Posts in ‘សម្រាំងកីឡា’ Category

ម៉ែនញូ៖ វីឌិក ជឿ​ថា​បីសាច​ក្រហម​នឹងឈ្នះ​ឆែមពាន​លីក

ម៉ែនញូ៖ វីឌិក ជឿ​ថា​បីសាច​ក្រហម​នឹងឈ្នះ​ឆែមពាន​លីក

ប្រធានក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) ណិម័នចា វីឌិក (Nemanja Vidic) មានជំនឿចិត្តយ៉ាងមុតមាំថា ក្លិបបីសាចក្រហមរបស់គាត់ នឹងអាចឈ្នះពានរង្វាន់កំពូល យូហ្វាឆែមពានលីក (UEFA Champions League) នៅក្នុង​រដូវកាលនេះ។


កីឡាករប្រធានក្រុម ណិម័នចា វីឌិក របស់ក្រុម ម៉ែនឆេស្ទើ យូណៃធីត។ (រូបថត football365.com)

ក្រុមជើងឯកបាឃ្លេព្រីមែលីក (Barclays Premier League) ជឿថាពួកគេនឹងអាចឆ្លងទៅវគ្គ១៦ក្រុមបាន ខណៈដែល​ស្ថិតនៅក្នុងពូលជាមួយក្រុមពុំសូវខ្លាំងដូចជា៖ ស្សាកតាដូណែស (Shakhtar Donetsk), បាយឺ ឡេវើកូសិន (Bayer Leverkusen) និងក្រុម រៀលសូស៊ីដេត (Real Sociedad) នៅក្នុងវគ្គចែកពូល (group stage)។

ម៉ែនញូ [...]

លីវើភូល៖ ស្វារែស គួរ​តែ​ស្ថិត​ជា​កីឡាករ​បម្រុង​សិន

លីវើភូល៖ ស្វារែស គួរ​តែ​ស្ថិត​ជា​កីឡាករ​បម្រុង​សិន

វីរបុរសក្រុមហង្សក្រហម លីវើភូល (Liverpool) លោក អៃយ៉ាន រ៉ាស់ (Ian Rush) សង្ឃឹមថាក្លិបនឹងឲ្យកីឡាករ ល្វីស ស្វារែស (Luis Suarez) គួរតែស្ថិតក្នុងនាមជាកីឡាករបម្រុងសិន នៅពេលដែលកីឡាករអន្តរជាតិអ៊ុយរ៉ាហ្គាយ បញ្ចប់ការពិន័យ និងអាចមានសិទ្ធចូលលេងវិញ។


កីឡាករ ល្វីស ស្វារែស សប្បាយចិត្តនៅពេលរកគ្រាប់បាល់ឲ្យក្រុមលីវើភូលរបស់ខ្លួន ទល់នឹងក្រុមឆែលស៊ី។ (រូបថត Phil Noble/Reuters)

ខ្សែប្រយុទ្ធ ស្វារែសបច្ចុប្បន្នកំពុងតែជាប់ពិន័យមិនឲ្យចូលលេង ១០ប្រកួត តាំងតែពីគាត់ខាំដៃកីឡាករខ្សែការពារឆែលស៊ី (Chelsea) ប្រែនីស្លាវ អ៊ីវ៉ាណូវីក (Branislav Ivanovic) កាលពីចុងរដូវកាលមុន។ ប៉ុន្តែគាត់នឹងអាចចូលលេងវិញ ខណៈ​ដែលក្រុមលីវើភូល [...]

បាល់ទាត់​កម្ពុជា៖ គួច សុកុម្ភៈ បន្ត​កិច្ច​សន្យា​២​ឆ្នាំ​ទៀត ជា​មួយ​ភ្នំពេញ​ក្រោន

បាល់ទាត់​កម្ពុជា៖ គួច សុកុម្ភៈ បន្ត​កិច្ច​សន្យា​២​ឆ្នាំ​ទៀត ជា​មួយ​ភ្នំពេញ​ក្រោន

ខ្សែប្រយុទ្ធដែលមានប្រជាប្រិយភាពបំផុត គួច សុកុម្ភៈ បានបន្តកិច្ចសន្យា២ឆ្នាំទៀត ជាមួយនឹងក្រុមម្ចាស់ជើងឯក ខេមបូឌានលីក (Cambodian League) ៤សម័យកាល ភ្នំពេញក្រោន កាលពីថ្ងៃពុធ។ នេះបើតាមគេហរទំព័រ​ហ្វេសប៊ុក​ផ្លូវការ របស់ក្លិបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសឲ្យដឹង។


កីឡាករ គួច សុកុម្ភៈ (ខាងឆ្វេង) និងអ្នកគ្រប់គ្រង។ (រូបថត ហ្វេសប៊ុក ភ្នំពេញក្រោន)

