Posts in ‘សម្រាំងកីឡា’ Category

តារា​បាល់ទាត់​ពីរ​ដួង​របស់​ក្រុម​ប៉ារីស នឹង​ចាក​ចេញ​ក្នុង​ខែ​ក្រោយ

តារា​បាល់ទាត់​ពីរ​ដួង​របស់​ក្រុម​ប៉ារីស នឹង​ចាក​ចេញ​ក្នុង​ខែ​ក្រោយ

សម្រាប់ក្រុមបាល់ទាត់ នៃរដ្ឋធានីប៉ារីស កីឡាករ ហ្សាវីយ៉េ ប៉ាស្តូរ៉េ (Javier Pastore) ជាកីឡាករដ៏ស្មោះស្ម័គ្រមួយរូប ដែលបាននៅទាត់ឲ្យក្រុម តាំងពី«កវែកកឆ្នាំ» អស់រយៈពេល៦រដូវកាលកន្លះ កន្លងមកហើយ។ ចំណែកឯកីឡាករ លូកាស មួរ៉ា (Lucas Moura) វិញ បានមកទាត់ឲ្យក្រុមប៉ារីស តាំងពីជាង៤ឆ្នាំមុន។ ប៉ុន្តែកីឡាករទាំងពីររូប មិនសូវត្រូវបានគ្រូបង្វឹករបស់ក្រុម សម្រេចឲ្យចេញប្រកួត នៅលើទីលានប្រកួតសំខាន់ៗប៉ុន្មានទេ ជាពិសេសរាប់ចាប់តាំងពី ក្រុមប៉ារីសបានទិញកីឡាករ ណីម៉ា (Neymar) ពីក្រុមបាសឺឡូន ( Barcelone FC) និងកីឡាករវ័យក្មេង គីលីយ៉ាន អ៊ឹមបាពេ (Kylian Mbappé) ពីក្រុមម៉ូណាកូ (AS Monaco) កាលពីឆ្នាំមុននោះមក។

ចំពោះកីឡាករអាជីពណាក៏ដោយ ការចេញប្រកួតនៅក្នុងការប្រកួតសំខាន់ មានលក្ខណៈចាំបាច់ណាស់។ វត្តមាននៃការចេញប្រកួត ជាទៀងទាត់ នៅក្នុងក្រុមបាល់ទាត់នីមួយៗ នឹងត្រូវគិតបញ្ចូល ដើម្បីជាឱកាសសម្រាប់ការជ្រើសរើស [...]

បាល់ទាត់​ពិភពលោក ២០១៨៖ បាន​ដឹង​ហើយ ពី​ក្រុម​ប្រកួត​ជម្រុះ​ក្នុង​ពូល!

បាល់ទាត់​ពិភពលោក ២០១៨៖ បាន​ដឹង​ហើយ ពី​ក្រុម​ប្រកួត​ជម្រុះ​ក្នុង​ពូល!

នៅសល់ប្រមាណតែ៧ខែទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក នឹងត្រូវបើកធ្វើហើយ នៅក្នុងប្រទេសរ៉ូស្ស៊ី។ ហើយការចាប់ឆ្នោត បែងចែកក្រុមបាល់ទាត់ នៅក្នុពូលនីមួយៗ ក៏ត្រូវបានធ្វើរួចរាល់ និងចេញផ្សាយជាផ្លូវការដែរ។ 

ក្រុមអាល្លឺម៉ង់ ដែលជាម្ចាស់ពានរង្វាន់ កាលពីឆ្នាំ២០១៤ (ក្នុងប្រទេសប្រេស៊ីល) ត្រូវនៅក្នុងពូលជាមួយ ម៉ិចស៊ិក ស៊ុយអែដ និងកូរ៉េខាងត្បូង។ រីឯក្រុមប្រេស៊ីល ដែលធ្លាប់លើកពានពិភពលោកនេះ ចំនួន៥ដង ឬក៏ប្រទេសបារាំង ដែលធ្លាប់លើកបានម្ដងដែរនោះ បានដឹងរួចហើយ ពីគូប្រកួតរបស់ផងខ្លួន តាមរយៈការចាប់ឆ្នោត ក្នុងថ្ងៃសុក្រ ទី១ ខែធ្នូ ឆ្នាំ២០១៧នេះ ក្នុងវិមានក្រឹមឡាំង​ នៃរដ្ឋធានីម៉ូស្គូ ប្រទេសរ៉ូស្ស៊ី។

ការប្រកួតដែលនឹងបើកធ្វើនៅថ្ងៃដំបូង (ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨) ជាការប្រកួតរវាងក្រុមបាល់ទាត់ ជម្រើសជាតិរ៉ូស្ស៊ី ដែលជាម្ចាស់ផ្ទះ ទល់នឹងក្រុមអារ៉ាប៊ី សាអ៊ូឌីត នៅក្នុងពហុកីឡាដ្ឋាន «Loujniki» [...]

