Posts in ‘នយោបាយ’ Category

ដូណាល់ ត្រាំ៖ «ខ្ញុំ​នឹង​ក្លាយ​ជា​ប្រធានាធិបតី នៃ​ពលរដ្ឋ​អាមេរិកាំង​គ្រប់​រូប»

ដូណាល់ ត្រាំ៖ «ខ្ញុំ​នឹង​ក្លាយ​ជា​ប្រធានាធិបតី នៃ​ពលរដ្ឋ​អាមេរិកាំង​គ្រប់​រូប»

បេក្ខជនមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) បាន​ជាប់​ឆ្នោត ជា​ប្រធានាធិបតីទី៤៥ នៃសហរដ្ឋ​អាមេរិក ហើយលោកនឹងចូល ទៅកាន់​តំណែង​នេះ ក្នុង​សេត​វិមាន នៅថ្ងៃទី២០ ខែមករាខាងមុខ។ នៅក្នុងសុន្ទរកថាមួយ ដែល​ប្រើ​រយៈពេល​​ប្រមាណ​ជា​១៥នាទី ពីសណ្ឋាគារ ហ៊ីតុន (Hilton) ក្នុងសង្កាត់ ម៉ាណាតាន់ (Manhattan) នៃក្រុង​ញ៉ូយក លោក ដូណាល់ ត្រាំ បាន​បង្ហាញ​ពី​ខ្លួន​លោក នូវរូបភាព​ជាអ្នកបង្រួមបង្រួមជាតិ ដ៏​សំខាន់​មួយ​រូប។

លោក ដូណាល់ ត្រាំ បានសន្យាក្នុងឱកាសនោះថា៖ «ខ្ញុំនឹងក្លាយជាប្រធានាធិបតី នៃ​ពលរដ្ឋ​អាមេរិកាំង​គ្រប់​រូប។ (...) រដ្ឋាភិបាល (របស់លោក ត្រាំ) នឹងបម្រើពលរដ្ឋ។ ដោយរួមគ្នា​ធ្វើការ​ជា​ធ្លុង​មួយ យើងនឹងកសាង​ជាតិ​យើង​ជា​ថ្មី ហើយបង្កក្ដីសុបិន្ដ​អាមេរិក​ឡើង​វិញ។»។

លោក ដូណាល់ ត្រាំ បានថ្លែងពន្យល់ដែរ ពីបេក្ខនារីគូប្រជែងរបស់លោក មកពី​គណបក្ស​ប្រជាធិបតេយ្យ គឺ​អ្នកស្រី ហ៊ីឡារី [...]

រូបភាព​បង្ហាញ​ពី​«ភាព​គ្មាន​ជំនាញ»​របស់​សមាជិក ISIS

បើតាមសារព័ត៌មានបារាំង «Le Monde» បាននិយាយថា វីដេអូនេះ បង្ហាញពីទិដ្ឋភាព របស់កងកម្លាំង​របស់​ក្រុម រដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ពាក្យ​​កាត់​​​អង់គ្លេស​​​ហៅ ISIS) នៅ​ពេល​ចេញ​ទៅ​ច្បាំង ទល់នឹងកង​កម្លាំង​តស៊ូ​ជាតិ គួដ (Kurde) ស្ថិតនៅភាគខាងជើង នៃប្រទេស​អៀរ៉ាក់។ រីឯ​កម្លាំង ដែលត្រូវបញ្ជូន ទៅធ្វើការតតាំង​នោះទៀតសោធ ក៏មិនមានចំនួនច្រើនដែរ ដោយហេតុថា អង្គការ​ភេរវនិយម មិនចង់យក​កម្លាំងច្រើនហួស ទៅប្រឈមនឹង​ការវាយប្រហារ តាមផ្លូវអាកាស ពី​សំណាក់កង​កម្លាំង​សម្ព័ន្ធ​មិត្ត ដែល​ដឹកនាំ​​ដោយ​សហរដ្ឋ​អាមេរិក​នោះ​ទេ។

