Posts in ‘សម្រាំងកីឡា’ Category

៤ក្រុម​ចុង​ក្រោយ​ដើម្បី​ដណ្ដើម​ពាន​អ៊ឺរ៉ុប «Europa League»

៤ក្រុម​ចុង​ក្រោយ​ដើម្បី​ដណ្ដើម​ពាន​អ៊ឺរ៉ុប «Europa League»

បន្ទាប់ពីបានស្គាល់បួនក្រុម នៅក្នុងវគ្គ១ភាគ២ ក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League» ប្រចាំឆ្នាំ២០១៧-២០១៨ កាលពីយប់​ម្សិលម៉ិញរួច នៅយប់នេះ ពិភពបាល់ទាត់អ៊ឺរ៉ុប បានស្គាល់ក្រុមបាល់ទាត់ចំនួនបួនទៀត ដែលត្រូវឡើងទាត់ នៅវគ្គ១ភាគ២ ក្របខណ្ឌដណ្ដើមពាន «Europa League» ដែរ។ ក្រុមទាំងបួន ដែលមកពីបួនប្រទេស មានក្រុម «Red Bull Salzbourg» របស់ប្រទេសអូទ្រីស ក្រុម «Arsenal» របស់ចក្រភពអង់គ្លេស ក្រុម «Atlético Madrid» របស់ប្រទេសអេស្ប៉ាញ និងក្រុម «Olympique de Marseille» របស់ប្រទេសបារាំង។

 

ក្រុម «Red Bull Salzbourg» បានដណ្ដើមសំបុត្រ ឡើងទៅទាត់នៅវគ្គបន្ត បន្ទាប់ពីបានបំបាក់ក្រុម «Lazio» របស់ប្រទេសអ៊ីតាលី នៅក្នុងផ្ទះខ្លួនឯង (ក្នុងក្រុង "Salzbourg" ប្រទេសអូទ្រីស)។ [...]

បាយ៉ឺន បាន​ឡើង​ទៅ១/២ ទោះ​ប្រកួត​ស្មើ​ទល់​នឹង​ក្រុម សេវីល

បាយ៉ឺន បាន​ឡើង​ទៅ១/២ ទោះ​ប្រកួត​ស្មើ​ទល់​នឹង​ក្រុម សេវីល

ប្រកួតស្មើក្នុងយប់នេះ តែបែរជាបានឆ្លងវគ្គ ឡើងទៅលើ ព្រោះក្រុមយក្សរបស់អាល្លឺម៉ង់ បាយឺន មូនិឆ (Bayern Munich) រកបានជ័យជំនះ កាលពីសប្ដាហ៍មុន នៅក្នុងការប្រកួត «ទៅ» នៅលើទឹកដីរបស់ក្រុម សេវីល (FC Séville - អេស្ប៉ាញ) ជាមួយនឹង​លទ្ធផល ១-២។ 

គេត្រូវនិយាយថា យប់ថ្ងៃពុធទី១១ ខែមេសានេះ ក្រុម សេវីល បានវាយសម្រុក យ៉ាងចាស់ដៃ នៅក្នុងការប្រកួត «ត្រឡប់» នៃការដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League» ប្រចាំឆ្នាំ២០១៧-២០១៨ ដើម្បីជួសជុលបរាជ័យ ក្នុងផ្ទះខ្លួនឯង កាលពីសប្ដាហ៍មុន។ តែក្រុមបាល់ទាត់ មកពីប្រទេសអេស្ប៉ាញមួយនេះ មិនអាចធ្វើអ្វីបានច្រើនឡើយ នៅចំពោះ ខ្សែការពារដ៏រឹងមាំ និងក្រុមកីឡាករ ប្រកបដោយថ្វីជើង និងវិន័យ របស់ក្រុម បាយ៉ឺន។

 

ក្រុមបាយឺន បានឡើងទៅវគ្គ ១ភាគ២ [...]

រៀលម៉ាឌ្រីត ភ័យ​ព្រលឹង​ចុង​សក់​នៅចំពោះ​ចម្បាំង​វាយ​បក​របស់​ក្រុម​ជូវេនទូស

រៀលម៉ាឌ្រីត ភ័យ​ព្រលឹង​ចុង​សក់​នៅចំពោះ​ចម្បាំង​វាយ​បក​របស់​ក្រុម​ជូវេនទូស

គេថាក្រុម ជូវេនទូស (Juventus - អ៊ីតាលី) គឺជាខ្លាចាស់ ពិតជាមិនខុសទេ! ទោះជាប្រកួតចាញ់ ក្រុមរៀលម៉ាឌ្រីត (Real Madrid - អេស្ប៉ាញ) បីគ្រាប់ នៅក្នុងផ្ទះរបស់ខ្លួន ឯក្រុងទូរ៉ាំង (Turin) កាលពីសប្ដាហ៍កន្លងទៅនោះហើយក្ដី តែនៅយប់នេះ ក្រុមអ៊ីតាលី ដែលមានរហស្សនាម «ស្ត្រីចំណាស់» បានបើកការប្រយុទ្ធ ប្រកបដោយវិន័យ និងយុទ្ធសាស្ត្រយ៉ាងចាស់ដៃ ដើម្បីយកជ័យជំនះ លើក្រុម រៀលម៉ាឌ្រីត នៅក្នុងកីឡដ្ឋាន «Santiago-Bernabéu» ដែលជាផ្ទះរបស់ក្រុមរៀល នៅក្នុងការប្រកួត ដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League» ប្រចាំឆ្នាំ២០១៧-២០១៨។