អ៊ីតាលី មិន​ទៅ​ប្រកួត​បាល់​ទាត់​ពិភពលោក​២០១៨ នៅ​រ៉ូស្ស៊ី​ទេ

អ៊ីតាលី មិន​ទៅ​ប្រកួត​បាល់​ទាត់​ពិភពលោក​២០១៨ នៅ​រ៉ូស្ស៊ី​ទេ

ទឹកភ្នែកស្រក់ចុះ របស់កីឡាករចាស់វស្សា ហ្គីលីជី ប៊ូហ្វុង (Gianluigi Buffon) ជាទិដ្ឋភាពតំណាង ឲ្យសភាពស្រយ៉ុតស្រយ៉ង់ នៅទូទាំងប្រទេសអ៊ីតាលី បន្ទាប់ពីក្រុមជម្រើសជាតិ របស់ប្រទេសនេះ បានប្រកួតស្មើ ក្នុងយប់ថ្ងៃចន្ទនេះ ជាមួយក្រុមបាល់ទាត់ របស់ប្រទេសស៊ុយអែត នៅក្នុងការប្រកួត​«ត្រឡប់»​មួយ ក្របខណ្ឌ«របាំងចុងក្រោយ» ដើម្បីទទួលបានសំបុត្រ ឡើងទៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តិទៅ នៅប្រទេសរ៉ុស្ស៊ី។

នៅក្នុងការប្រកួត«ទៅ» កាលពីយប់ថ្ងៃសុក្រសប្ដាហ៍មុន ដែលប្រព្រឹត្តិទៅ ក្នុងប្រទេសស៊ុយអែត ក្រុមជម្រើសជាតិអ៊ីតាលី បានចាញ់ក្រុមស៊ុយអែត ០-១ ហើយលទ្ធផល នៃការប្រកួត«ត្រឡប់» (០-០) នៅយប់នេះ បានសម្រេចស្ថាពរថា ប្រទេសអ៊ីតាលីនឹងត្រូវអវត្តមាន សម្រាប់ព្រឹត្តិការណ៍ពិភពលោកនេះ ដែលជាហេតុការណ៍ជាថ្មី ៥៩ឆ្នាំ ក្រោយការខកខានលើកមុន ដែលប្រទេសនេះ បានមិនបានចូលរួមប្រកួត បាល់ទាត់ពិភពលោក ក្នុងឆ្នាំ១៩៥៨។

[...]
កីឡាការិនី​ដល់​ទៅ​៣នាក់ ហើយ​ទី​គ្មាន​អ្នក​ចាំ​ទៀត តែ...

កីឡាការិនី​ដល់​ទៅ​៣នាក់ ហើយ​ទី​គ្មាន​អ្នក​ចាំ​ទៀត តែ...

ពិភពបាល់ទាត់ ពិតជាមិនមេត្តា ដល់កីឡាការិនីទាំងបីនាក់ នៃក្រុម «Gintra» របស់ប្រទេសលីទូអានី មែន។ នៅចំពោះក្រុម បាសឺឡូន (FC Barcelone) ដ៏ខ្លាំងក្លា ក្នុងការប្រកួត វគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រ ក្របខណ្ឌ «Champions League» ផ្នែកបាល់ទាត់ស្ត្រី ក្រុមកីឡាការិនីខ្សែប្រយុទ្ធទាំងបីរូប របស់ក្រុម «Gintra» បានខិតខំស្វែងរកគ្រាប់បាល់ ដោយព្យាយាមគ្រប់បែបយ៉ាង ដើម្បីបណ្ដើរបាល់ ដាច់​ពីខ្សែការពារ និងអ្នកចាំទី ហើយឡើងទៅជិតដល់ទី តែ... (ទស្សនាវីដេអូ ដោយផ្ទាល់ ដើម្បីដឹងពីហេតុការណ៍ដ៏អភ័ព)៖

[...]

កីឡាករ​បាល់​ទាត់​បារាំង​ម្នាក់ បញ្ចេញ​«រន្ទះ​ជើង»​ដាក់​អ្នក​គាំទ្រ

កីឡាករ​បាល់​ទាត់​បារាំង​ម្នាក់ បញ្ចេញ​«រន្ទះ​ជើង»​ដាក់​អ្នក​គាំទ្រ

ក្នុងអាយុ៣៦ឆ្នាំ កីឡាករ ប៉ាទ្រីក អេវ្រា (Patrice Evra) ខ្សែការពាររបស់ក្រុមម៉ារសីយ៍ (Olympique de Marseille - បារាំង) ដូចជាបានដាក់ខ្លួនឯង ឲ្យចូលនិវត្តន៍ពីកីឡាបាល់ទាត់ ឲ្យបានលឿនជាងការគ្រោងទុក បន្ទាប់ពីបានប្រើដៃជើង បញ្ចេញក្បាច់គុន ដាល់ទាត់អ្នកគាំទ្ររបស់ក្រុមខ្លួន នៅមុនការប្រកួតកាលពីយប់ម៉ិញ ក្នុងក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប ថ្នាក់មធ្យម «Ligue Europa - C3» ក្នុងប្រទេសព័រទុយហ្គាល់។

រឿងរ៉ាវបានកើតឡើង នៅខណៈពេលដែលកីឡាករទាំងអស់ កំពុងកំដៅសាច់ដុំ នៅលើទីលានប្រកួត នៅមុនការប្រកួត​រវាងក្រុមម្ចាស់ផ្ទះ ឈ្មោះ វីតូរីយ៉ា (Vitória SC - ព័រទុយហ្គាល់) និងក្រុមម៉ារសីយ៍។ មានវត្តមាននៅលើវេទិកា ក្រុមអ្នកគាំទ្រ របស់ក្រុមម៉ារសីយ៍មួយភាគ បានស្រែកច្រៀង ដែលមានលក្ខណៈជាការចំអក និងការជេរប្រទេច ទៅឲ្យកីឡាករ ប៉ាទ្រីស៍ អេវ្រា រហូតលុះត្រាកីឡាកររូបនេះ បាត់ការអត់ធ្មត់ ហើយបានដើរចូលទៅកាន់ទីនោះ ដើម្បីស្នើសុំ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...