ប៉ុន្តែផ្ទុយទៅវិញ នៅក្នុងវីដេអូដដែលនេះ បានបង្ហាញពីភាពគ្មានជំនាញ គ្មានយុទ្ធសាស្ត្រ របស់​យុទ្ធជន​ស្ម័គ្រ​ប្រយុទ្ធ ដើម្បីព្រះអាឡាហ៍ (ហៅថា Djihad) ដែលខុសគ្នាឆ្ងាយ ដូចមេឃខុសពីដី ពីរូបភាពឃោសនា ដែល​ក្រុម​នេះ​តែង​បាន​ផ្សាយ ក្នុងពេលកន្លងមក។ គ្មានជំនាញ [...]

ចម្បាំង​ដណ្ដើម​ក្រុង មូស៊ូល ពី ISIS ចាប់​ផ្ដើម​ហើយ និង​អាច​ប្រើ​ពេល​យូរ

ចម្បាំង​ដណ្ដើម​ក្រុង មូស៊ូល ពី ISIS ចាប់​ផ្ដើម​ហើយ និង​អាច​ប្រើ​ពេល​យូរ

ក្រោមកិច្ចអន្តរាគមន៍ ពីសំណាក់កងកម្លាំង​សម្ព័ន្ធមិត្តអន្តរជាតិ នៅថ្ងៃនេះ កងទ័ពរបស់ប្រទេសអៀរ៉ាក់ បាន​បើក​ការវាយលុក ជាលើកទីមួយ និងមានទ្រង់ទ្រាយធំ ជាងពេលណាទាំងអស់ សំដៅដណ្ដើមទីក្រុង មូស៊ូល (Mossoul) ដែលជាមូលដ្ឋានដ៏សំខាន់ទីពីរ របស់ក្រុមរដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ពាក្យ​​កាត់​​​អង់គ្លេស​​​ហៅ ISIS) យកមកកាន់កាប់វិញ។ នេះ បើតាម​ការប្រកាស​​ឲ្យដឹង​​ដោយ​ផ្ទាល់ ពី​សំណាក់​លោក «Haider al-Abadi» នាយករដ្ឋមន្ត្រីអៀរ៉ាក់ កាលពីយប់ម៉ិញ។

រំដោះក្រុង មូស៊ូល...

លោកនាយករដ្ឋមន្ត្រី បានថ្លែងឡើង តាមកញ្ចក់ទូរទស្សន៍ថា៖ «ពេលវេលានៃជ័យជំនះ បានមកដល់ ហើយ​យុទ្ធនាការ​​ដើម្បីរំដោះក្រុង មូស៊ូល បានចាប់ផ្ដើម»។ លោក «Haider al-Abadi» មិនបានបញ្ជាក់ ឲ្យបាន​លំអិត​ពី​ចម្បាំង​នេះ ថានឹងធ្វើឡើងយ៉ាងដូចម្ដេចនោះទេ។ គេគ្រាន់តែដឹងថា ចម្បាំងនឹងត្រូវចាប់ផ្ដើម [...]

ការ​សាក​ល្បង​បរាជ័យ៖ កាំជ្រួច​​ផ្ទុះ​ឆេះ ក្រោយ​ពី​បាញ់​ចេញ​បាន​បន្តិច

ការ​សាក​ល្បង​បរាជ័យ៖ កាំជ្រួច​​ផ្ទុះ​ឆេះ ក្រោយ​ពី​បាញ់​ចេញ​បាន​បន្តិច

បរាជ័យ នៃការបាញ់សាកល្បងជាថ្មីទៀត នៃកាំជ្រួច​រយៈមធ្យមមួយ របស់ប្រទេសកូរ៉េខាងជើង ដោយ​ហេតុ​ថា កាំជ្រួចនោះ បានផ្ទុះឆេះខ្លួនឯង នៅកណ្ដាលអាកាស ក្រោយពីវាត្រូវបានបាញ់ចេញ តែបន្តិចប៉ុណ្ណោះ។ នេះ បើ​តាម​ការប្រកាស របស់កងទ័ពកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះ។

