធានការ​ខ្លាំងៗ [...]

សួន សេរីរដ្ឋា៖ នេះ​ជា​បុណ្យ​សព កែម ឡី មិន​មែន​សព កឹម សុខា ទេ

សួន សេរីរដ្ឋា៖ នេះ​ជា​បុណ្យ​សព កែម ឡី មិន​មែន​សព កឹម សុខា ទេ

បន្ទាប់ពីវគ្គ«ស្បែកជើងហោះ» ឥឡូវនេះប្រធានគណបក្សមួយ បានចេញមុខមកបកស្រាយ និងពន្យល់ថា ហេតុការណ៍នេះ ជារឿងគួរឲ្យសោកស្ដាយ និងមិនគួរគប្បីទេ។ វគ្គ«ស្បែកជើងហោះ»នោះ បានកើតឡើង កាល​ពីរសៀលម្សិលម៉ិញ នៅខណៈពេលដែលកញ្ញា ធី សុវណ្ណថា និងលោក ស្រី ចំរើន បានព្យាយាម​ចូល​ទៅ​គោរពវិញ្ញាណក្ខន្ធ សពលោក កែម ឡី ដល់ តែត្រូវបានក្រុមពលរដ្ឋ ដែលមានវត្តមាននៅទីតំកល់សព ប្រតិកម្ម​ខ្លាំងក្លា រហូតដល់អ្នកទាំងពីរ ត្រូវបានសមាជិកគ្រួសារសព និងព្រះសង្ឃជាច្រើនអង្គ ជម្លៀស​ខ្លួន​ចេញ ព្រម​ទាំង​បាន​ហែរហម​មកកាន់រថយន្ដ មុននឹងបានបើកចាកចេញ ពីវត្តដោយសុវត្ថិភាព។

» អានអត្ថបទដែលទាក់ទង៖ នៅពេលដែលពលរដ្ឋស្វាគមន៍ ធី សុវណ្ណថា នឹងស្បែកជើង...

នៅព្រឹកថ្ងៃទី១២ ខែកក្កដានេះ លោក សួន សេរីរដ្ឋា បានសម្ដែងការសោកស្ដាយ ចំពោះហេតុការណ៍នោះ និង​បានហៅសកម្មភាព​នោះ [...]

អាមេរិក​​ប្រតិកម្ម​ចំពោះ​ការ​បាញ់​«ឆៅ» សម្លាប់ កែម ឡី

អាមេរិក​​ប្រតិកម្ម​ចំពោះ​ការ​បាញ់​«ឆៅ» សម្លាប់ កែម ឡី

ពិភពលោក ដែលឲ្យតម្លៃ«សិទ្ធិសេីភាព នៃការបញ្ចេញមតិ» មិនបាននៅស្ងៀមឡើយ នៅចំពោះ​ទង្វើ​បាញ់​«ឆៅ» សម្លាប់លោក កែម ឡី កណ្ដាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃអាទិត្យ។ ក្រសួងការបរទេស​អាមេរិក តាមរយៈអ្នកនាំពាក្យរបស់ខ្លួន លោក ចន ឃេប៊ី (JOHN KIRBY) បានចេញសេចក្ដីថ្លែងការណ៍ ភ្លាមៗ​កាល​ពី​ថ្ងៃ​អាទិត្យ​ដដែលនោះ តែទើបតែមកដល់ដៃ​អ្នកសារព័ត៌មាន នៅថ្ងៃទី១១ម្សិលម៉ិញ ប្រតិកម្ម​នៅចំពោះ​ការ​បាញ់​សម្លាប់​ដ៏សាហាវមួយនេះ។

សេចក្ដីថ្លែងការណ៍ បានសរសេរថា៖ «យើងកំពុងតាមដាន យ៉ាងយកចិត្តទុកដាក់ នៅក្នុងករណីនេះ និងបាន​កត់សម្គាល់ផងដែរ ពីការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យមានការស៊ើបអង្កេត និងសូមអំពាវនាវ ឲ្យ​អាជ្ញាធរ​ធ្វើការ​ស៊ើបអង្កេត ក្នុងករណីនេះ ដោយម៉ត់ចត់​និងមិនលម្អៀង»។

ករណីបាញ់សម្លាប់នេះ បានកើតឡើងនៅម៉ោងប្រមាណជា ៩ព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងហាង «Star Mart» [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...