សុកុម្ភៈ វ័យ២៦ឆ្នាំ បានផ្ទេរពីក្រុមខេមរាកីឡា មកកាន់ក្រុមភ្នំពេញក្រោន កាលពីឆ្នាំ២០១០។ រហូតមកដល់បច្ចុប្បន្ន គាត់​បានបង្ហាញខ្លួនឲ្យក្រុមភ្នំពេញក្រោនចំនួន ៥០ប្រកួតហើយ ក្នុងនោះគាត់ទាត់បញ្ចូលទីបាន ៣១គ្រាប់។

កីឡាករជម្រើសជាតិកម្ពុជា ដែលមានស្រុកកំណើតនៅខេត្តកំពង់ធំ សុកុម្ភៈ ធ្លាប់បានសាងស្នារដៃជាច្រើន [...]

ម៉ែនញូ៖ កាហ្គាវ៉ា អន់ចិត្ត​ត្បិត​ ដេវីដ ម៉យ ពុំ​សូវ​ដាក់​ឲ្យ​លេង

ម៉ែនញូ៖ កាហ្គាវ៉ា អន់ចិត្ត​ត្បិត​ ដេវីដ ម៉យ ពុំ​សូវ​ដាក់​ឲ្យ​លេង

ខ្សែបម្រើប្រយុទ្ធក្រុម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) ស្សីនជី កាហ្គាវ៉ា (Shinji Kagawa) បាននិយាយថា គាត់ពិតជាអន់ចិត្តនិងខកចិត្តខ្លាំងណាស់ ដោយសារតែលោកគ្រូបង្វឹកថ្មី ដេវីដ ម៉យ (David Moyes) ពុំសូវដាក់គាត់ឲ្យ​ចូលលេង សម្រាប់ក្រុមបីសាចក្រហម។


កីឡាករ ស្សីនជី កាហ្គាវ៉ា នៃក្រុម ម៉ែនឆេស្ទើ យូណៃធីត របស់អង់គ្លេស។ (រូបថត Getty Images / All over Press)

កាហ្គាវ៉ា ដែលលោក សឺអាឡិច ហ្វឺហ្គឺសិន (Sir Alex Ferguson) ទិញចូល កាលពីរដូវក្តៅឆ្នាំមុន បានចូលលេងតែ ៧នាទី​តែប៉ុណ្ណោះ សម្រាប់ក្រុមម៉ែនញូ នៅក្នុងរដូវកាលថ្មីនេះ ក្រោមការដឹកនាំរបស់លោកម៉យ កំឡុងពេលប្រកួតពានរង្វាន់ ខមញ៉ូនីធី ស្ស៊ែល (Community Shield) ឈ្នះលើក្រុម វីហ្គែន (Wigan) តាំងពីខែសីហា។

[...]
ម៉ែនស៊ីធី៖ អាក្វេរ៉ូ និយាយពី ឆែលស៊ី, ម៉ែនញូ, ស្ពឺ, លីវើភូល

ម៉ែនស៊ីធី៖ អាក្វេរ៉ូ និយាយពី ឆែលស៊ី, ម៉ែនញូ, ស្ពឺ, លីវើភូល

ខ្សែប្រយុទ្ធក្រុមមេឃខៀវ ម៉ែនឆេស្ទើ ស៊ីធី (Manchester City) សឺជីអូ អាក្វេរ៉ូ (Sergio Aguero) មានជំនឿចិត្តថា ក្រុម​របស់​គាត់ ប្រាកដជាអាចឡើងពានព្រីមែលីក (Premier League) សារជាថ្មី ខណៈដែលគាត់និយាយពីក្រុម ឆែលស៊ី (Chelsea), ម៉ែនញូ (Manchester United), ទតិនហេម ហតស្ពឺ (Tottenham Hotspur) និងលីវើភូល (Liverpool)។ ប៉ុន្តែចំឡែកត្រង់ គាត់ពុំបាននិយាយពីក្រុម អាសឺណល (Arsenal) ទាល់តែសោះ។


ខ្សែប្រយុទ្ធ សឺជីអូ អាក្វេរ៉ូ របស់ក្រុម ម៉ែនឆេស្ទើ ស៊ីធី។ (រូបថត ibtimes.co.uk)

កីឡាករអាស្សង់ទីន វ័យ២៥ឆ្នាំ បាននិយាយថា គាត់គិតថាក្រុមម៉ែនស៊ីធី មានការរីកចំរើនជាងមុន ហើយពេលនេះ ម៉ែនស៊ីធី ខ្លាំងជាងក្រុម ឆែលស៊ី, លីវើភូល, ស្ពឺ និងក្រុម ម៉ែនញូទៅទៀត។

ប៉ុន្តែខ្សែប្រយុទ្ធរូបនេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...