ការសាកល្បងនោះ បានធ្វើឡើង កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅ ដោយរបបកុម្មុយនីសក្រុង​ព្យុងយ៉ាង បានបាញ់កាំជ្រួចមួយ ឈ្មោះ «Musudan» ដែលបើតាមការអះអាង របស់របបកុម្មុយនីស កាំជ្រួច​នេះ អាច​បាញ់​ទៅ​ដល់​មូលដ្ឋានយោធាអាមេរិក នៅលើកោះ «Guam» កណ្ដាលមហាសមុទ្រប៉ាស៊ីភិច។

តាមពិតទៅ ការបាញ់សាកល្បង ដែលទទួលបរាជ័យជាថ្មីនេះ ត្រូវបានរដ្ឋាភិបាលអាមេរិក និងកូរ៉េខាងត្បូង ដឹង​ភ្លាមៗ តាំងពីថ្ងៃសៅរ៍ តែព័ត៌មានផ្លូវការ​បញ្ជាក់ពីករណីនេះនេះ ទើបនឹងបញ្ចេញឲ្យដឹង នៅ​១៥ម៉ោង ក្រោយ​ការបាញ់សាកល្បងនោះប៉ុណ្ណោះ។

អ្នកទទួលខុសត្រូវ​ជាន់ខ្ពស់​មួយរូប នៃកងទ័ពរបស់ប្រទេសទាំងពីរ (អាមេរិក [...]

ត្រាំ៖ «ក្នុង​១០ឆ្នាំ​ទៅ​មុខ ខ្ញុំ​នឹង​យក​នាង​ជា​គូ​កំណាន់»

ត្រាំ៖ «ក្នុង​១០ឆ្នាំ​ទៅ​មុខ ខ្ញុំ​នឹង​យក​នាង​ជា​គូ​កំណាន់»

រឿងរ៉ាវអាស្រូវ ទាក់ទងនឹងចរិយាឫកពារ របស់លោក ដូណាល់ ត្រាំ (Donald Trump) បេក្ខជន​ប្រធានាធិបតី​អាមេរិក មកពីគណបក្សសាធារណរដ្ឋ នៅបន្តភាគវែងឆ្ងាយណាស់។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ម្ដង​ហើយ​ម្ដង​ទៀត បានឆ្កឹះកកាយយករឿងរ៉ាវចាស់ៗ របស់លោក យកមកលាតត្រដាង ជាពិសេស​នៅ​ពេល​ដែល​សាធារណ​មតិ កាន់តែគិតថា ចរិយាឫកពាររបស់លោក នឹងបង្កជាគ្រោះថ្នាក់ធ្ងន់ធ្ងរ ដោយ​សហរដ្ឋអាមេរិក និង​ពិភពលោក​ទាំងមូល ប្រសិនជាលោកបានជាប់ឆ្នោត ជាប្រធានាធិបតី នៃប្រទេស​មហា​អំណាច​មួយនេះ។

បន្ទាប់ពីការបើកកកាយ ពីសំណាក់ស្ត្រីពីរនាក់ តាមរយៈសារព័ត៌មាន «New York Times» ជុំវិញ​ការ​ប៉ះ​ពាល់​បៀត​បៀនខ្លួនប្រាណ ទៅលើពួកគាត់ ដោយលោក ដូណាល់ ត្រាំ នោះ នៅយប់ថ្ងៃពុធនេះ បណ្ដា​ទូរទស្សន៍ «CBS News» បានផ្សាយវីដេអូមួយទៀត ដែលជ្រមុជស្ថានភាព​របស់លោក ត្រាំ ឲ្យធ្លាក់​ក្នុង​អន្លង់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...