អាជ្ញាកណ្ដាលទទួល១ជើងចំកណ្ដាលខ្នង ព្រោះឲ្យកាត់លឿង
បើអ្នកតែងតែឃើញ អាជ្ញាកណ្ដាលបាល់ទាត់ តែងរងគ្រោះ ដោយការស្រែកគំហក ឬបន្លំបុក ពីសំណាក់កីឡាករនោះ អ្នកអាចទៅរកមើល នៅប្រទេសប៉េរូ (ក្នុងទ្វីបអាមេរិកខាងត្បូង) ពីករណីជាច្រើន របស់អាជ្ញាកណ្ដាលបាល់ទាត់ ដែលតែងរងនូវកណ្ដាប់ដៃ ឬការធាក់ទាត់ ដោយចំហរពីសំណាក់កីឡាករ។
នេះ ជាការប្រកួតដណ្ដើម ពានរង្វាន់បាល់ទាត់ថ្នាក់ជាតិ របស់ប្រទេស ក្នុងទ្វីបអាមេរិកខាងត្បូងមួយនេះ រវាងក្រុមបាល់ទាត់ Union Perené និង Union Pichanaki។ ប៉ុន្តែគេមិននឹកស្មានថា បន្ទាប់ពីឲ្យកាតលឿង ទៅឲ្យកីឡាករមួយរូបរួច ស្រាប់តែអាជ្ញាកណ្ដាល បានទទួលមកវិញ ទាំងមិនដឹងខ្លួន នូវរន្ទះជើង ធាក់ចំកណ្ដាលខ្នងពីក្រោយ ដួលទាំងជំហរ ពីសំណាក់កីឡាករចាំទី ដែលមានឈ្មោះថា Pablo Insua។
ទង្វើរបៀបនេះ នៅក្នុងបាល់ទាត់ អាចនឹងត្រូវគេធ្វើការហាមឃាត់ លែងឲ្យត្រឡប់ចូល មកប្រកួតវិញជារៀងរហូត។ ប៉ុន្តែសម្រាប់ប្រទេសប៉េរូវិញ ចំណាត់ការ ប្រឆាំងនឹងអំពើហិង្សា [...]