ឆ្នាំនេះ បាយ៉ឺន មានសង្ឃឹមឡើងទៅ១ភាគ២ផ្ដាច់ព្រ័ត្រ
ប៉ុន្តែត្រូវរាប់ថា ឆ្នាំ២០១៧-២០១៨នេះ ក្រុម ប៉ាយឺន ម៉ូនិឆ (Bayern Munich - អាល្លឺម៉ង់) ទទួលវាសនាបានល្អខ្លះដែរ ដោយសារបានចាប់ឆ្នោត មកជួបជាមួយ ក្រុម សេវីល (FC Séville - អេស្ប៉ាញ) ដែលត្រូវបានគេមើលឃើញថា ខ្សោយជាងក្រុម បាយឺន នោះ។ លទ្ធផលបានបង្ហាញច្បាស់ នៅក្នុងការប្រកួត «ទៅ» កាលពីយប់ម៉ិញ រវាងក្រុមទាំងពីរ នៅក្នុងកីឡដ្ឋាន របស់ក្រុម សេវីល (ក្រុងសេវីល ប្រទេសអេស្ប៉ាញ) គឺក្រុម បាយ៉ឺន រកគ្រាប់បាល់បានពីរគ្រាប់ ឈ្នះលើក្រុមម្ចាស់ផ្ទះ ដែលរកបានតែមួយគ្រាប់។
ជ័យជំនះនេះ ដែលមិនខុសពីក្រុម រៀលម៉ាឌ្រីត (Juventus - អ៊ីតាលី) ដែលទៅយកជ័យជំនះ ០-៣ នៅលើទឹកដី របស់ក្រុម ជូវេនទូស (Juventus - អ៊ីតាលី) កាលពីយប់ម៉ិញដូចគ្នានោះ ក្រុម បាយ៉ឺន របស់អាល្លឺម៉ង់ ហាក់ទទួលសំបុត្រពាក់កណ្ដាលរួចហើយ ដើម្បីឡើងទៅទាត់ នៅវគ្គ១ភាគ២ផ្ដាច់ព្រ័ត្រ ក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប (Champions League) ប្រចាំឆ្នាំ២០១៧-២០១៨នេះ។
[...]