គ្រាន់តែចូលប្រកួត បានពីរនាទី ខ្សែប្រយុទ្ធក្រុម ជូវេនទូស កីឡាករ «Mario Mandžukić» បានរកគ្រាប់បាល់បានមួយភ្លាម។ ហើយកីឡាករ «Mario Mandžukić» ដដែលនេះ ក៏រកបានគ្រាប់បាល់មួយទៀតដែរ នៅនាទីទី ៣៧ ធ្វើឲ្យក្រុមជូវេនទូស ឈ្នះនាំមុខដល់ទៅ២ពិន្ទុ នៅក្នុងពាក់​កណ្ដាល​ម៉ោង​ទីមួយ។ [...]

ហង្សក្រហម បំបាក់​ក្រុម​មេនស៊ីធី រហូត​ដល់​ទី​បញ្ចប់!

ហង្សក្រហម បំបាក់​ក្រុម​មេនស៊ីធី រហូត​ដល់​ទី​បញ្ចប់!

ក្រុម មេនឆេស្ទ័រ ស៊ីធី (Manchester City) ត្រូវបានគេស្គាល់ថា ជាក្រុមអ្នកមានថ្មីមួយ (ក្រោយក្រុមប៉ារីស) ដែលបានចំណាយប្រាក់ យ៉ាងសន្ធឹកសន្ធាប់ ដើម្បីទិញកីឡាករ គ្រូបង្វឹក និងសមាជិកដទៃទៀត ដើម្បីអាចដើរឡើង ទៅដល់ចំណុចកំពូល នៃការដណ្ដើមជើងឯក កម្រិតអ៊ឺរ៉ុប បន្ទាប់ពីក្រុមនេះ ត្រូវបានទិញយក ដោយម្ចាស់ថ្មី មកពីប្រទេសសហព័ន្ធអារ៉ាប់រួម ក្នុងឆ្នាំ២០០៨នោះមក។

ប៉ុន្តែមានប្រាក់ មិនមានន័យថា មានជ័យជំនះរហូតនោះទេ ជាពិសេសនៅក្នុងបាល់ទាត់។ ក្រុមស៊ីធី ដែលដឹកនាំដោយគ្រូបង្វឹក ប៉េប ហ្គ័ឌីយ៉ូឡា (Pep Guardiola) ដែលមានប្រាក់ខែ ដ៏ថ្លៃ ក្នុងចំណោមប្រាក់ខែ ដ៏ថ្លៃបំផុត នៃពិភពបាល់ទាត់ បានលុតជង្គត់ នៅចំពោះក្រុមលីវើភូល (Liverpool) ដែលជាក្រុមរួមប្រទេសអង់គ្លេសតែមួយ និងដែលជាក្រុម មានខ្ទង់ចំណាយតិចជាង។

នៅពេលបើកការប្រកួតភ្លាម ក្រុមស៊ីធី បានធ្វើឲ្យអ្នកផងជឿជាក់ ចំពោះជ័យជំនះរបស់ខ្លួន បើទោះក្រុមបានប្រកួត​ ចាញ់ក្រុម [...]

ក្រុម​អ្នក​មាន​បុណ្យ ហាវ​អាវ​ជា​ស្ថាពរ​នៅ​រដ្ឋធានី​រ៉ូម

ក្រុម​អ្នក​មាន​បុណ្យ ហាវ​អាវ​ជា​ស្ថាពរ​នៅ​រដ្ឋធានី​រ៉ូម

បូកពិន្ទុចូលគ្នា ទាំងពីរប្រកួត "៤-១" + "០-៣" និងគ្រាប់បាល់មួយគ្រាប់ របស់ក្រុមរ៉ូម៉ា ដែលរកបាន នៅលើទឹកដីបាសឺឡូន (Barcelone FC) កាលពីការប្រកួតលើកមុន បានតម្រូវឲ្យក្រុមអ្នកមានបុណ្យ ហាវអាវជាស្ថាពរ នៅត្រឹមតែប៉ុណ្ណេះ ខណៈក្រុមរ៉ូម៉ា (AS Roma) របស់ប្រទេសអ៊ីតាលី កំពុងផ្ទុះអំណរ ដែលបានឡើងទៅប្រកួត នៅវគ្គ១ភាគ២ផ្ដាច់ព្រ័ត្រ នៃក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League» ប្រចាំឆ្នាំ២០១៧-២០១៨។

នៅក្នុងការប្រកួត «ត្រឡប់» លើកនេះ ដែលធ្វើឡើងនៅក្នុងកីឡដ្ឋាន របស់ក្រុមរ៉ូម៉ា កំពូលកីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi) របស់ក្រុមអ្នកមានបុណ្យ ត្រូវបានកីឡាករក្រុមគូប្រកួត រៀបក្រឡាដើម្បីចាប់ជំហានជាប់ ធ្វើឲ្យតារាបាល់ទាត់ របស់ពិភពលោកមួយនេះ មិនអាចធ្វើអ្វីបានទាំងអស់ សឹងតែពេញមួយប្រកួត។

នេះហើយ ជាបាល់ទាត់! [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...